អត្តសញ្ញាណប័ណ្ណរបស់ជនរងគ្រោះ
ព្រះសីហនុ: ស្ត្រីអ្នកហាត់ការចែកបៀនៅកាស៊ីណូហ្វ័រជូណា ខេត្តព្រះសីហនុ បានស្លាប់ដោយការវាយការប្រហារពីទឹកអាស៊ីត ពីសំណាក់ជនមិនស្គាល់មុនម្នាក់ នៅតាមផ្លូវសាធារណៈ ដោយសង្ស័យថា ជាករណីស្នេហាត្រីកោណ។
ហេតុការណ៍នេះ បានកើតឡើងនៅលើដងវិថីអូរឈើទាល ក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ កាលពីម៉ោង២១យប់ ថ្ងៃទី២១ខែធ្នូ ឆ្នាំ២០១២។
អ្នកគ្រប់គ្រងកាស៊ីណូ ហ្វ័រជូណា សុំមិនប្រាប់ឈ្មោះបានអះអាងថា ករណីនេះមិនដឹងថាកើតហេតុនៅកន្លែងណានោះទេ ដោយគ្រាន់តែដឹងថា ជនរងគ្រោះជាបុគ្គលិកថ្មី ទើបនឹងចូលមកហាត់ការចែកបៀ មិនទាន់ពេញសិទ្ធិនៅឡើយទេ។

ប្រភពដដែលបានបន្តថា ជនរងគ្រោះមានឈ្មោះគ្រុយ អាំងឆេង អាយុ២០ឆ្នាំ មានស្រុកកំណើតភូមិឫស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល កាន់អត្តសញ្ញាណប័ណ្ណខ្មែរ លេខ ០២០៨៣៧២១៨។
លោកកុល ផាលី ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌខេត្តព្រះសីហនុ បានឲ្យដឹងថា ករណីនេះ ប៉ូលិសកំពុងស្រាវជ្រាវរកអត្តសញ្ញាណមុខសញ្ញា និងឈានដល់ការចាប់ខ្លួនផងដែរ។
សូមបញ្ជាក់ថា ជនរងគ្រោះខាងលើ នៅខេត្តព្រះសីហនុ ត្រូវបានមិត្តភក្តិដឹកបញ្ជូនយកមកសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយ នៅក្រុងព្រះសីហនុ ប៉ុន្តែដោយជនរងគ្រោះមានសភាពធ្ងន់ធ្ងរពេកក៏បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យទីក្រុងភ្នំពេញ ហើយក៏បានស្លាប់តែម្តង៕
No comments:
Post a Comment
yes