សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 20, 2012

សំណួរ-ចម្លើយ​ NASA បំភ្លឺ​ថ្ងៃ​២១-១២-១២ ស្អែក​នេះ

រហូត​មក​ទល់​នឹង​ពេល​នេះ មនុស្ស​នៅ​តែ​មិន​អស់​ចិត្ត ពោល​គឺ​ភ័យ​ខ្លាច​ចំពោះ​ពាក្យ​ចចាមអារ៉ាម​ដែល​ថាពិភពលោក​នឹង​រលាយ​នៅ​ថ្ងៃ​ទី២១ ខែ​ធ្នូ ឆ្នាំ ២០១២ ស្អែក​នេះ រហូត​ដល់​ម្នាក់ៗ​នាំ​គ្នា​សំរុក​ទូរស័ព្ទ​ទៅ​កាន់​អង្គការ​ណាសា (NASA) ។ ក្នុង​មួយ​ថ្ងៃៗ ណាសា​ទទួល​ការ​ការ​ហៅ​ចូល​តាម​ទូរស័ព្ទ​ជិត ៣០០ នាក់​ឯណោះ ដោយ​មិន​គិត​តាម​អ៊ីមែល ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ។
អាស្រ័យ​ហេតុ​នេះ ណាសា​បាន​បញ្ចេញ​សំណួរ​របស់​អ្នក​ហៅ​ចូល និង​ចម្លើយ​សំខាន់ៗ​ និង​វីដេអូ​ឃ្លិប​មួយ “Why didn’t the world end yesterday”ដើម្បី​បំភ្លឺ​ពាក្យ​ចចាមអារ៉ាម​ទាំង​នោះ។


តើ​មាន​ការ​គំរាម​កំហែង​ណា​មួយ​មក​លើ​ផែនដី​ទេ​នៅ​ឆ្នាំ ២០១២​នេះ? គេហទំព័រ​ជា​ច្រើន​សុទ្ធ​តែ​និយាយ​ថា ពិភពលោក​នឹង​រលាយ​នៅ​ខែ​ធ្នូ ឆ្នាំ ២០១២។

ចម្លើយ៖ ពិភពលោក​នឹង​មិន​រលាយ​នោះ​ឡើយ​នៅ​ឆ្នាំ ២០១២ នេះ។ ភព​យើង​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ដដែល​អស់​រយៈ​ពេល​ជាង ៤ ពាន់​លាន​ឆ្នាំ​មក​ហើយ​ទល់​នឹង​ពេល​នេះ ហើយ​អ្នក​វិទ្យាសាស្ត្រ​សំខាន់ៗ​ទូទាំង​ពិភពលោក សុទ្ធ​តែ​និយាយ​ថា គ្មាន​ការ​គំរាម​កំហែង​ណា​មួយ​កើត​ឡើង​មក​លើ​ផែនដី​នា​ឆ្នាំ ២០១២​នេះ​ឡើយ។


តើ​អ្វី​ជា​ប្រភព​នៃ​ការ​ទស្សន៍ទាយ​ថា ពិភពលោក​នឹង​រលាយ​នៅ​ឆ្នាំ ២០១២?

ចម្លើយ៖ ដំណើរ​រឿង កើត​ចេញ​ពី​ការ​អះអាង​ដែល​ថា ភព Nibiru ដែល​គេ​គិត​ថា​ត្រូវ​ជនជាតិ​ដើម Sumerian រក​ឃើញ​កាល​ពី​មុន​រាប់​ពាន់​ឆ្នាំ​មុន​គ្រិស្តសករាជ​នោះ នឹង​ឆ្ពោះ​មក​បុក​កម្ទេច​ផែនដី។ ដើម​ឡើយ ភយន្តរាយ​នេះ​ត្រូវ​គេ​ទស្សន៍ទាយ​បង្កើត​ឡើង​សម្រាប់​ខែ​ឧសភា ឆ្នាំ ២០០៣ ប៉ុន្តែ​នៅ​ពេល​ដែល​គ្មាន​អ្វី​កើត​ឡើង​នៅ​ថ្ងៃ​នោះ គេ​ក៏​បង្កើត​ពាក្យ​ចចាមអារ៉ាម​នេះ​មក​ខែ​ធ្នូ ឆ្នាំ ២០១២ វិញ ដោយ​យក​លេស​ភ្ជាប់​ទំនាក់​ទំនង​ទៅ​នឹង​វដ្ដ​របស់​ប្រតិទិន​ជនជាតិ​បុរាណ​ដើម​ម៉ាយ៉ាន ដែល​បញ្ចប់​ការ​រាប់​រយៈពេល​វែង (long-count period) ​នៅ​ថ្ងៃ​ទី២១-ធ្នូ-២០១២​នេះ។


