សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 20, 2012

តើ​ថ្ងៃ​ទី២១ ធ្នូ ស្អែក​នេះ ជាវេលា​អវសាន​នៃ​ពិភពលោក​មែនទេ? ពិនិត្យ​មើលទាំងអស់គ្នា...​

​

រាជ​ធានី​ភ្នំពេញ ៖ ប្រតិទិនរបស់ជនជាតិ​ម៉ាយ៉ាន​បានធ្វើការទស្សន៍ទាយ​អំពីពិភព​លោក ដោយបាន​និយាយថា ពិភពលោកនឹងត្រូវ​បញ្ចប់នៅ​​ថ្ងៃទី២១ ធ្នូ ឆ្នាំ២០១២ ស្អែកនេះ ។ តើនេះ​ជាការពិតឬ? គេបានពណ៌នា​អំពីគន្លងនៃផែន​ដី​ ចាប់ពីថ្ងៃទី១១ ​សីហា ឆ្នាំ​៣១១៤ មុនគ្រឹះ​សករាជ រហូតទៅដល់​ថ្ងៃទី២១ ធ្នូ ឆ្នាំ២០១២ ស្រាប់​​តែ​ទំព័រប្រតិទិន​របស់​ពួកគេ​លែង​បង្កើត​​ជាបន្តទៀត​តែម្តង ដោយពួកគេ​យល់ថា ជាថ្ងៃ​អវសាន​នៃ​​ភព​ផែនដី​ ហើយ​បង្កើត​ក៏គ្មាន​ន័យ​អ្វីដែរ ។ យោងទៅតាម «ប្រតិទិនរបស់ជនជាតិម៉ាយ៉ាន» បានឲ្យដឹងថា ថ្ងៃទី២១ ធ្នូ ឆ្នាំ២០១២នេះ នឹងនាំមកនូវ​ការបញ្ចប់នៃពិភពលោកទាំងមូល​ ។
ការទស្សន៍ទាយអំពីការបញ្ចប់នៃពិភពលោកនេះ គ្មានអ្វីដែលថ្មីឡើយ ដោយសារតែកាលពីលើកមុន ធ្លាប់មានអ្នកវិទ្យាសាស្រ្តមួយ​រូប ដែលមានឈ្មោះថា ហ្សេកឃឺបានជឿជាក់ថា ពិភពលោកទាំងមូលនឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ១៧៩២ ។ ចំណែកឯអ្នកខ្លះទៀត​បានអះអាងថា ពិភពលោកនឹងអាចត្រូវបញ្ចប់ក្នុងអំឡុងពីឆ្នាំ១៩១៤ ទៅ១៩៩៤។ ផ្ទុយទៅវិញអ្វីដែលពួកគេបានអះអាងទាំងនេះ មិនទាន់បានកើតឡើងនៅ​ឡើយនោះទេ ហើយវាក៏បានរំលងហួសទៅហើយដែរ ។
ជាមួយនឹងការព្យាករណ៍ខុសទាំងអស់នេះ ហេតុអ្វីបានជាការទស្សន៍ទាយ​របស់ ជនជាតិម៉ាយ៉ានបញ្ចប់ប្រតិទិនកំពុងត្រូវ​បានទាក់ទាញចំណាប់អារម្មណ៍របស់​សហគមន៍​អ្នក​វិទ្យាសាស្រ្តទៅវិញ?
