រថយន្ដយីឌុប ដឹកឈើរបស់ឈ្មួញឈ្មោះប៉ូ ដែលដឹកចេញពីកងពលលេខ៨ មកក្រឡាប់
នៅស្រុកថ្មពួក ខេត្ដបន្ទាយមានជ័យ
បន្ទាយមានជ័យ: ឈើលេខ២ ប្រមាណ ៦០ ម៉ែត្រគូបដែលដឹកដោយរថយន្ដយីឌុបធុន ដែលគេស្គាល់ថា ជារបស់ឈ្មួញរកស៊ីឈើដ៏ល្បីល្បាញមួយរូបឈ្មោះប៉ូ ត្រូវបានបើកមកក្រឡាប់ហើយចាក់ឈើចោលនៅផ្លូវជាតិលេខ៥៦ តភ្ជាប់ពីខេត្ដបន្ទាយមានជ័យ មកកាន់ខេត្ដឧត្ដរមានជ័យ។
ឈើដែលត្រូវក្រឡាប់ដោយរថយន្ដចាក់ចោលធ្វើឱ្យផ្អើលប្រជាពលរដ្ឋនៅតំបន់នោះ បានកើតឡើងនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៣ នៅផ្លូវជាតិលេខ៥៦ ខេត្ដបន្ទាយមានជ័យ។

ឈើប្រភេទលេខ២ ដែលដឹកឡើងដោយរថយន្ដយីឌុប របស់ឈ្មួញឈ្មោះប៉ូ គឺត្រូវបានព័ត៌មាននិយាយថា បានដឹកចេញពីតំបន់កងពលតូចអន្ដរាគមន៍លេខ៨ ឈរជើងនៅតំបន់ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ។ ព័ត៌មាននិយាយថា ការដឹក ជញ្ជូនចេញពីតំបន់នោះ មិនមែនជាការងាយទេ ចុះហេតុអ្វីបានជាឈ្មួញឈ្មោះប៉ូ មានលទ្ធភាពដឹកចេញពីកងពលលេខ៨នោះ យ៉ាងស្រួលម្ល៉េះ ហើយការដឹកចេញផុតពីដែនកងពលលេខ៨ ក្នុងស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ
និងមកតាមបណ្ដោយផ្លូវ គឺមានកងពលអាវុធហត្ថ នគរបាលជាតិ ជាពិសេសកំលាំងបរិស្ថាន រដ្ឋបាលព្រៃឈើ តាំងពីខេត្ដព្រះវិហារ រហូតដល់ខេត្ដឧត្ដរមានជ័យ និង ខេត្ដបន្ទាយមានជ័យ បណ្ដាក់គ្នាដូចខ្យង ហើយរថយន្ដដឹកឈើបានដឹកយ៉ាងស្រួលថែមទៀតផង។
អ្វីដែលសំខាន់បំផុតទៀតនោះ ប្រភពព័ត៌មានក៏ដូចជា វិធានការជាក់ស្ដែងរបស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រីហ៊ុន សែន បានដាក់បទបញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ត្រូវបង្ក្រាបបទល្មើសព្រៃឈើឱ្យដល់ឫសគល់ ប៉ុន្ដែឈើខាងលើដឹករាល់ថ្ងៃដោយឈ្មួញប៉ូរូបនោះ ហេតុអ្វីបានជាសមត្ថកិច្ចពាក់ព័ន្ធនៅតាមបន្ទាត់មិនធ្វើការបង្ក្រាបឱ្យដល់ឫសគល់ ដូចបទបញ្ជារបស់សម្ដេចតេជោហ៊ុន សែន តែបែរជាឈើនៅតែចេញរាល់ថ្ងៃ ដោយសមត្ថកិច្ចនៅតាមដងផ្លូវជាពិសេសសមត្ថកិច្ចមេៗឈរនៅតាមព្រំដែន ពួកគាត់នៅឯទីក្រុងភ្នំពេញ ឬក៏ប្រចាំការនៅតាមព្រំដែននោះ បានជាឈើនៅតែដឹកចេញហើយគ្មា
ននរណាបង្ក្រាបឱ្យដូចអ្វីដែលសម្ដេចបាននិយាយជាបន្ដបន្ទាប់រួចមកហើយ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ឈើដែលដឹកចេញពីកងពលលេខ៨ ក្នុងតំបន់ព្រះវិហារ ក្នុងស្រុកជាំក្សាន្ដ គឺឈើនោះមិនអាចដឹកចេញយកទៅលក់នៅតំបន់ផ្សេង តាមនឹកឃើញរបស់ឈ្មួញនោះទេ គឺឈើដែលអារនៅតំបន់កងពលលេខ៨ គឺសំរាប់តែអភិវឌ្ឍ និងកសាងផ្ទះឱ្យក្រុមគ្រួសារកងទ័ពតែប៉ុណ្ណោះ ដែលស្ថិតនៅតាមបណ្ដោយព្រំដែនប្រាសាទព្រះវិហារ និងព្រំដែនខេត្ដឧត្ដរមានជ័យ។ ចុះរថយន្ដយីឌុបដឹកឈើទាំងថ្ងៃដែលក្រឡាប់នៅចំណុចខាងលើ និងមិនក្រឡាប់ដឹករាល់ថ្ងៃដែរនោះ ហេតុអ្វីបានជាឈ្មួញនោះឈ្មោប៉ូ មានអភ័យឯកសិទ្ធិបែបណាទៅ ដឹកជាប្រចាំបែបនេះហើយអ្នកធំនៅតាមព្រំដែន និងសមត្ថកិច្ច មេព្រៃ បរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធ មិនចាប់មិនហាមឃាត់ផង។
សូមបញ្ជាក់ដែរថា ឈ្មោះប៉ូ ដែលដឹកឈើខាងលើ គឺជាឈ្មួញដុះស្លែមួយរូបធ្លាប់រកស៊ីដឹកឈើដោយខុសច្បាប់នៅខេត្ដសៀមរាប ជាច្រើនឆ្នាំ មិនដែលឃើញសមត្ថកិច្ចចាប់ម្ដងណាឡើយ។ ប៉ុន្ដែបច្ចុប្បន្នទីផ្សារនៅខេត្ដសៀមរាបវាចង្អៀត ហើយឈ្មួញរកស៊ីដឹកឈើទាំងមានច្បាប់ ទាំងអត់ច្បាប់ចូលខេត្ដសៀមរាប ច្រើនពេកនោះ ឈ្មួញឈ្មោះប៉ូក៏បង្វែរទិសចេញពីកងពលលេខ៨ របស់ខេត្ដព្រះវិហារ មកឆ្លងកាត់ខេត្ដឧត្ដរមានជ័យ ចូលមកឆ្លងកាត់តំបន់ប្រាសាទបន្ទាយឆ្មារ ចូលមកកាន់ខេត្ដបន្ទាយមានជ័យដើម្បីលក់ឱ្យឈ្មួញនៅទីនោះ៕

No comments:
Post a Comment
yes