ឈុន ចាន់លី អនុ៥០ខ្នង នៅភូមិត្រពាំងឈូកបង្ហាញគ្រាប់ដែលជនសង្ស័យ
បានបាញ់តដៃ
ភ្នំពេញៈ កម្លាំងសមត្ថកិច្ច បានធ្វើការឡោមព័ទ្ធ និងចាប់ខ្លួនក្រុមជនសង្ស័យចំនួន១០នាក់ ជាប់ពាក់ព័ន្ធគ្រឿងញៀននិងបទប្លន់សម្លាប់កាលពីព្រលឹមថ្ងៃទី១៩ ខែធ្នូ នៅភូមិត្រពាំងឈូក ខណ្ឌសែនសុខ។
លោក ឆន សុខ អធិការរងនគរបាលខណ្ឌសែនសុខ បានប្រាប់ឲ្យដឹងកាលពីម្សិលមិញថា នៅខណៈអាជ្ញាធរចុះបង្ក្រាប នោះក្រុមជនសង្ស័យបានបាញ់តដៃជាមួយសមត្ថកិច្ចផងដែរ។ លោកបដិសេធពុំធ្វើការអត្ថាធិប្បាយលម្អិតនោះទេ។
បើតាមការអះអាងរបស់លោក ឈុន ចាន់លី អនុ៥០ខ្នង នៅភូមិត្រពាំងឈូកបានឲ្យដឹងថាក្នុងប្រតិបត្តិការរបស់សមត្ថកិច្ចបានចាប់ផ្តើមនៅម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៩ ខែធ្នូនៅពេលដែលសមត្ថកិច្ចបានចុះត្រួតពិនិត្យរដ្ឋបាលក៏ប្រទះនិងសង្ស័យលើជនសង្ស័យម្នាក់ក៏បានសួរនាំប៉ុន្តែត្រូវជនសង្ស័យនោះបានរត់យកកាំភ្លើងដែលលាក់ទុកមកបាញ់សំដៅលើសមត្ថកិច្ចតែមិនផ្ទុះហើយត្រូវកម្លាំងសមត្ថកិច្ចឃាត់ជនសង្ស័យតែម្តងទៅ។
បន្ទាប់ពីចាប់ខ្លួនជនសង្ស័យឈ្មោះហែម រដ្ឋា ហៅលីន អាយុ ១៩ឆ្នាំ ឆែកឃើញមានលិខិតឆ្លងដែន១ ស្លាកលេខម៉ូតូអាវនិងមួកកាតិប។
បើតាមមន្រ្តីនគរបាលខណ្ឌសែនសុខឲ្យដឹងថាដំបូងសមត្ថកិច្ចបានចុះនៅម្ដុំពេទ្យលោកសង្ឃស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ គឺផ្ដោតលើការចុះចាប់ខ្លួនមុខសញ្ញាក្រុមចែកចាយគ្រឿងញៀនទេ ប៉ុន្តែក៏ជួបជនសង្ស័យជាមុខសញ្ញាបទល្មើសប្លន់។ មន្រ្តីនគរបាលរូបនេះប្រាប់ថា ឈ្មោះហែម រដ្ឋាជាមេចោរប្លន់ និងជាមុខសញ្ញាចាស់ ធ្លាប់ធ្វើសកម្មភាពប្លន់ក្នុងក្រុងភ្នំពេញ កាលពីពេលកន្លងមកដោយបានបាញ់បុរសម្នាក់ឲ្យស្លាប់នៅនឹងកន្លែងកើតហេតុរួចប្លន់យកម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥៕
No comments:
Post a Comment
yes