សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, January 22, 2013

លោក ហ៊ុន សែន វាយ​ប្រហារ​អាភីស៊ីត​រឿង​ប្រើ​កម្ពុជា​យក​ពិន្ទុ​នយោបាយ

1_standalone
ការ​តវ៉ា​នៅ​ទីក្រុង​បាងកក កាល​ពី​ម្សិលមិញ​ដែល​រៀបចំ​ឡើង​ដើម្បី​ជំទាស់​នឹង
 សេចក្តី​សម្រេច​របស់​តុលាការ​យុតិ្តធម៌​អន្តរជាតិ លើ​ជម្លោះ​ទឹក​ដី​ជិត​ប្រាសាទ​ព្រះវិហារ

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​ចន្ទ​បាន​វាយ​ប្រហារ​លោក អាភីស៊ីត វេចាជីវ៉ា អតីត​នាយក​រដ្ឋ​មន្រ្តី​ថៃ និង​សកម្មជន​បក្ស​ប្រឆាំង​របស់​ថៃ​លើ​អ្វី​ដែល​លោក​ហៅ​ថា ជា​កិច្ច​ប្រឹងប្រែង​ប្រើ​ប្រាស់​កម្ពុជា​ជា​ឈ្នាន់​ដើម្បី​បាន​ពិន្ទុ នយោបាយ​លើ​បញ្ហា​រសើប នៅ​ក្នុង​ប្រទេស​ថៃ។
លោក ហ៊ុន សែន មាន​ប្រតិកម្ម​ចំពោះ​ការ​តវ៉ា​មួយ នៅ​ទីក្រុង​បាងកក កាល​ពី​ម្សិលមិញ​ដែល​រៀបចំ​ឡើង​ដើម្បី​ជំទាស់​នឹង សេចក្តី​សម្រេច​របស់​តុលាការ​យុតិ្តធម៌​អន្តរជាតិ លើ​ជម្លោះ​ទឹក​ដី​ជិត​ប្រាសាទ​ព្រះវិហារ ដែល​រំពឹង​ថា​នឹង​ចេញ​នៅ​ក្នុង​ឆ្នាំ​នេះ។ លោក ហ៊ុន សែន ថ្លែងថា លោក អាភីស៊ីត ដែល​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​មាន​ទស្សនៈ​ដូច​អ្នក​តវ៉ា ត្រូវ​ដាក់​ភស្តុតាង​គាំទ្រ​លើ​ការ​អះអាង​ដែល​បាន​លើក​ឡើង​កន្លង​មក អំពី​តំបន់​សម្បូរ​ធនធាន​ក្នុង​ឈូង​សមុទ្រ​ថៃ ​ដែល​ហៅ​ថា តំបន់​ត្រួត​ស៊ី​គ្នា។

លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទិ្ធ​ដី ក្នុង​ស្រុក​សៀម​បូក ខេត្ត​ស្ទឹងត្រែង​ថា ៖ «​ជានិច្ច​កាល​អតីត​នាយក​រដ្ឋ​មន្រ្តី​រូប​នេះ​ ចោទ​ប្រកាន់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយក​រដ្ឋ​មន្រ្តី​ថៃ ថា​បាន​ផល​ប្រយោជន៍​ជា​សម្ងាត់​ជាមួយ​នឹង​កម្ពុជា លើ​បញ្ហា​តំបន់​ត្រួត​ស៊ី​គ្នា​ក្នុង​សមុទ្រ និង​បាន​ជំទាស់​យុត្តាធិការ​តុលាការ​អន្តរជាតិ។ ថ្ងៃ​នេះ ខ្ញុំ​សុំ​ប្រាប់​ អាភីស៊ីត ឲ្យ​យក​ភស្តុតាង​មក​បញ្ជាក់ តើ​លោក​ ថាក់ស៊ីន មាន ប្រយោជន៍​អ្វី​ជាមួយ​នឹង​ កម្ពុជា​។ បើ​គ្មាន​ភស្តុតាង​ទេ អ្នក​ឯង​បោក​ប្រជាជន​ថៃ​ជាង​ ៦០ លាន​នាក់ ​និង​កម្ពុជា​ ជាង ១៤ លាន​នាក់​ហើយ។ នេះ​ជា​នយោបាយ​ស្មោក​គ្រោក​របស់​ពួក​ អាភីស៊ីត»។
ក្នុង​រយៈ​ពេល​ ប៉ុន្មាន​សប្តាហ៍​ដើម​ឆ្នាំ ២០១៣ នេះ នៅ​ក្នុង​ប្រទេស​ថៃ មាន​ការ​ជជែក​ដ៏​ក្តៅ​គគុក​ ទាក់ទិន​នឹង​បញ្ហា​ប្រាសាទ​ព្រះវិហារ ដែល​តុលាការ​យុតិ្តធម៌​អន្តរជាតិ ក្រុង​ឡាអេ បាន​សម្រេច​ប្រគល់​ឲ្យ​មក​ប្រទេស​កម្ពុជា តាម​រយៈ​សាលក្រម​ចេញ​ដោយ​តុលាការ​នេះ​កាល​ពី​​ឆ្នាំ ១៩៦២​។ សវនាការ​លើ​តំបន់​វិវាទ​ទឹក​ដី​នៅ​ជុំវិញ​ប្រាសាទ​នេះ នឹង​ធ្វើ​ឡើង​នៅ​ខែ​មេសា ឆ្នាំ​២០១៣ នៅ​ឯ​តុលាការ​ទីក្រុង​ឡាអេ។ ដូច​គ្នា​នឹង​បញ្ហា​ប្រាសាទ​នេះ​ផង​ដែរ តំបន់​សមុទ្រ​ត្រួត​ស៊ី​គ្នា​ ក៏​ជា​ប្រភព​នៃ​ភាព​តានតឹង​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​ដែល​នៅ​ជាប់​គ្នា​នេះ​ដែរ។
ការ​អភិវឌ្ឍ​នៅ​តំបន់​ទំហំ ២៦​ពាន់ គីឡូ​ម៉ែត្រ​ការ៉េ​ ដែល​គេ​ជឿ​ជាក់​ថា មាន សម្បូរ​ទៅ​ដោយ​ថាមពល​ប្រេង និង​ឧស្ម័ន​ធម្មជាតិ អាច​ក្លាយ​ជា​ប្រភព​ចំណូល​ថ្មី​សម្រាប់​ប្រទេស​ទាំង​ពីរ និង​​សម្រាប់​ក្រុមហ៊ុន​ដែល​នឹង​ទទួល​បាន​សិទិ្ធ​សម្បទា​លើ​តំបន់។ ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​មួយ ដើម្បី​រុករក​តំបន់​នេះ​រួម​គ្នា​នោះ បាន​ចុះ​ហត្ថ​លេខា​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ ២០០១ ប៉ុន្តែ ក្នុង​រយៈ​ពេល​ជាង ១០ ឆ្នាំ​កន្លង​មក​នេះ​ កិច្ច​ព្រមព្រៀង​នោះ​នៅ​ទ្រឹង​និង​រេរា ដោយ​ពឹង​ផ្អែក​ទៅ​លើ​អ្នក​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​ថៃ។
អនុស្សរណៈ​នេះ​ កម្ពុជា​បាន​ចុះ​ហត្ថលេខា​ជាមួយ​នឹង​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយក​រដ្ឋ​មន្រ្តី​ថៃ ក្នុង​អំឡុង​ឆ្នាំ ២០០៦ នៅ​ពេល​ដែល​លោក​ត្រូវ​បាន​ទម្លាក់​ពី​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី ក្នុង​រដ្ឋ​ប្រហារ​យោធា ក្នុង​ប្រទេស​ថៃ ហើយ​ក្រោយ​មក​ហាក់​នៅ​ទ្រឹង​អស់​រយៈ​ពេល​ប្រមាណ​ជា ៣ ឆ្នាំ​ គឺ​នៅ​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ធ្វើ​ឲ្យ​លោក អាភីស៊ីត វេចាជីវ៉ា អតីត​នាយក​រដ្ឋ​មន្រ្តី​ថៃ នៅ​ពេល​នោះ​ខឹង​សម្បា ដោយ​សារ​តែ​ការ​តែង​តាំង​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ធ្វើ​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។
ប៉ុន្តែ នៅ​ក្នុង​ឆ្នាំ ២០១១​ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​លោក អាភីស៊ីត ដែល​បាន​ចោទ​ថា​លោក ថាក់ស៊ីន ស៊ីណា​វ៉ាត្រា មាន​ផល​ប្រយោជន៍​ជា​សម្ងាត់​ជាមួយ​នឹង​កម្ពុជា ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍ ដែល​បាន​លម្អិត ស្តី​ពី​កិច្ច​ប្រជុំ​បិទ​ទ្វារ​រវាង​កម្ពុជា និង​មន្រ្តី​គណបក្ស​ប្រជាធិបតេយ្យ​ថៃ ដែល​ស្ថិត​ក្រោម​អំណាច​លោក​អតីត​នាយក​រដ្ឋ​មន្ត្រី អាភីស៊ីត ស្តី​ពី​តំបន់​ត្រួត​ស៊ីគ្នា។
អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ឆ្នាំ ២០១១ ជា​ថ្មី​ទៀត​កាល​ពី​ម្សិលមិញ ហើយ​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ មន្ត្រី​ថ្លែង​ថា គឺ​មាន​គោល​បំណង​ជា​ការ​ដាស់​ក្រើន​រំឭក​ពី​បញ្ហា​នេះ​។
លោក ផៃ ស៊ីផាន បាន​បញ្ជាក់​ថា ៖ «​ប្រជាជន​ថៃ នៅ​តែ​មិន​ដឹង​ថា រដ្ឋាភិបាល​លោក អាភីស៊ីត បាន​ព្យាយាម​ពិភាក្សា​ជាមួយ​កម្ពុជា ដោយ​សម្ងាត់​អំពី​បញ្ហា​នេះ​ទេ​។ យើង​ចង់​ដាក់​វា​លើ​តុ​ប្រជុំ​។ នេះគឺ​ជា​មូលហេតុ​ដែល​យើង​ត្រូវ​បង្ហាញ​ការ​ពិត​ថា លោក អាភីស៊ីត បាន​​លេង​ល្បិច​ជាមួយ​ប្រជាជន»។
កិច្ច​សន្ទនា​មាន​លក្ខណៈ​ល្អ​ប្រសើរ​ឡើង បន្ទាប់​ពី​លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ប្អូន​ស្រី​លោក ថាក់ស៊ីន បាន​ជាប់​ឆ្នោត​ក្នុង​ឆ្នាំ ២០១១ ប៉ុន្តែ ប៉ុន្មាន​ខែ​មុន​នេះ ពុំ​មាន​ជំហរ​អ្វី​ច្បាស់​លាស់ ត្រូវ​បាន​ប្រកាស​នោះ​ឡើយ។​
ឯក​អគ្គ​រាជទូត​ថៃ​នៅ​កម្ពុជា បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ទេ៕

No comments:

Post a Comment

yes