លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំពិភាក្សាជាមួយអ្នករៀបចំកម្មវិធីតាមទូរទស្សន៍និងវិទ្យុពីការផ្សាយផ្ទាល់នូវ ព្រះរាជពិធីបូជាព្រះបរមសពសម្ដេចឪថា ដើម្បីចៀសវាងមានកំហុសឆ្គង និងការភាន់ច្រឡំក្នុងការប្រើព្រះរាជសព្ទ ក្រសួងនឹងរៀបចំវគ្គបណ្ដុះបណ្ដាលខ្លីមួយដល់ពិធីករពិធីការិនីទូរទស្សន៍ វិទ្យុ និងមន្ត្រីពាក់ព័ន្ធមួយចំនួនពីការប្រើព្រះរាជសព្ទឲ្យបាន ត្រឹមត្រូវ។
លោករដ្ឋមន្ត្រីបានថ្លែងថា៖«ពួកគេត្រូវតែដឹងព្រោះពួកគេជាអ្នក អត្ថាធិប្បាយផ្ទាល់ពីព្រះរាជពិធីបុណ្យនេះ»។
លោកបាន បញ្ជាក់ថា ពិធីករខ្លះមិនដឹងពីព្រះរាជសព្ទទេ ដូច្នេះហើយវាកាន់តែប្រសើរដែលគួរតែរៀបចំវគ្គបណ្ដុះបណ្ដាល សម្រាប់ពួកគេ។ វគ្គនេះនឹងចាប់ផ្ដើមនៅក្រោយទិវា៧មករាដែលជាថ្ងៃជ័យជម្នះ លើរបបប្រល័យពូជសាសន៍។ មជ្ឈមណ្ឌលព័ត៌មានមួយនឹងត្រូវបង្កើតនៅក្នុងសប្ដាហ៍នេះសម្រាប់ ក្រុមអ្នកកាសែតជាតិនិងអន្តរជាតិទទួលព័ត៌មានពីព្រះរាជពិធី បូជានេះ ដូចដែលបានរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានដែរ។
លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាននិងជាប្រធានសមាគមទូរទស្សន៍បានមានប្រសាសន៍កាលពីម្សិលមិញថាពួកគេគួរតែដឹងនូវពាក្យព្រះរាជសព្ទដើម្បី កុំឲ្យមានការប្រើខុស។ លោកបានថ្លែងឲ្យដឹងថា៖«យើងមិនបន្ទោសពួកគេនោះទេ ពួកគេមិនដឹងមែនដូចនេះហើយបានជាយើងនឹងរៀបចំឲ្យមានការ បណ្តុះបណ្តាលខ្លីនេះឡើង។ការប្រើពាក្យគឺទៅតាមឋានានុក្រមពីតូចទៅធំ ហើយយើងមិនអាចប្រើភាសាធម្មតាសម្រាប់ព្រះមហាក្សត្របានទេ»។
លោកបានលើកឧទាហរណ៍នូវពាក្យមួយចំនួនថា«ដូចជាពាក្យទៅប្រើសម្រាប់តែជនធម្មតាប៉ុណ្ណោះចំណែកពាក្យរាជសព្ទគឺយើងប្រើថាយាង។ពាក្យញ៉ាំប្រើថាសោយ។មឈូសសម្រាប់មនុស្សធម្មតាចំណែកពាក្យ រាជសព្ទប្រើថាមញ្ជូសា។ ព្រះរាជពិធីបូជាព្រះបរមសពសម្ដេចឪនេះនឹងធ្វើរយៈពេល៦យប់៧ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១កុម្ភៈដែលជាពេលត្រូវដង្ហែចេញពីព្រះបរមរាជវាំងឆ្ពោះទៅកាន់ ឈាបនដ្ឋាននៅវាលព្រះមេរុក្បែរព្រះរាជវាំងទល់មុខសារមន្ទីរជាតិ ដើម្បីប្រារព្ធពិធីថ្វាយព្រះភ្លើងនៅថ្ងៃទី៤កុម្ភៈ៕
No comments:
Post a Comment
yes