លោក​ចន មេយើ ជេនឃីនស៍ បាននិយាយថា ពូជពង្សវង្សត្រកូលរបស់ជនជាតិម៉ាយ៉ានបានត្រឡប់ទៅមើលនៅ២០០០ឆ្នាំមុន ។ លោកបានធ្វើការតវ៉ាថា ជនជាតិម៉ាយ៉ានបុរាណបានកំណត់​សញ្ញាអំពីគន្លងនៃអវកាសដែល មានអាយុកាល២៦.០០០ឆ្នាំ ដែល​ត្រូវបានគេហៅថា ការ​កើតមុននៃអយនកាល ដែលជាកាលក្នុងរដូវដែលមាន​វេលាថ្ងៃនឹងយប់ស្មើគ្នា គឺនៅថ្ងៃទី២១ ឬ២២ មីនា និងថ្ងៃ២២ ឬ២៣ខែកញ្ញា។​កាល​បរិច្ឆេទដែលត្រូវបញ្ចប់នៅក្នុងឆ្នាំ២០១២នេះ កើត​ឡើងព្រមគ្នាជាមួយនឹង «ព្រឹត្តិការណ៍​នៃការ​តំរៀបជួរគ្នានៃផ្កាយទំាងអស់» ដែល​អ្នក​យាន​អវកាសសម័យទំនើបបានស្រាវជ្រាវឃើញថានឹងមាន។
ចំណែកនៅក្នុងសៀវភៅដែលត្រូវបានសរសេរឡើងដោយ លោក Adrian Gilbert “The End of Time” បាននិយាយថា «យប់ថ្ងៃទី២១ និង២២ ខែធ្នូ ឆ្នាំ២០១២មិនត្រឹមតែជា យប់ដែលមានរយៈពេលវែងជាងគេនោះទេ ប៉ុន្តែវាក៏អាច​ជាការ​តំរៀប​ជួរគ្នានៃផ្កាយ។ «ការតំរៀបជួរគ្នា​នៃផ្កាយនេះបញ្ជាក់អំពីចលនាយឺតៗនៃអ័ក្ស​ ។​ មួយវិញទៀតអយនកាល​ គឺជាពេលដែល​ព្រះអាទិត្យធ្វើការឆ្លងកាត់​ខ្សែអេក្វាទ័រ ដែលថ្ងៃនិង​យប់មានរយៈពេលស្មើគ្នា (សមភាពចន្ទ្រា-សុរិយា)»។
ជាការពិតណាស់ថា ទំព័រប្រតិទិន​របស់​ជន​ជាតិ​ម៉ាយ៉ាននឹងបញ្ចប់​កាលបរិច្ឆេទនេះ ក៏ប៉ុន្តែវាមិនមែនជាថ្ងៃបញ្ចប់​នៃពិភពលោក​របស់​យើងទាំងមូលឡើយ ។  មានការកត់សម្គាល់​ថា មាន​សៀវភៅមួយចំនួននឹងប្រាប់លោកអ្នកថា​ ជនជាតិម៉ាយ៉ាន​បានរីកចំរើន​លូតលាស់​ នៅអាមេរិក​កណ្តាលពីឆ្នាំ​២៥០ ទៅ​៩០០នៃគ.ស ដែលបានកសាងនូវប្រាង្គប្រាសាទសំខាន់ៗ​ជាច្រើននៅក្នុង​ក្រុង​នៃប្រទេស​ហ្គា​តេម៉េឡា Guatemala, ហុងឌូរ៉ាស់Honduras, ប៊ីលីហ្ស Belize និង​ប្រទេសមិចស៊ីកូភាគខាងត្បូង ។
