អ្នកស្រី យ៉ោម បុប្ផា រូបស្តាំ
សហគមន៍បុរីកីឡា បឹងកក់ និងបឹងឈូក
ដែលមានជម្លោះដីធ្លី ជិត១០០នាក់ បានប្រមូលផ្តុំគ្នា
បិទច្រកចូលក្រសួងយុត្តិធម៌នៅព្រឹកថ្ងៃចន្ទនេះ
ដើម្បីសុំឲ្យដោះលែងសកម្មជនដីធ្លីបឹងកក់អ្នកស្រី យ៉ោម បុប្ផា
ដែលកំពុងជាប់ពន្ធនាគារ ។
សូមជំរាបជូនផងដែរថា អ្នកមានជម្លោះដីធ្លីទាំងនោះមានទាំងក្មេងៗផង
បានពាក់រូបអ្នកស្រី យ៉ោម បុប្ផា នៅលើក្បាល និងកាន់រូបព្រះពុទ្ធផងដែរ ។
ពួកគេសុំឲ្យក្រសួងយុត្តិធម៌ដោះលែងអ្នកស្រី យ៉ោម បុប្ផា ។ ពួកគេស្រែកថា
វាអយុត្តិធម៌ សម្រាប់សកម្មជនដីធ្លី
ដែលមិនត្រូវបានដោះលែងនៅថ្ងៃថ្វាយព្រះភ្លើងដល់ព្រះបរមសពសម្តេចឪ
ខណៈមានការដោះលែងអ្នកទោសដល់ទៅជាង៤០០នាក់ ។
ក្នុងការបិទច្រកទ្វារចូលក្រសួងយុត្តិធម៌
ក៏មានការយាមកាមពីកម្លាំងសមត្ថកិច្ចមួយចំនួនផងដែរ ។
សូមជំរាបថាអ្នកស្រី យ៉ោម បុប្ផា ត្រូវបានកម្លាំងរដ្ឋាភិបាលចាប់ខ្លួននៅថ្ងៃទី៤
ខែតុលា ឆ្នាំ២០១២ ដោយចោទពីបទប្រើហិង្សាដោយចេតនា
មានស្ថានទម្ងន់ទោស និងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ
ដោយពិន័យជាប្រាក់ចំនួន១០លានរៀល ។ ដែលនេះគឺជា
រឿងអយុត្តិធម៌ណាស់សម្រាប់សកម្មជនដីធ្លី នេះហើយរដ្ឋាភិបាលក្រោមការដឹកនាំដោយគណបក្សប្រជាជនដែលមានលោក
ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដែលមិនចេះអ្វីក្រៅតែបំ បែកបំបាក់ ញុះញង់
និងវាយកម្ទិចនេះ ចាប់ចងពលរដ្ឋដាក់គុកច្រវ៉ាក់នោះ ៕
No comments:
Post a Comment
yes