សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 5, 2012

ឱម យ៉ិនទៀង ថា សិទ្ធិ​មនុស្ស​​នៅ​​កម្ពុជា​​​ត្រូវ​​បាន​​​ឆ្លុះបញ្ចាំង តាម​​​រយៈ​​ចំនួន​​អង្គការ​ក្រៅ​រដ្ឋាភិបាល​

នៅ​ចំពោះ​មុខ​ការរិៈគន់​​យ៉ាង​ចម្រូងចម្រាស​​ចំពោះ​ស្ថានភាព​​សិទ្ធិមនុស្ស​ និង សេរីភាព​​បញ្ចេញ​មតិ​នៅ​​កម្ពុជា រដ្ឋាភិបាលនេះ​​ពុំ​​បាន​​ខ្វល់​ឡើយ​ ដោយ​​បាន​លើក​ឡើង​​យ៉ាង​ព្រងើយ​ថា​ ការ​អនុញ្ញាតិ​​ឲ្យ​មាន​​អង្គការ​​ សមាគម​សិទ្ធិមនុស្ស​ និង ស្ថាបន​​​ព័ត៌​មាន​​យ៉ាង​ច្រើន​​ ​នោះ​​ហើយ​​ជា​សិទ្ធិ ​និង សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។​

លោក ឱម យ៉ិនទៀង ​ប្រធា​នគណៈកម្មាធិការ​សិទ្ធិមនុស្ស​​របស់​រដ្ឋាភិបាល​បាន​ថ្លែង​​នៅ​ក្នុង​សិក្ខា​សាលាមួយ​​ដើម្បី​ឧទ្ទិស​ដល់​ខួប​លើក​ទី ​៦៤​​នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​​១០ធ្នូ​កាល​ពី​ព្រឹក​មិញ​ថា ” ..រដ្ឋាភិបាលបានអនុញ្ញាត​ឲ្យ​មាន​ទស្សនា​វ​ដ្តី សារព័ត៌មាន​ជាតិ អន្តរជាតិ​គ្រប់​ប្រភេទ អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង ​អន្តរជាតិ ធ្វើ​សកម្មភាព​ស្របតាម​សង្គម​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ។ រហូត​ដល់​​មាន​មតិ​​មួយចំនួន​​ថា  ​ប្រទេស​​កម្ពុជា ជា​​ស្ថានសួគ៌​ នៃ​ អង្គការ​មិនមែន​រដ្ឋាភិបាល ​” ​។
ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​​​​​​​មជ្ឈដ្ឋាន​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ខ្លះ​​បាន​​និ​យាយ​​ថា ​ចំនួន​​ដ៏​ច្រើន​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល ​ក៏ ដូច​ជា​ស្ថាបន​សារព័ត៌មាន​​គឺ​វា​គ្រាន់​តែ​ជាល្បែង​នយោបាយ​​របស់​រដ្ឋាភិ​បាល​ តាម​​របៀប​​បន្លាមុត​យក​បន្លាជួស​តែ​ប៉ុណ្ណោះ​ ។​ ពោល​​គឺ​ការ​បង្កើន​ចំនួន​​អង្គការ​ក្រៅ​រដ្ឋាភិបាល​គ្រាន់​តែ​ជា​ការ​បោកប្រាស​​សាធារណៈមតិជាតិ​ និង អន្តរជាតិ​​តែ​​ប៉ុណ្ណោះ​​ខណៈ​ដែល​ស្ថាន​ភាព​សិទ្ធិមនុស្ស​​នៅ​តែ​អាក្រក់ ​​ហើយ អ្នក​កាសែត​​ដែល​ហ៊ាន​​និយាយ​​ការ​ពិត​​នៅ​តែ​​ត្រូវ​​បាន​គេ​សម្លាប់​​និង​ចាប់​ដាក់​គុក​នោះ​ ៕

No comments:

Post a Comment

yes