សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, February 13, 2013

កម្មករ​នៅ​ស្វាយរៀង​ត្រូវ​ផ្អាក​ការងារ​ទាំង​អស់ ខណៈ​កម្មករ​​យ៉ុងវ៉ា​នៅ​រង់ចាំ​ដំណោះ​ស្រាយ

130213_04a
កន្លែងកម្មករ​ធ្វើកូដកម្ម ក្នុងតំបន់​សេដ្ឋ​កិច្ច​ពិ​សេស ក្រោយ​​លោក ​ឈូក ​បណ្ឌិត បាញ់​កម្មករ​​

មន្ត្រី​នៃ​មន្ទីរ​ការងារ​ខេត្ត​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​កាល​ពី​រសៀល​ថ្ងៃ​នេះ​ថា កម្មករ​ទាំងអស់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត​ត្រូវ​បាន​ផ្អាក​ពី​ការងារ​រហូត​ដល់​ថ្ងៃ ច័ន្ទ​សប្តាហ៌ ដើម្បី​រង់​ចាំ​ការ​ដោះ​ស្រាយ​ពី​ភាគី​ពាក់​ព័ន្ធ។
លោក វ៉ា សារ៉ន ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ស្វាយ​រៀង​បាន​មាន​ប្រសាសន៌​ថា ក្រុមហ៊ុន និង​មន្រ្តី​ខេត្ត​បាន​យល់​ព្រម​ផ្អាក​ការងារ​របស់​កម្មករ​នៅ​គ្រប់​រោងចក្រ​ទាំងអស់​មួយ​រយៈ​សិន​រង់ចាំ​ការ​ដោះ​ស្រាយ​ការ​ទាមទារ​របស់​ពួកគេ​ឲ្យ​ដាច់​ស្រេច​សិន។​
លោក​បាន​ឲ្យ​ដឹង​ថា៖ «យើង​នឹង​ព្យាយាម​ដោះ​ស្រាយ​ជូន​ពួកគាត់ ដោយ​ធ្វើ​ការ ជួយ​ចរចា​ជាមួយ​ថៅកែ​រោងចក្រ​ទាំងអស់ ហើយ​កម្មករ​នឹង​អនុញ្ញាត​ឲ្យ​ចូល​ធ្វើ​ការ​វិញ​ថ្ងៃ​ច័ន្ទ»។
ជាមួយ​គ្នា​នេះ​ដែរ គណៈកម្មការ​ថ្មី​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ចុះ​ទៅ​ពិនិត្យ នៅក្នុង​រោងចក្រ​យ៉ុងវ៉ា​ដែល​កម្មករ​រាប់​ពាន់​នាក់​កំពុង​ធ្វើ​ការ​តវ៉ា​បិទ​ផ្លូវ​លេខ​២១បេ។

លោក​អ៊ុំ វិសាល មន្រ្តី​ដោះស្រាយ​វិវាទ​ការងារ​នៃ​សហជីព​ស៊ីខៅឌូ បាន​មាន​ប្រសាសន៌​ថា លោក​រដ្ឋ​មន្រ្តី​ក្រសួង​សង្គមកិច្ច​បាន​ចារ​ឲ្យ​មាន​គណៈកម្មការ​នេះ​ឡើង។
លោក​បាន​បន្ថែម​ថា៖ «គណៈកម្មការ​នេះ​ចុះ​ទៅ​ក្នុង​រោងចក្រ​នៅ​រសៀល​នេះ ហើយ​ស្រប​ពេល​នេះ​ដែរ តុលាការ​ខេត្ត​កណ្តាល​ក៏​បាន​ចេញ​ដីកា​រក្សា​ការពារ មិន​ឲ្យ​ក្រុមហ៊ុន​យក​សំភារៈ​ចេញ​ពី​ក្រុមហ៊ុន​មុន​ពេល​បើក​ប្រាក់​ខែ​ជូន​កម្មករ​បានទេ»។

No comments:

Post a Comment

yes