សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 24, 2012

ក្រោយ​ការសាកសួរ​ជាង ១ ម៉ោង តុលាការ មិន​ឃុំខ្លួន​លោក ចាន់ សុ​វ៉េត ទេ​

ក្រោយ​ការសាកសួរ​ជាង ១ ម៉ោង តុលាការ មិន​ឃុំខ្លួន​លោក ចាន់ សុ​វ៉េត ទេ​
លោក ចាន់ សុ​វ៉េ​ត បាន​ដើរចេញ​ពី​តុលាការ ហើយ​ថ្លែង​យ៉ាងខ្លី​ថា អរគុណ 
តុលាការ ដែល​មិន​បាន​ឃុំខ្លួន​រូបលោក​
ភ្នំពេញ: ​លោក ចាន់ សុ​វ៉េត អនុប្រធាន​ផ្នែក​ស៊ើបអង្កេត របស់​សមាគម​សិទ្ធិមនុស្ស អាដហុក បាន​ចូល​ឆ្លើយបំភ្លឺ តាម​ដីកា​កោះហៅ​របស់​ចៅក្រម​ស៊ើបសួរ នៃ​តុលាការ​សាលាដំបូង រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១២​។ ក្រោយ​ពី​ចូល​តុលាការ ជាង ១ ម៉ោង គឺ​ចាប់ពី​ម៉ោង ២ និង ៣០ នាទី រហូតដល់​ម៉ោង​ជិត ៤ រសៀល​នេះ តុលាការ មិន​បាន​សម្រេច​ឃុំ​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស លោក ចាន់ សុវ៉េត ឡើយ។

លោក ចាន់ សុ​វ៉េ​ត បាន​ដើរចេញ​ពី​តុលាការ ហើយ​ថ្លែង​យ៉ាងខ្លី​ ដោយអរគុណ ចំពោះ​ប្រជាពលរដ្ឋ និងសកម្មជនសិទ្ធិមនុស្ស ដែលបានមកគាំទ្ររូបលោក ដែលនាំឲ្យ​តុលាការ ​មិន​បាន​ឃុំខ្លួន​រូបលោក​​នៅពេលនេះ។ 



ក៏ប៉ុន្តែលោក ចាន់ សុ​វ៉េត បានបដិសេធ មិនផ្តល់សម្ភាសន៍ដល់អ្នកកាសែត នៅមុខតុលាការឡើយ ដោយថា នឹង​ទៅ​ធ្វើ​សន្និសីទកាសែត នៅរសៀលថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១២ នៅ​ទីស្នាក់ការ​កណ្តាលរបស់សមាគម​សិទ្ធិ​មនុស្ស អាដហុក នៅ​ជាប់​របង​វិទ្យាល័យ វត្ត​កោះ ខាងត្បូង​ផ្សារ​សូរិយា​។​ 

តែក្នុងសន្និសីទកាសែតនោះ លោក ចាន់ សុវ៉េត មិនបានថ្លែងអ្វីទេ ដោយ​ទុក​ភារ​ឲ្យ​លោក ធន សារាយ ប្រធាន​សមាគម អាដហុក ជា​អ្នក​ឆ្លើយ​ឆ្លង​នឹង​អ្នក​កាសែត។

​សូម​រម្លឹកថា ក្នុងពេល​ដែល​លោក ចាន់ សុ​វេត មន្ត្រីជាន់ខ្ពស់ នៃ​អង្គការ​សិទ្ធិមនុស្ស អាដហុក បាន​ចូលខ្លួន​ទៅ​សាលាដំបូង​រាជធានីភ្ន​ពេញ ដើម្បី​ឆ្លើយបំភ្លឺ ជាមួយ​លោក ឆែ វីរៈ ចៅក្រម​ស៊ើបសួរ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ ២០១២ ក៏​មាន​ប្រជាពលរដ្ឋ​តំបន់​បឹង​កក់ ប្រជាពលរដ្ឋ​ប្លុក​បូរី​កីឡា ជាច្រើន​នាក់ ព្រមទាំង​តំណាង និង​ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​ធំៗ បាន​ហែហម លោក ចាន់ សុ​វេត ទៅកាន់​តុលាការ​ផងដែរ​។​

​តុលាការ បាន​ចេញ​ដីកា​កោះហៅ លោក ចាន់ សា​វ៉េ​ត ជា​លើក​ទី​២ ចុះ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១២​។​

​លោក ចាន់ សុ​វេត ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​ចោទប្រកាន់ កាលពី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១២ ពីបទ ផ្តល់​ជំនួយ​ដល់​ចារី​ជាអាទិ៍ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ខែ​ឧសភា ឆ្នាំ​២០១២ តាម​បញ្ញត្តិ​មាត្រា​៥៤៤ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​បទ​ចោទប្រកាន់​លើ​លោក ចាន់ សា​វ៉េ​ត ត្រូវបាន​តុលាការ​ភ្ជាប់​ទៅនឹង​ករណី​ជម្លោះ​ដីធ្លី នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។ តុលាការ​ចោទប្រកាន់​ថា លោក ចាន់ សុ​វេត បាន​ជួយ​ឲ្យ​ជនជាប់ចោទ​ម្នាក់ ឈ្មោះ ប៊ុន រដ្ឋា បាន​រត់គេចខ្លួន​។ លោក ប៊ុន រដ្ឋា និង​ប្រជាពលរដ្ឋ ២ នាក់​ទៀត ត្រូវបាន​ចោទប្រកាន់​ថា ជា​មេក្លោង ដែល​បាន​បង្កើត​តំបន់អបគមន៍ នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី​។ តុលាការ​បាន​ផ្តន្ទាទោស​កំបាំង​មុខ​ជន​ទាំង​បី​នាក់​នោះ ដាក់ពន្ធនាគារ ៣០ ឆ្នាំ កាលពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១២​។​

​ករណី​នោះ ក៏​នាំឲ្យ​តុលាការ​ចោទប្រកាន់ និង​កាត់ទោស លោក ម៉ម សូណង់ដូ ដាក់ពន្ធនាគារ ២០ ឆ្នាំ ផងដែរ​៕​

No comments:

Post a Comment

yes