សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, December 23, 2012

ផ្ញើ​​គ្រឿង​​ញៀន​​តាម​​ប្រៃស​ណីយ៍​ចាប់​ខ្លួន​​ស័​ក្ដិ​៥​​ទាហា​ន​​ម្នាក់ និង​​ស្ដ្រី​​វៀត​ណាម​​ម្នាក់​ជា​អ្នក​​ផ្ញើ​​ទៅ​​អូស្ដ្រាលី

ជនសង្ស័យ និង​​គ្រឿង​ញៀន​ដែល​សមត្ថ​កិច្ច​បង្ក្រាប

រាជ​ធានី​ភ្នំពេញ ៖ សារ​ធាតុ​ល្បាយ​គ្រឿង​ញៀន​ហេរ៉ូ​អីុន​មាន​ទម្ងន់​២៤,៦៧​គីឡូ​ក្រាម​ដែល​ត្រៀម​ឆ្លង​ដែន​ទៅ​កាន់​ប្រទេស​អូស្ត្រា​លី​តាម​រយៈ​ប្រៃ​សណីយ៍​កម្ពុជា​ត្រូវ​បាន​រឹប​អូស​ និង​ជន​សង្ស័យ​២​នាក់​ក៏​ត្រូវ​បាន​ឃាត់​ខ្លួន ។ នេះ​គឺ​ជា​ករណី​​ទី​មួយ​ហើយ​ដែល​​ឈ្មួញ​គ្រឿង​ញៀន​បាន​ឆក់​ឱកាស​ប្រើ​រូប​ភាព​ប្រៃ​សណីយ៍​ក្នុង​មុខ​ជំនួញ​ទទួល​បញ្ញើ​ទៅ​កាន់​គោល​ដៅ​របស់​ខ្លួន​នៅ​ប្រទេស​អូស្ត្រា​លី ។ ទោះ​បី​ជា​បែប​ណា​ មន្ត្រី​ប្រៃ​សណីយ៍​ក៏​មាន​ជំនាញ​ក្នុង​ការ​ធ្វើ​ឱ្យ​ការ​ប៉ុន​ប៉ង​របស់​ឈ្មួញ​គ្រឿង​ញៀន​ទទួល​បរា​ជ័យ​ដែរ ។
មន្ត្រី​បម្រើ​ការ​នៅ​ប្រៃ​សណីយ៍​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ដោយ​អនុ​វត្ត​តាម​ការណែ​នាំ​របស់​លោក​បណ្ឌិត​សូរ​​ ឃុន រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនា​គមន៍​កម្ពុជា​ក្នុង​ឱកាស​ចូល​រួម​ទប់​ស្កាត់​រាល់​ការ​ធ្វើ​ចរាចរ​ណ៍​ជួញ​ដូរ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ជា​ពិសេស​ការ​លួច​ចរា​ចរណ៍​គ្រឿង​ញៀន​ឆ្លង​កាត់​ព្រំ​ដែន​ ។
កាល​ពី​ថ្ងៃទី​២១ ធ្នូ វេលា​ម៉ោង​៩​និង​២៥​នាទី​ ប្រៃ​សណីយ៍​កម្ពុជា​បាន​សហការ​​ជា​មួយ​ក្រុម​ប្រ​តិ​បត្តិ​ការ​ចម្រុះ​រួម​មាន​ក្រុម​សើុប​អង្កេត​បទ​ល្មើស​ឆ្លង​​កាត់​ព្រំ​ដែន​តំណាង​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ និង​តំណាង​ភ្នាក់​ងារ​គយ-រដ្ឋា​ករ​​ប្រៃ​សណីយ៍​ បាន​ធ្វើ​ការ​ឃាត់​អន្តរ​វត្ថុ​សង្ស័យ​ជា​ប្រភេទ​កញ្ចប់​ទឹក​យីន​សិុន (Korea Red Yinseng Tonic) ដែល​បាន​បង្កប់​ក្នុង​បញ្ញើ​ប្រៃ​សណីយ៍​សរុប​ចំនួន​៦០​ប្រអប់​ ស្មើ​ន​ឹង​៥៩៩​កញ្ចប់​តូច មាន​ទម្ងន់​៣៦,៥៨​គីឡូ​ក្រាម​ (គិត​ទាំង​សម្បក​​វេច​ខ្ចប់)​ដែល​ទទួល​ពី​ជន​សង្ស័យ​ចំនួន​២​នាក់​ ម្នាក់​​ឈ្មោះ​​Nguyen Nuhand ភេទ​ស្រី ជន​ជាតិ​វៀត​ណាម​ អាយុ​៤៤​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​សូរ សារឹទ្ធ អាយុ​៥៤​ឆ្នាំ ជា​ទាហាន​មាន​ឋាន​ន្តរ​ស័ក្តិ​វរសេនីយ៍​ឯក ។
ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​ជា​បឋម​នៅ​ហ្នឹង​កន្លែង ដោយ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​​​ប្រឆាំង​គ្រឿង​ញៀន​ បាន​បង្ហាញ​ពី​លទ្ធ​ផល​វិជ្ជ​មាន​ថា​ជា​ហេរ៉ូអីុន និង​ការ​​ធ្វើ​តេស្ត​បន្ថែម​ទៀត​ ដោយ​ឧត្តម​សេនីយ៍​ឯក​ វេជ្ជ​បណ្ឌិត​មាស វិរិទ្ធ ក៏​បាន​បញ្ជាក់​ថា ជា​ហេរ៉ូ​អីុន​ដែរ​ ដែល​​ទម្ងន់​សុទ្ធ​ជា​ល្បាយ​វត្ថុ​រាវ​២៤,៦២​គីឡូ​ក្រាម ហើយ​ពេល​គេ​យក​ទៅ​សម្ងួត​អាច​ទាញ​យក​​ជា​ម្សៅ​គ្រឿង​ញៀន​សុទ្ធ​មាន​ទម្ងន់​ប្រហែល​១២​គីឡូ​ក្រាម ។​
ជន​សង្ស័យ​ និង​វត្ថុ​តាង​ទាំង​អស់​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​នាយក​ដ្ឋាន​ប្រឆាំង​​ភេរ​វកម្ម​នៃ​ក្រសួង​មហា​ផ្ទៃ ដើម្បី​ចាត់​ការ​តា​ម​ច្បាប់ ។ មន្ត្រី​ប្រៃ​​សណីយ៍​កម្ពុជា​បាន​ឱ្យ​ដឹង​​បន្ថែម​ថា នេះ​ជា​ជំនួញ​​គ្រឿង​ញៀន​ដ៏​ធំ​មួយ ដែល​ជន​ទុច្ច​រិត​បន្លំ​ធ្វើ​តាម​​បញ្ញើ​ប្រៃ​សណីយ៍​​ដើម្បី​គេច​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន ។ មន្ត្រី​នានា​ដែល​បាន​ធ្វើ​ការសាក​ល្បង​ មិន​បាន​ផ្តល់​ឱ្យ​ដឹង​ដោយ​លម្អិត​ជុំ​វិញ​ការ​ចាប់​បាន​គ្រឿង​ញៀន​ហេរ៉ូ​អីុន​ដ៏​ធំ​នេះ​នៅ​ឡើយ​​ទេ ខណៈ​សមត្ថ​កិច្ច​កំពុង​ចាត់​ការ​ស្រាវ​ជ្រាវ​រក​បណ្តាញ​ក្រុម​ជន​ជួញ​ដូរ​គ្រឿង​ញៀន​ទាំង​នេះ​ ព្រោះ​ថា​ជា​សកម្ម​ភាព​ធំមួយ​ដែល​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​ សហការ​គ្នា​ឆ្លង​កាត់​ប្រទេស​វៀត​ណាម និង​កម្ពុជា​ ។

