សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 21, 2013

សង្គម​ស៊ីវិល ​ផ្តល់​អនុសាសន៍​កែលម្អ​ ចំណុច​មួយ​ចំនួន​ដល់​ គជប ​សម្រាប់​ការបោះ​ឆ្នោត​២០១៣​

តំណាង​គណបក្ស​នយោបា​យ ​និង​អង្គការសង្គ​មស៊ីវិល ​បើក​កិ​ច្ច​ពិភាក្សា​នៅរសៀល​ថ្ងៃចន្ទ​នេះ ​ដើម្បី​ផ្តល់​ជា​អនុ​សាសន៍​ក្នុង​ការ​កែលម្អ​លើ​សេចក្តី​ព្រាង​បទ​បញ្ជា ​និង​នីតិវិធី​សម្រាប់​​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិទី៥​ ឆ្នាំ២០១៣ ​ដល់​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​(គជប)​។
កិច្ចប្រជុំ​ពិភាក្សា​នេះ​រៀបចំដោយ ​ គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និ​ងយុត្តិធ​ម៌នៅកម្ពុជា​ (Comfrel​)​ ដោយ​មាន​ការ​ចូល​រួម​​ពី​សំណាក់​សង្គម​ស៊ីវិល ​និង​តំណាង​នៃគណបក្ស​នយោបាយ ​ប៉ុន្តែ​មិនមាន​វត្តមា​ន​របស់​គណបក្ស​មាន​កៅ​អីនៅ​រដ្ឋ​សភាទេ ​ដូច​ជា​គណ​បក្ស​​ប្រជា​ជន​កម្ពុជា ​និង​គណ​បក្ស​ហ៊្វុន​ស៊ិនប៉ិច។​
នាយក​ប្រតិបត្តិ​អង្គការ​ Comfre​l លោក ​គល់ ​បញ្ញា ​ថ្លែងថា​ ប្រការ​ចំនួន​១៦ចំណុច ​ក្នុង៥​ជំពូក​នៃសេចក្តី​ព្រាង​បទប​ញ្ជា ​និង​នីតិ​វិធី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​​ឆ្នាំ២០១៣នេះ ​ដែលត្រូវ​លើក​យក​មក​កែលម្អ​ បំពេញ​បន្ថែម​ និងលុប​ចោល ​ដើម្បី​សម្រេច​ជាអនុសាសន៍ ​ដាក់​ជូន​ទៅ ​​គ.ជ.​ប នៅ​ចុង​ខែមក​រានេះ​៖ ""
ចំណុច​ដែល​ពិភាក្សា​កែលម្អ​នោះ​​រួមមាន ការ​គ្រប់គ្រង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ ដោយ​មាន​ការ​កែប្រែ ​និង​បន្ថែម​ពាក្យ​ពេចន៍​មួយ​ចំនួន​ ការ​ឃោសនាបោះ​ឆ្នោត​ និ​ងការបោះ​ឆ្នោត​ រាប់​សន្លឹ​កឆ្នោត​ បូក​សរុប​លទ្ធផលនៃ​ការបោះ​ឆ្នោត​ជាដើម។​
VOD មិនទាន់​អាច​សុំការ​អធិប្បាយ​ពីមន្រ្តី​ របស់ គ.ជ.ប​  បាន​នៅឡើយទេ។​
កន្លងមក ​តំណាង​គណបក្សន​យោបាយ ​និង​អង្គការ​សង្គមស៊ីវិល ​បានជួ​បប្រជុំពិ​ភាក្សា ​ក្រោម​ការ​រៀបចំ​ដោយ Comfrel​ ដោយ​សម្រេច​ជាលទ្ធផល​ ផ្ត​ល់​អនុសាសន៍​មួយចំ​នួនរួម​មា​ន​ អនុសាសន៍​ពាក់ព័ន្ធ​នឹង​ការបង្កើន​តម្លា​ភាព​ក្នុង​ការពិនិត្យ​បញ្ជី​ឈ្មោះ និ​ងការចុះ​ឈ្មោះ​ប្រចាំ​ឆ្នាំ២០១២ ​អនុ​សាសន៍​​ស្តី​ពីការ​ប្រើ​ប្រាស់​ធន​ធាន​រដ្ឋ​ និង​អនុសាសន៍​ស្តីពី​ការ​អនុវត្ត​នីតិវិធី​នៅ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត ​និង​រាប់​សន្លឹ​ក​ឆ្នោត។ ​អនុសាសន៍​ទាំង​នេះ ​នឹង​ត្រូវ​ដាក់ឲ្យ​​ គជប​​ នៅ​​ចុង​​ខែមករានេះ​ផង​ដែរ៕​

No comments:

Post a Comment

yes