តំណាងសហជីពកម្មករកម្ពុជា ប្រចាំរោងចក្រយ៉ុងវ៉ា១
អ្នកស្រី គ្រី រំដួល បានប្រាប់ឲ្យដឹងថា
កម្មករជាង១ពាន់នាក់ នៅរោងចក្រយ៉ុងវ៉ា១
បានបន្តប្រមូលផ្តុំគ្នានៅថ្ងៃនេះ ដោយពួកគេគ្រោងនឹងបិទផ្លូវ
ដើម្បីឆាប់ទទួលបានដំណោះស្រាយ ។
កម្មករប្រមូលផ្តុំគ្នាម្តងទៀតនេះ ដើម្បីជំរុញឲ្យមានដំណោះស្រាយ
ដោយកម្មករទាមទារប្រាក់អត្ថប្រយោជន៍បន្ថែមពីលើប្រាក់ដែលរដ្ឋាភិបាលបានផ្តល់ឲ្យ
សម្រាប់បើកប្រាក់ឈ្នួលជូនកម្មករ ។
មន្រ្តីសហភាពការងារកម្ពុជា (ស៊ីខៅដូ)
ប្រចាំរោងចក្រយ៉ុងវ៉ា២ អ្នកស្រី ចាន់ ដាវី និយាយថា កម្មកររោងចក្រយ៉ុងវ៉ា២
ជាង២ពាន់នាក់កំពុងតែប្រមូលផ្តុំគ្នាបិទផ្លូវជាតិលេខ២១ ។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ
រាជរដ្ឋាភិបាល បានផ្តល់ប្រាក់៩០ម៉ឺនដុល្លារ
ដល់ក្រសួងការងារដើម្បីបើកប្រាក់ខែឲ្យកម្មកររោងចក្រយ៉ុងវ៉ា
តែមិនមានចំណែកសម្រាប់ប្រាក់អត្ថប្រយោជន៍ការងារនោះទេ ។
កម្មករស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ដាក់សម្ពាធក្រុមហ៊ុនបរទេសទាំងឡាយណា ដែលមករកស៊ីផ្នែកសម្លៀកបំពាក់នៅកម្ពុជា ឲ្យគិតពីប្រាក់អត្ថប្រយោជន៍ដល់កម្មករ និងកុំឲ្យចេះតែបិទរោងចក្រស្រេចតែចិត្ត៕
កម្មករស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ដាក់សម្ពាធក្រុមហ៊ុនបរទេសទាំងឡាយណា ដែលមករកស៊ីផ្នែកសម្លៀកបំពាក់នៅកម្ពុជា ឲ្យគិតពីប្រាក់អត្ថប្រយោជន៍ដល់កម្មករ និងកុំឲ្យចេះតែបិទរោងចក្រស្រេចតែចិត្ត៕
No comments:
Post a Comment
yes