តើ​ប្រតិទិន​ជនជាតិ​ម៉ាយ៉ាន​នឹង​ចប់​នៅ​ថ្ងៃ​ធ្នូ-២០១២​នេះ ឬ​ទេ?

ចម្លើយ៖ គឺ​វា​ដូចគ្នា​នឹង​ប្រតិទិន​របស់​អ្នក​ទេ ដែល​នឹង​ត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃ៣១-ធ្នូ បំណាច់​ឆ្នាំ​នោះ។ ប្រតិទិន​ជន​ជាតិ​ម៉ាយ៉ាន​មិន​ចប់​នៅ​ថ្ងៃ​ទី​២១-ធ្នូ-២០១២ នោះ​ឡើយ។ កាល​បរិច្ឆេទ​នេះ គឺ​ជា​ការ​បញ្ចប់​រយៈ​ពេល​រាប់​វែង​របស់​ជនជាតិ​ម៉ាយ៉ាន​ប៉ុណ្ណោះ ពោល​គឺ​ដូច​ប្រតិទិន​ធម្មតា​យើង​អីចឹង វា​នឹង​ចាប់​ផ្ដើម​ឡើង​វិញ​នៅ​ថ្ងៃ​ទី១-មករា ហើយ​រយៈពេល​រាប់​វែង​របស់​ប្រតិទិន​ម៉ាយ៉ាន​នឹង​ចាប់​ផ្ដើម​ម្ដង​ទៀត។

តើ​ណាសា​ព្យាករណ៍​ឃើញ “​ថ្ងៃ​ងងឹត​ស្លុប” លើ​ភព​ផែន​ដី​នា​ថ្ងៃ​ទី២៣-២៥ ខែ​ធ្នូ​នេះ​ដែរ​ទេ?

ចម្លើយ៖ ច្បាស់​ណាស់ គឺ​គ្មាន​រឿង​បែប​នេះ​កើត​ឡើង​នោះ​ទេ។ ទាំង​ខាង​ណាសា និង​បណ្ដា​អង្គការ​វិទ្យាសាស្ត្រ​ផ្សេងៗ​ទៀត ព្យាករណ៍​មិន​ឃើញ​មិន​មាន​ករណី​ងងឹត​ទូទាំង​ពិភព​លោក​រយៈ​ពេល ៣ ថ្ងៃ​ដូច​ពាក្យ​ចចាមអារ៉ាម​ឡើយ។ ពាក្យ​ចចាមអារ៉ាម​ខុស​ទាំង​នោះ​អះអាង​ថា នឹង​មាន​ភព​រៀប​គ្នា​ជា​ជួរ ដែល​នឹង​បង្ក​ឲ្យ​ផែនដី​បាត់​ពន្លឺ​ព្រះអាទិត្យ និង​ងងឹត​ទាំង​ស្រុង​រយៈពេល ៣ ថ្ងៃ។

តើ​មាន​ភព​ឈ្មោះ Nibiru ឬ X ឬ Eris កំពុង​ឆ្ពោះ​មក​បុក​កម្ទេច​ផែនដី​ដែរ​ទេ?