ការ​ឃាត់​ខ្លួន​បុរស​ម្នាក់​ដែល​មាន​ឋានន្ត​រសក្តិ​ជា​វរ​សេនីយ៍​ឯក​​ គឺ​ជា​មន្ត្រី​យោ​ធា​ម្នាក់​ទៀត​ដែល​ទាក់​ទិន​​នឹង​គ្រឿង​ញៀន​បន្ទាប់​ពី​​មន្ត្រី​យោ​ធា​ផ្កាយ​២​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ពេល​មុន​នេះ​ ក្នុង​បទ​ចោទ​ប្រកាន់​ជួញ​ដូរ​គ្រឿង​ញៀន ។ ជន​ជាតិ​ឡាវ​៤នាក់​មាន​ថ្នាំ​ញៀន​២៥.០០០​គ្រាប់​នា​វេលា​រសៀល​ថ្ងៃ​​ទី​២៣ ធ្នូ ក្នុង​ព្រឹត្តិ​ការណ៍​ដាច់​ដោយ​ឡែក​មួយ​ទៀត​ នគរ​បាល​​ឃាត់​​ខ្លួន​ជន​សង្ស័យ​ជួញដូរ​គ្រឿង​ញៀន​ក្នុង​សណ្ឋា​គារ​បូលីណា​ផា​ឡេសចំនួន​៤​នាក់​ជា​​ជន​ជាតិ​ឡាវ​ ។
តាម​ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា កម្លាំង​នគរ​បាល​មន្ទីរ​ប្រ​ឆាំង​គ្រឿង​ញៀន​​ក្រសួង​មហា​ផ្ទៃ​សហការ​ជា​មួយ​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​​ផ្សារ​ថ្មី​ទី​៣ បាន​ឆ្មក់​ចូល​សណ្ឋា​គារ​បូណា​លី​ផាឡេស ដែល​មាន​ទី​តាំង​លេខ​បេ​៨-បេ​៩​-បេ​២០​អឺ​០​ ផ្លូវ​លេខ​១៥៤ ភូមិ​ទី​៤ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌ​ដូន​ពេញ​កា​ល​ពី​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល​ ។
មន្ត្រី​សមត្ថ​កិច្ច​មួយ​រូប​បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ជាង​១​រសៀល​នា​ថ្ងៃទី​២៣ ធ្នូ កម្លាំង​នគរ​បាល​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​ម​ហា​ផ្ទៃ​ បាន​​ឃាត់​ខ្លួន​ជន​ជាតិ​ឡាវ​៤​នាក់​ ខណៈ​ពេល​ជិះ​រថយន្ត​ម៉ាក​តូយ៉ូ​តា​វីហ្គោ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ឡាវ​នៅ​មុខ​ភោជនីយ៍​ដ្ឋាន​កាដូ ផ្លូវ​ជាតិ​លេខ​៦ សង្កាត់​ព្រែក​លៀប​ ខណ្ឌ​ឬស្សី​កែវ​ ។ ក្រោយ​ពី​ឃាត់​ខ្លួន​ជន​សង្ស័យ​ខាង​លើ​នគរ​បាល​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​សហការ​ជា​មួយ​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​ផ្សា​រ​ថ្មី​ទី​២ ដឹក​នាំ​ដោយ​លោក​ឯក​ ឆេង​ ហួត ព្រះ​រាជ​អាជ្ញា​រង​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ បាន​ឆ្មក់​ចូល​សណ្ឋា​គារ​បូលី​ណា​ផា​ឡេស ដែលមាន​ទី​តាំង​លេខ​បេ​៨-បេ៩​-បេ១០​អឺ​០ ភូមិ​ទី​៥ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌ​ដូន​ពេញ ។ ជាលទ្ធ​ផល​ក្នុង​ការ​ឆែក​ឆេរ​ក្នុង​បន្ទប់​លេខ​៥០៣ ជាន់​ទី​៥ ដែល​ជន​សង្ស័យ​ស្នាក់នៅ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​យ៉ា​ម៉ា​ចំនួន​១០​សុង ស្មើ​នឹង​២៥.០០០​គ្រាប់ ៕

No comments:

Post a Comment

yes