សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, February 4, 2013

ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ ចាប់​ផ្ដើម​ហើយ!


បន្ទាប់​ពី​ស្នូរ​កាំភ្លើង​ធំ ​លើក​ទី​៣ បាន​លាន់​ឡើង​​​ ព្រះបរមសព ព្រះបរមរតនកោដ្ឋ​ កំពុង​ត្រូវ​បាន​រំលាយ​ដោយ​ព្រះ​អគ្គី​ ​ថ្វាយ​ដោយ​សម្ដេច​ព្រះ​បរមនាថ​ នរោត្ដម​ សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​​​សម្តេច​ព្រះវររាជ​មាតា​ជាតិ​ខ្មែរ​ មុនីនាថ​ សីហនុ​។

ដូច​ដែល​បាន​​គ្រោង​​ទុក​ នៅ​ថ្ងៃ​ទី​៤ ​នេះ ​ជា​ថ្ងៃ​ថ្វាយ​ភ្លើង​​ ​ព្រះ​បរម​សព​ ​ព្រះ​បរម​រតន​កោដ្ឋ​ ​ដែល​បាន​តម្កល់​ អស់​រយៈ​ពេល ​៣​ខែ​កន្លង​មក​ហើយ​ ដើម្បី​ឲ្យ​កូន​ចៅ​ៗ​ទួត​របស់​ព្រះ​អង្គ​ បាន​ចូល​ថ្វាយ​បង្គំ ​សម្ដែង​​ពី​ការ​ដឹង​គុណ និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ ចំពោះ​វីរភាព​របស់​សម្ដេច​តា​ដែល​បាន​បូជា​ជូន​ចំពោះ​ជាតិ​មាតុ​ភូមិ​ កាល​ពី​ព្រះអង្គ​នៅ​មាន​ព្រះជន្ម។



ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ ដែល​ជា​ថ្ងៃ​ព្រះ​រាជពិធី​ដង្ហែ​ មាន​ប្រជាជន​រាប់​សែន​នាក់ ​បាន​អង្គុយ​រង់ចាំ​ក្បួន​ដង្ហែ​ តាម​ដង​ផ្លូវ​ដោយ​ស្លៀកពាក់​សំលៀកបំពាក់​​កាន់​ទុក្ខ​ ​ និង​កាន់​ព្រះ​ឆាយាល័ក្ខណ៍​សម្ដេច​តា។​ ប្រជាជន​ភាគច្រើន​បាន​​​ក្ដុកក្ដួល ខ្លះ​ទៀត​បាន​ទ្រហោ​យំ ពេល​បាន​ឃើញ​ក្បួន​ដង្ហែ​។

ដោយ​ឡែក​ថ្ងៃ​ទី​២ និង​ទី​៣ រាជរដ្ឋាភិបាល​ បាន​អនុញ្ញាត​ឲ្យ​ប្រជានុរាស្ត្រ​ បាន​ចូល​ថ្វាយ​បង្គំ​ព្រះ​មញ្ជូសា​ដែល​បាន​ដាក់​តម្កល់​ នៅ​លើ​ព្រះ​មេរុ​ បន្ទាប់​ពី​ថ្វាយ​ព្រះ​ភ្លើង​ នៅ​ថ្ងៃ​ទី​៥ ​នឹង​មាន​ព្រះ​រាជពិធី​រើស​ព្រះ​បរម​ធាតុ​ ​ថ្ងៃ​ទី​៦ នឹង​ដង្ហែ​ព្រះ​បរម​ធាតុ​ទៅ​​ទន្លេ​ចតុមុខ​ និង​ថ្ងៃ​ទី​៧ នឹង​ដង្ហែ​ព្រះ​បរម​ធាតុ​ ទៅ​កាន់​ព្រះ​វិហារ​ព្រះ​កែវ​មរកត៕​

No comments:

Post a Comment

yes