ចម្លើយ៖ ភព Nibiru ឬ រឿង​ផ្សេងៗ​ទៀត គឺ​ជា​បោក​ប្រាស​តាម​អ៊ីនធឺណិត​ប៉ុណ្ណោះ។ គ្មាន​មូលដ្ឋាន​គ្រឹះ​ណាមួយ​ចំពោះ​ការ​អះអាង​នេះ​នោះ​ឡើយ។ បើ​សិន Nibiru ឬ X មាន​ពិត​មែន និង​កំពុង​ឆ្ពោះ​មក​បុក​ផែន​ដី​ឆ្នាំ ២០១២ មែន នោះ​តារាវិទូ​ប្រាកដ​ជា​ព្យាករណ៍​ដឹង​មុន​តាំង​ពី ១០ ឆ្នាំ​មុន​ម្ល៉េះ ហើយ​បើ​គិត​ដល់​ឥឡូវ អ្នក​ប្រាកដ​ជា​មើល​ឃើញ​ភព​ដែល​កំពុង​ឆ្ពោះ​មក​បុក ដោយ​ភ្នែក​ទទេ។ ភព Eris មាន​ពិត​មែន តែ​វា​នៅ​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​ទេ។ វា​មាន​ចម្ងាយ​ប្រមាណ​ជា ៤ ពាន់​លាន​ម៉ាយ​ឯណោះ​ពី​ផែន​ដី។

តើ​នឹង​មាន​អាចម៍​ផ្កាយ​ធំ​មក​បុក​ផែនដី​ឆ្នាំ ២០១២ ទេ?


ចម្លើយ៖ ភព​ផែនដី​តែង​តែ​មាន​បំណែក​ផ្កាយ​ដុះ​កន្ទុយ និង​អាចម៍​ផ្កាយ​ធ្លាក់ ប៉ុន្តែ​បំណែក​ធំៗ គឺ​កម្រ​នឹង​មាន​ណាស់។ បំណែក​ធំ​បំផុត គឺ​កើត​ឡើង​កាល​ពី ៦៥ លាន​ឆ្នាំ​មុន​ឯណោះ ដែល​បណ្ដាល​ឲ្យ​ពពួក​សត្វ​ដាយណូស័រ​ស្លាប់​ផុត​ពូជ។ បច្ចុប្បន្ន តារា​វិទូ​របស់​ណាសា កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​រក​មើល​ថា​តើ មាន​បំណែក​អាចម៍ផ្កាយ​ធំ​ណាមួយ​ជិត​ផែន​ដី​ជាង​គេ នឹង​ធ្លាក់​ប៉ះ​ផែន​ដី ឬ​យ៉ាង​ណា។ យើង​បាន​កំណត់​រក​ឃើញ​ច្បាស់​ហើយ គឺ​គ្មាន​បំណែក​អាចម៍​ផ្កាយ​ធំ​ណា​មួយ​ដូច​ដែល​បាន​ធ្លាក់​សម្លាប់​ដាយណូស័រ​ឡើយ។

តើ​មាន​គ្រោះ​ថ្នាក់​បណ្ដាល​មក​ពី​ព្យុះ​ព្រះអាទិត្យ​ដ៏​ខ្លាំង ព្យាករណ៍​សម្រាប់​ឆ្នាំ ២០១២ នេះ​ទេ?

ចម្លើយ៖ សកម្មភាព​ព្រះអាទិត្យ មាន​វដ្ដ​ទៀងទាត់ ដោយ​មាន​ព្យុះ​ខ្លាំង​ប្រមាណ​ជា​រាល់ ១១ ឆ្នាំ​ម្ដង។ ពេល​ជិត​មាន​សកម្មភាព​ព្យុះ​ព្រះអាទិត្យ អណ្ដាត​ភ្លើង​ព្រះអាទិត្យ​អាច​បង្ក​ភាព​រអាក់រអួល​ដល់​ផ្កាយ​រណប ទោះ​បី​ជា​ក្រុម​វិស្វករ​​កំពុង​សិក្សា​បង្កើត​គ្រឿង​អេឡិចត្រូនិក​ដែល​ការពារ​ព្យុះ​ព្រះអាទិត្យ​ក៏​ដោយ។ ប៉ុន្តែ សម្រាប់​ឆ្នាំ ២០១២ នេះ គ្មាន​គ្រោះ​ថ្នាក់​ពិសេស​ណា​មួយ​ឡើយ។ ព្យុះ​ព្រះអាទិត្យ​ខ្លាំង​បំផុត​នឹង​កើត​ឡើង​ចន្លោះ​ឆ្នាំ ២០១២-២០១៤។

បន្ទាប់​ពី​ការ​បក​ស្រាយ​ពី​ណាសា តើ​ប្រិយមិត្ត​នៅ​ជឿ​ថា ពិភពលោក​នឹង​បញ្ចប់​ទៀត​ដែរ​ទេ?

No comments:

Post a Comment

yes