របត់នយោបាយនៅក្នុងប្រទេសកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃកំពុងតែមានការប្រែប្រួលឥតឈប់ឈរ
ដើម្បីឆ្ពស់ទៅរកភាពល្អប្រសើរឡើងវិញ ព្រោះប្រទេសកម្ពុជាក្រោមការដឹកនាំរបស់ គណបក្សប្រជាជនអស់រយៈពេលជាង៣០កន្លងមកនេះ
ត្រូវទទួលរងនូវទុក្ខសោក និងទុក្ខទា រុណយ៉ាងពន់ពេក ហើយគណបក្សប្រជាជនក៏បាននិងកំពុងតែដឹកនាំប្រទេសកម្ពុជាទៅដល់រណ្តៅមាត់ជ្រោះមរណៈផងដែរ
។
តែទោះជាយ៉ាងណាចាប់ពីខែសីហាឆ្នាំ២០១៣នេះតទៅ ប្រទេសកម្ពុជានិងប្រជាពលរដ្ឋខ្មែរទាំងអស់
និងបានរួចចាកផុតពីគ្រោះកម្មអប្រិយទាំងនេះហើយ
ក្រោមវត្តមាននិងជ័យជំនះរបស់គណបក្សសង្គ្រោះជាតិ ។
គណបក្ស សង្គ្រោះជាតិ នៅបន្ទាប់ពីមានឈ្មោះលើកឆាកនយោបាយប្រទេសកម្ពុជារួចមក
គឺទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរ អ្នកស្នេហាជាតិយ៉ាងខ្លាំង
ព្រោះដោយហេតុថាគណបក្ស សង្គ្រោះជាតិ មានគោលនយោបាយល្អៗ ច្បាស់លាស់
និងពិតប្រាកដដែលសុត តែផ្តល់ផលប្រយោជន៏ដល់ជាតិ និងប្រជាពលរដ្ឋខ្មែរ ។
ជាមួយគ្នានោះផងដែរ ពីមួយថ្ងៃទៅមួយថ្ងៃថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិបានធ្វើតំណើរចុះទៅជួបសំណេះសំណាល
និងសួរសុទ្ខប្រជាពលរដ្ឋ ដើម្បីរកដំណោះស្រាយ ជូនពួកគាត់ភ្លាមៗដោយផ្ទាល់
ហើយបញ្ហាណាដែលធំដុំនិងបន្តទៅដោះស្រាយជូនពូកគាត់នៅក្រោយពេលដែលគណបក្ស សង្គ្រោះជាតិ
ទទួលបានជ័យជំនះលើការបោះឆ្នោតហើយនោះ ។
សូមជំរាបជូនផងដែរថានៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣នេះ
ក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តកំពង់ស្ពឺពេលព្រឹកបានធ្វើតំណើរចុះជួបជាមួយប្រជាពលរដ្ឋនៅភូមិព្រៃខ្លា
ឃុំព្រះនិព្វាន ស្រុកគងពិសី
និងនៅពេលរសៀលចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិត្រពាំងឈូក ឃុំកក់
ស្រុកបសេដ្ឋ ក្នុងនោះមានការចូលរួមពីសំណាក់លោក នុត រំដួល
ប្រធានក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្ត លោក ប៉ុល ហំម លោក ប៉ែន
សុវណ្ណ និងលោក សុខ អ៊ុំសៀ ព្រមជាមួយនិងក្រុមការងារខេត្ត ហើយនិងស្រុក
មួយចំនួនទៀតចូលរួមក្នុងកម្មវិធីនោះផងដែរ ដែលមានចំនួនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើន
កោះករ ។
គួរជំរាបជូនផងដែរថា នៅឆ្នាំ២០១៣នេះ អ្នកស្នេហាជាតិ
ស្រលាញ់លទ្ធិប្រជាធិបតេយ្យ
បានដៅរួចហើយថានិងធ្វើការសង្គ្រោះជាតិខ្មែរចេញពីកណ្តាប់ដៃរបស់អ្នកដឹកនាំប្រទេសសព្វថ្ងៃឲ្យបានតាមបែបលទ្ធិប្រជាធិបតេយ្យ
ទោះជាស្ថិតនៅក្នុងការលៈទេសៈណាក៏ដោយ ដើម្បីឲ្យ
អ្នកប្រជាធិបតេយ្យធ្វើការដឹកនាំប្រទេសកម្ពុជាវិញម្តង ដើម្បីឆ្ពស់ទៅរកការរីកចំរើន
ប្រជាពល រដ្ឋរស់នៅក្នុងសេចក្តីថ្លៃថ្នូរ ព្រោះអ្នកប្រជាធិបតេយ្យ
គឺយល់ពីអ្វីដែលជាតម្រូវការរបស់ជាតិ និងប្រជាពលរដ្ឋ ៕
No comments:
Post a Comment
yes