សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 31, 2013

លោកងឹមញ៉េងប្រធានក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តពោធិ៍សាត់បើកិច្ចប្រជុំរៀបចំគណៈ កម្មាធិការប្រតិបត្តិស្រុកបាកាននិងប្រជុំបូកសរុបការងារប្រចាំខែ

លោកងឹមញ៉េងក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយ
ប្រជាពលរដ្ឋនាពេលកន្លងមក

ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តពោធិ៍សាត់ ដែលដឹកនាំដោយលោក ងឹម ញ៉េញជា ប្រធាន នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣ បានបើកកិច្ចប្រជុំថ្នាក់ដឹកនាំចលនាប្រជាធិប​តេយ្យ​សង្គ្រោះជាតិស្រុកបាកាន ដើម្បីរៀបចំសមាសភាពគណៈកម្មាធិការប្រតិបត្តិស្រុក ។

ជាមួគ្នានោះលោក ងឹម ញ៉េញ បានឲ្យដឹងថា នៅថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០១៣ លោកក៏និងដឹក​នាំក្រុមការងារខេត្តប្រជុំបូកសរុបការងារប្រចាំខែមករាផងដែរ ព្រមជាមួយនិងការដាក់ទិស​ដៅ​សម្រាប់ការងារខែកុម្ភះ ក្នុងការចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដើម្បីផ្សព្វ​ផ្សាយ​ គោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ និងការលើកស្លាករបស់​គណបក្សនៅ​តាម​បណ្តាភូមិ ឃុំ និងស្រុកនានា ដើម្បីឲ្យប្រជាពលរដ្ឋបានស្គាល់ពីស្លាកសញ្ញារបស់គណបក្ស សង្គ្រោះជាតិ និងធ្វើការជំរាបជូនពួកគាត់ឲ្យបានដឹងពីសារសំខាន់របស់គណបក្ស សង្គ្រោះ​ជាតិ ដែលនិងត្រូវចូលរួមក្នុងការបោះឆ្នោតនៅឆ្នាំ២០១៣នេះ ។


ជាការពិតគណបក្ស សង្គ្រោះជាតិ គឺបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការបោះឆ្នោតនៅអា ណត្តិទី៥នេះ ដើម្បីប្រគួតប្រជែងជាមួយនិងគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ ក្នុងការ សង្គ្រោះប្រទេសជាតិចេញពីកណ្តាប់ដៃរបស់គណបក្សប្រជាជនដែលមានលោក​ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដែលនៅក្នុងអាណត្តិរបស់ខ្លួនបានធ្វើការដឹកនាំប្រទេសតាមរបៀបផ្តាច់ការ បក្ខពួកនិយម គ្រួសារនិយម ធ្វើឲ្យប្រជាពលរដ្ឋ និងប្រទេសជាតិរងទុក្ខយ៉ាងទារុនបំផុត ។
មិនត្រឹមតែប៉ុណ្ណោះ ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ក៏បានបើកដៃ​យ៉ាខ្លាំងឲ្យយួនចូលមករស់នៅលើទឹកដីកម្ពុជាដោយសេរី និងមានសិទ្ធិគ្រប់បែបយ៉ាងជាង
ប្រជាពលរដ្ឋកម្ពុជាទៅទៀត ។

ដូច្នេះនៅបន្ទាប់ពីគណបក្ស សង្គ្រោះជាតិ ទទួលបានជ័យជំនះហើយនោះ គណបក្ស សង្គ្រោះ ជាតិ និងធ្វើការរៀបចំប្រទេសជាតិឲ្យមានភាពល្អប្រសើរឡើងវិញ យកច្បាប់អន្តោប្រវេសន៏ មកអនុវត្តន៏ ដោយមិនបើកដៃឲ្យជនជាតិយួនចូលមករស់នៅក្នុងប្រទេសកម្ពុជាបានដោយ សេរីនោះឡើយ រួមជាមួយនិងការអនុវត្តន៏ផែនការនានាមួយចំនួនទៀតដើម្បីធ្វើឲ្យប្រទេស ជាតិមានការរីកចំរើន ពលរដ្ឋរស់នៅក្នុងភាពថ្លៃថ្នូរ ដែលមានការទទួលស្គាល់ទាំងនៅក្នុងតំ បន់ និងអន្តរជាតិ ។
សរុបសេចក្តីមក គឺមានតែគណបក្ស​សង្គ្រោះជាតិ តែមួយប៉ុណ្ណោះ ដែលយល់ពីអ្វីដែលជា តម្រូវការរបស់រាស្រ្ត និងជាតិ ហើយបានកំកល់ផលប្រយោជន៏ជាតិ និងពលរដ្ឋជាធំ ៕

No comments:

Post a Comment

yes