សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, February 13, 2013

សម្តេច​ប៉ាប នឹង​បង្ហាញ​មុខ​ជា​សាធារណៈ​លើក​ដំបូង​ចាប់​តាំង​ពី​ការ​លាលែង

VATICAN-01

វិមាន​វ៉ាទីកង់ៈ ​សាសនិក​រាប់​​ពាន់​នាក់ នឹង​សម្រុក​ចូលទី​លាន​ St. Peter នៅ​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​លា​​សម្តេច​ប៉ាប បិន​ណេ​ឌីក​ទី​១៦ នៅ​ឯ​ការ​បង្ហាញ​មុខ​​សាធារណៈ​លើក​ដំបូង​របស់​ព្រះ​​អង្គ​​ចាប់​​តាំង​ពី​ការ​ប្រកាស​លាលែង​គួរ​ឲ្យ​​រន្ធត់​របស់​ព្រះ​អង្គ​។
សម្តេច​ប៉ាប បិន​ណេ​ឌីក​ ព្រះ​ជន្ម​៨៥​វស្សា​ បាន​មាន​ព្រះ​បន្ទូល​​កាលពី​ថ្ងៃ​អង្គារ​ថា ព្រះ​អង្គ នឹង​លាលែង​នៅ​ថ្ងៃ​ទី​២៨ កុម្ភៈ ​ដោយ​សារ​តែ​​ព្រះ​ជន្ម​កាន់​តែ​​ចាស់​របស់​ព្រះ​អង្គ នឹង​ធ្វើ​សវនាការ​ទូទៅ​មួ​យ​ពី​​បង្អួច​របស់​លោក​នៅ​​ទី​​លាន​នេះ​នៅ​ម៉ោង​០៩៣០​ម៉ោង​សកល​។

ព្រះ​​អង្គ នឹង​ប្រារព្ធមហា​​ជួប​ជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នៅ​ព្រះ​វិហារ​របស់​ St. Peter នៅ​ម៉ោង​១៤០០​ម៉ោង​សកល ជា​ការ​ជួប​ជុំ​សាធារណៈ​ចុង​ក្រោយ​របស់​​ព្រះ​អង្គ និង​ជា​​ការ​ភ្ជាប់​ខ្លួន​ចុង​ក្រោយ​​របស់​ព្រះ​​អង្គ​ក្នុង​នាមជា​សម្តេច​ប៉ាប​។
មហា​ជួប​ជុំ​នេះ តាម​ធម្មតា​ត្រូវ​បាន​គេ​ធ្វើ​នៅ​វិហារ​ Santa Sabina នៅ​លើ​ទួល​ Rome's Aventine​។

No comments:

Post a Comment

yes