ជាការពិតអារ្យធម៌អាថ៌កំបាំងរបស់ជនជាតិម៉ាយ៉ានបានរីកលូតលាស់ឡើងនៅក្នុងប្រទេសអាមេរិក​មេសូ បន្ទាប់មកក៏ត្រូវបាន​រលាយសាប​សូន្យ​ ដោយមិនបានដឹងពីមូលហេតុ​នៃការបាត់បង់ជនជាតិនេះឡើយ ។ ក្រៅតែពីពួកគេបានបន្សល់ទុកន​ូវប្រាង្គ​ប្រាសាទដ៏អស្ចារ្យជាច្រើន ប្រាសាទពីរ៉ាមីត និងវិមាន​សិលាចារឹកប្លែកៗ​ជាច្រើនទៀត។អ្នកវិទ្យាសាស្រ្តបានលើកឡើងថា ប្រតិ​ទិនដ៏អស្ចារ្យដែលពួក​ម៉ាយ​៉ាន​បាន​បន្សល់ទុកបានបង្ហាញអំពីចលនាយ៉ាងជាក់លាក់នៃភព និងតារាទាំងអស់ ដោយមិនចាំ​បាច់ប្រើប្រាស់​ឧបករណ៍អ្វីឡើយ ។
ក្រោយ​ពី​​​មាន​ព័ត៌​​មាន​​ពី​ការ​ទស្សន៍​​ទាយ​របស់​​ពួក​​ម៉ា​​យ៉ាន​​ដែល​មាន​ជំនឿ​​​ស៊ប់​​​​ទៅ​លើ​​ទំនាយ​​របស់​ខ្លួន​​ថា​​ ពិភព​លោក​​នឹង​​បញ្ចប់​នៅ​ថ្ងៃ​ទី​​២១ ​ខែ​ធ្នូ ឆ្នាំ​​​​២០១២ ​​​​នេះ​ អ្នក​​វិទ្យា​សាស្ត្រ​​នៃ​មន្ទីរ​​ពិសោធន៍​ Jet Propulsion ​របស់​​អង្គ​ការ​​​​​​ណា​សា ​​​បាន​ចេញ​​មុខ​​មក​អះ​អាង​​ថា​ នេះ​​ជា​ការ​ទស្សន៍​​ទាយ​ខុស​​ស្រឡះ ។​តាម​ការ​អះ​អា​ង​​របស់​អ្នក​វិទ្យា​​សាស្ត្រ​ អង្គ​ការ​​ណា​សា ​​លោក ​Yeoman បាន​បញ្ជាក់​​ថា​តាម​​ការ​​​ពិត​​​​នេះ​​គ្រាន់​​តែ​ជា​​ជំនឿ​​​​​នៃ​អារ្យ​ធម៌​បុរាណ​​របស់​ពួក​​ម៉ា​យ៉ាន​​តែ​ប៉ុណ្ណោះ​ ​ទាក់​ទង​​​នឹ​ង​​​ព្រឹត្តិ​ការណ៍​​ថ្ងៃ​អវ​សាន​​នៃ​ពិ​ភព​​លោក​ ​។ ប្រតិ​ទិន​​របស់​​ពួក​នេះ​​មិន​មែន​​បញ្ចប់​នៅ​​ថ្ងៃ​ទី​​២១ ​​ខែ​ធ្នូ ឆ្នាំ​​២០១២​​ទេ វា​គ្រាន់​​​​តែ​ជា​ការ​​​បញ្ចប់​នៃ​​​​វដ្ដ​មួយ​​ និង​ចាប់​​ផ្តើម​​វដ្ត​​​ថ្មី​មួយ​​ទៀត​ប៉ុណ្ណោះ ​។ ការ​ពិត​​​វា​ដូច​​​នឹង​​ប្រតិ​ទិន​​របស​​់​យើង​​ដែល​បញ្ចប់​​នៅ​ថ្ងៃ​ទី​​៣១​ ធ្នូ ​ហើយ​​ប្រតិ​ទិន​​ថ្មី​ចាប់​ផ្តើម​​នៅ​ថ្ងៃ​ទី​​១​ ខែ​មករា ​។​
