លោក ជា មុនី ដែលជាប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា ផងនោះបានលើកឡើងទៀតថា ករណី លោក ម៉ម សូណង់ដូ អត់មានហេតុ ផល អីសោះ កាត់ទោស គាត់ រហូត ២០ឆ្នាំ។ ករណី លោក សម រង្ស៊ី បើគាត់ទៅ ដកបង្គោលនោះវាខុស គួរតែយក បង្គោលឡាក់ ទៅដាក់ កន្លែងនោះទៅ ហើយករណីអ្នកស្រី យ៉ោម បុប្ផា ផ្ទះរបស់ គាត់ត្រូវបានដេញចេញអស់ តែ តវាដើម្បីរកជំរក ត្រូវគេចាប់ដាក់គុក។
ចំណែកលោក មឿង សុន គ្រាន់តែប្រាប់គេថា កុំដាក់ភ្លើងនៅអង្គរវាប៉ះពាល់ រងការប្តឹងទៀត ប៉ុន្តែក្រោយមកដកភ្លើងចេញដដែល ហើយ ករណីមួយទៀត គឺលោក ឈូក បណ្ឌិត អតីតចៅហ្វាយក្រុងបាវិត បាញ់កម្មករបីនាក់ឲ្យរបួស តែតុលាការអត់ចាប់ ដូច្នេះបុគ្គល តុលាការ មួយចំនួន ជាមនុស្ស មិនថ្លៃថ្នូទេ។
លោក អំ សំអាត មន្ត្រីអង្គការសិទ្ធិមនុស្ស លីកាដូ បានមានប្រសាសន៍បញ្ជាក់យ៉ាងនេះថា ៖ ដើម្បីឲ្យមានការបោះឆ្នោត ត្រឹមត្រូវ តាមលទ្ធិ ប្រជាធិបតេយ្យ យុត្តិធម៌ត្រឹមត្រូវ ក្នុងការប្រកួតប្រកួតប្រជែង រវាងគណបក្សនិងគណបក្សវាទាល់តែមានតុល្យភាពជាគ្នា។
ថ្លែងទៅកាន់អ្នកចូលរួមនាពេលនោះដែរ លោក ជា មុនី បានអះអាងថា នៅក្រោយ ពេលបញ្ចប់ព្រះរាជពិធីដង្ហែរព្រះបរមសព និងថ្វាយព្រះភ្លើង ព្រះមហាវីរក្សត្ររួច លោក នឹងជូនដំណឹងឲ្យកម្មករសំរាក ដើម្បីទាមទារនូវលក្ខណ្ឌមួយចំនួនដូចជា ដោះលែង លោក ម៉ម សូណង់ដូ ដោយអត់មានលលក្ខណ្ឌ លោក សម រង្ស៊ី អ្នកស្រី យ៉ោម បុប្ផា និងលោក មឿង សុន រួមទាំងការដំឡើងប្រាក់ខែឲ្យកម្មករ កម្មការិនី និងស្នើឲ្យចាប់ខ្លួនលោក ឈូក បណ្ឌិត យកមកផ្តន្ទាទោសតាមច្បាប់ ពីព្រោះក្រសួង មហាផ្ទៃធ្លាប់បានថ្លែងហើយថា អ្នកបាញ់ កម្មករ នៅបាវិត គឺ ឈូក បណ្ឌិត។
លោកបានបញ្ជាក់ថា ៖ “ជាពិសេសសម្រាប់គណបក្សប្រឆាំងត្រូនតែមានវត្តមាន មេដឹកនាំគណបក្សប្រឆាំងនៅក្នុងប្រទេសដើម្បីធ្វើ ការប្រកួតប្រជែងដើម្បីឲ្យលទ្ធផលនៃការបោះឆ្នោតអាចទទួលយកបាន ហើយ បង្ហាញពីតម្លាភាពនិងបង្ហាញពីភាពខ្លាំង នៃគណបក្ស នីមួយៗ ក្នុងការ ប្រកួត ប្រជែងការបោះឆ្នោត”។
លោកបន្តថា បើអវត្តមាន លោក សម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៣នោះ និងធ្វើឲ្យមានការរិះគន់ថា ការបោះឆ្នោត ឆ្នាំ២០១៣ មិនទាន់ឈានដល់កំរិតមួយសេរី យុត្តិធម៌ និងត្រឹមត្រូវ១០០%។