​លោក​​​ Yeoman ក៏​បាន​​អំពាវ​នាវ​​​សុំ​​ឱ្យ​​ប្រជា​ជន​​ទាំង​អស់​ធ្វើ​​ចិត្ត​​ឱ្យ​បាន​ស្ងប់ ​​ចំពោះ​​ការ​​​ភ័យ​ខ្លាច​​​ណា​មួយ​​ទាក់​ទង​នឹង​​បុព្វ​ហេតុ​​នៃ​ការ​​ទស្សន៍​ទាយ​​ពី​ថ្ងៃ​អវសាន​​នៃ​ពិ​ភព​លោក​រ​បស់​ពួក​​ម៉ា​យ៉ាន​ ។ ​មាន​​មនុស្ស​​ម្នា​ជា​ច្រើន​​​នាំ​គ្នា​​ភ័យ​ព្រួយ​​ថា​នឹង​​មាន​អព្ភូត​​ហេតុ​​មួយ​នៅ​​ក្រៅ​​ប្រព័ន្ធ​ព្រះ​​អាទិត្យ​ នឹ​ង​ធ្លាក​់​​មក​បុក​​​​​​ភព​​​ផែន​ដី​​នៅ​ក្នុង​ខែ​​ធ្នូ​នេះ ។ ​​លោក​​​ថ្លែង​ថា​ ​ប្រសិន​​បើ​កើត​មាន​​អព្ភូត​​​​​​ហេតុដូច្នេះ​​មែន​ ម៉្លេះ​​​​សម​​យើង​ឃើញ​​តាំង​ពី​​យូរ​យា​​រ​​មក​ហើយ​ ​។ ​​បើស​ិន​​​គេ​​ឃើញ​​មាន​មែ​ន​​នោះ​​យើង​ទំនង​​​ជា​នឹង​​ឃើញ​​ប្រតិ​កម្ម​​កម្លាំង​​ទំនាញ​​​នៃ​ភព​​នោះ​​ទៅ​លើ​ភព​​មួយ​​ទៀត​​ដែល​នៅ​​ជិត​ភព​​ផែន​ដី​យើង​នេះ​ ។ ​​តារា​វិទូ​​រាប់​ពាន់​នាក់​​ដែល​បាន​​ផ្តិត​​រូប​ភាព​​ហ្វូង​​តា​រារៀង​​រាល​់​​ថ្ងៃ ​​មិន​បាន​​ឃើញ​​អព្ភូត​ហេតុ​​នេះ​ទេ ។ ​លោក​បាន​បន្ថែម​​ទៀត​​ថា​​​ណា​សា​​​​មិន​ដែល​​លាក់​​លៀម​​ព័ត៌​មាន​​​​ទាំង​នោះ​​ទ ។ តើ​​អ្នក​អាច​​ស្រមើ​​ស្រមៃ​​មើល​ថា​ ​តើ​ក្រុម​​តា​វិទូ​​​រាប់​​ពាន់​នាក់​​ដែល​បាន​​អង្កេត​​លំហ​​​​អាកាស​​ជា​រៀង​រាល់​​​​ថ្ងៃ ​​គេ​រក្សា​​ការ​​​សម្ងាត់​​​​ ។​
​ទាក់​ទង​​នឹង​​អណ្តាត​ភ្លើង​​របស់​​ព្រះ​​អាទិត្យ​​វិញ លោក​ ​​​​​​Yeoman ពន្យល់​​ថា​ វា​​ពិត​​​​ជា​កើ​ត​មាន​​មែន ។ ​តាម​ពិត​​ ​​អណ្តាត​ភ្លើង​​ព្រះ​​អាទិត្យ​​២​ធំ​ៗ​​បាន​ផ្ទុះ​ឡើង​​កាល​ពី​​ច្រើន​​ថ្ងៃ​​មុន​​មក​​ម៉្លេះ​​បង្ក​​ឱ្យ​​មាន​ចំហាយ​​ក្តៅ​​ចូល​ទៅ​ក្នុង​​លំហ​​អាកាស​ ​។ ប៉ុន្តែ​នេះ​គ្រាន់​តែ​​​​ជា​វដ្ដ​​ធម្ម​តា​​មួយ​នៃ​​ព្រះ​​អាទិត្យ​​រៀង​​រាល់​​​១១​ឆ្នាំ​​ម្តង​តែ​ប៉ុណ្ណោះ​ ​។ ចំហាយ​​នៃ​អណ្តាត​​ភ្លើង​​ព្រះ​អាទិត្យ​​ អាច​កម្ទេច​​ផ្កាយរណប​​ក្នុង​គន្លង​​គោចរ​បាន​​ ប៉ុន្តែ​​បរិយា​កាស​​ដែន​​ម៉ា​ញ៉េ​​​ទិក​​របស់​ផែន​​ដី​អាច​​​ការ​ពារ​មិន​​ឱ្យ​​ផ្ទុះ​បាន​ ហើយ​អណ្តាត​​ភ្លើង​នោះ​​មិន​បង្ក​​​បញ្ហា​ដល់​​សុខ​ភាព​​នោះ​ទេ ។​
​​អ្នក​​វិទ្យា​​សាស្ត្រ​​​រូ​ប​នេះ​​រៀប​រាប់​បន្ត​​ថា​ មាន​អ្នក​​ទស្សន៍​ទាយ​​ពី​អវ​សាន​​ពិភព​​លោក​ជា​​​ច្រើន​​ជឿ​​ថា​ ភព​មួយ​​​ផ្សេង​​ទៀត​និង​​ព្រះ​អាទិត្យ​​នឹ​ង​ត្រួត​​ស៊ី​គ្នា​ជាមួយ​​ភព​​ផែន​ដី​​នៅ​ក្នុង​​ខែ​ធ្នូ​​នេះ ហើយ​​​បង្ក​​​ឱ្យមាន​​មហន្ត​រាយ​​​​រលក​រញ្ជួយ​​ព្រះ​ធរណី​ ។ លោក​​បាន​​ពន្យល់​ថា​ ​គ្មាន​​ការ​​ត្រួត​ស៊ី​គ្នា​​​​នៃ​ភព​​នោះ​ទេ ​នៅ​ក្នុង​​ខែ​ធ្នូ​ ឆ្នាំ​​២០១២​​នេះ ។ ​បើ​ទោះ​​បី​ជា​មាន​​មែន​ ​ក៏​​មិន​​មាន​រលក​រញ្ជួយ​​​​អ្វី​​ប៉ះ​ពាល់​​លើ​​ភព​​​ផែន​ដី​​នេះ​​ដែរ ។ ​ពពួក​ផ្កាយ​​​​តែ​ពីរ​ពួក​​ប៉ុណ្ណោះ​​នៅ​ក្នុង​​ប្រព័ន្ធ​​ព្រះ​អាទិត្យ​​ដែល​​អាច​ប៉ះ​ពាល់​​ដល់​​ផែន​​ដី​ គឺ​ព្រះ​​ចន្ទ​​ដែល​នៅ​ជិត​​បំផុត​​​និង​ព្រះ​អា​​ទិត្យ​ ។
ប៉ុន្តែ​​ភព​ផ្សេងៗ​​ទៀត​មាន​​ផល​​ប៉ះ​ពាល់​​តិច​តួច​​ស្តួច​ស្តើង​​មក​លើ​​​ភព​​​ផែន​ដី​ ។ ​​
ជាមួយ​​គ្នា​នេះ​ ​ទាក់​ទិន​​​ទៅ​នឹង​ព័ត៌​មាន​​​ដែល​ថា​​​​ភព​ផែន​ដី​​​​នឹ​ង​ងងឹត​​​៣​​យប់​​៣​ថ្ងៃ​​ ចាប់​ពី​​ថ្ងៃ​ទី​​២៣ ​ដល់​​២៥​ ធ្នូ ​ក៏​មិន​មាន​​​អព្ភូត​​ហេតុ​នេះ​​កើត​ឡើង​​នោះ​ទេ ​ហើយ​ព័ត៌​មាន​​​​ដែល​ថា​​​​អង្គ​ការ​​ណាសា​​ប្រកាស​​នោះ​​គឺ​​មិន​ពិត​​ទេ ៕​

No comments:

Post a Comment

yes