លោកហូ វ៉ាន់ សមាជិកព្រឹទ្ធសភា នៃគណបក្សប្រឆាំង សម រង្ស៊ី បានមានប្រសាសន៏យ៉ាងនេះថា៖គណបក្សសមរង្ស៊ីគាំ ទ្រការធ្វើបាតុកម្ម និងសម្តែង មតិគាំទ្រឲ្យមានការលើកលែងទោសនិងដោះលែង លោក សម រង្ស៊ី .លោក ម៉ម សូណង់ដូ និងសកម្មជន ប្រជាធិបតេយ្យ មួយចំនួនទៀត ជាពិសេស ដើម្បីឲ្យលោកសមរង្សីបានមកចូលរួមនៅក្នុងការបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៣ ទើបការបោះឆ្នោត ប្រព្រឹត្តទៅ ដោយសេរី យុត្តិធម៌និងស្មើភាពគ្នា។
លោក ហូ វ៉ាន់ បន្តថា ៖ លោក សម រង្ស៊ី គឺជាអ្នកទោស នយោបាយ ហើយ លោក សម រង្ស៊ី ពុំបានប្រព្រឹត្តអ្វីខុសទេ ត្រូវតែអនុញ្ញាត ឲ្យលោក សម រង្ស៊ី បានចូលមកក្នុងប្រទេសកម្ពុជាវិញ បើក្នុងករណី លោក សម រង្ស៊ី ពុំបានមកចូលរួម ក្នុងការបោះឆ្នោត ឆ្នាំ២០១៣នោះ នៅតែប្រព្រឹត្តទៅ ប៉ុន្តែការបោះឆ្នោតនៅពុំអាចទទួលស្គាល់បានទេពីព្រោះគូប្រកួតដ៏សំខាន់ គឺមេដឹកនាំគណបក្ស សង្គ្រោះជាតិ បាត់ប្រធាន របស់ខ្លួន គឺលោក សម រង្ស៊ី និងគណបក្ស ប្រជាជន កម្ពុជា។
លោក បានបញ្ជាក់ “ការបោះឆ្នោតនៅឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ ទោះបីជាមានវត្តមាន លោក សម រង្ស៊ី ឬ អត់មាន លោក សម រង្ស៊ី ដាច់ខាតត្រូវតែចូលរួម ក្នុងការបោះឆ្នោត ហើយគណបក្សសង្គ្រោះជាតិ នឹងទទួលបាន ជ័យជំនះ ដឹកនាំ រដ្ឋាភិបាលឆ្នាំ២០១៣ ដើម្បីធ្វើការផ្លាស់ប្តូរ”។
ជាការឆ្លើយតបនាពេលថ្មិៗនេះដែរអនុប្រធាននិងជាអ្នកនាំពាក្យអង្គភាព ព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្តីការ គណរដ្ឋមន្ត្រី លោក ទិត សុធា បានមាន ប្រសាសន៍ថា៖នេះជា ការដើរប្រាសចាកអំពីនិតីវិធីច្បាប់ គឺជាការ ទាត់ចោល នូវស្ថាប័នតុលាការ ដែលជាស្ថាប័នមួយ ធានានូវការ ផ្តល់យុត្តិធម៌ និងសុខ សន្តិភាពស្ថិរភាព សម្រាប់ប្រទេសកម្ពុជា។
លោក ទិត សុធា បានលើកឡើងថា “យុទ្ធនាការ នោះគឺបង្ហាញនូវ ចរិក ប្រឆាំងនិយម ដែលមិនបានគោរពអំពីនិតីវិធីច្បាប់ បានន័យ ថាគឺ ជាការ សម្រេច ចិត្តច្បាប់យកច្បាប់ទ្រាប់អង្គុយ។ ដូច្នេះមានតែប្រជាពលរដ្ឋទេ ដែលជាអ្នកវិនិច្ឆ័យអំពីសកម្មភាពនានា របស់បុគ្គលម្នាក់ ដែលបាននឹងកំពុងធ្វើនេះ”។ ហើយវាមិន មែនឆ្លើយតបទៅនឹងបំណង ប្រាថ្នារបស់ ប្រជាពល រដ្ឋដែល ចង់បានសង្គមមួយ ដែលទាមទារ ឲ្យមាន ការគោរព និងអនុវត្តច្បាប់នោះទេ៕
No comments:
Post a Comment
yes