កន្លែងផ្ញើឡាន ម៉ូតូនៅលើផ្លូវសាធារណៈដែលប៉ូលិសរំលោភយកធ្វើអាជីវកម្មបណ្តាល
ឲ្យស្ទះចរាចររាល់ថៃ្ង
កោះកុង: អ្នកដំណើរឆ្លងកាត់ច្រកអន្តរជាតិចាំយាម ខេត្តកោះកុង បានសម្ដែងការថ្នាំងថ្នាក់យ៉ាងខ្លាំងកាលពីព្រឹកថៃ្ងទី១ ខែកុម្ភៈ ឆ្នាំ២០១៣ នេះ ដោយសារតែផ្លូវថ្នល់នៅច្រកនោះត្រូវបានស្ទះចរាចរ ចង្អៀតណែនតាន់តាប់ ហើយរថយន្តតូចធំ ស្ទើរតែមិនអាចធ្វើដំណើរឆ្លងកាត់ទៅមកបាន។បើតាមប្រភពពីច្រកចាំយាមបានឲ្យដឹងថា មូលហេតុដែលធើ្វឲ្យកំណាត់ផ្លូវខាងលើនៅតូចចង្អៀត ដែលជាហេតុបណ្តាលឲ្យកកស្ទះចរាចរនោះ គឺដោយសារតែមន្ត្រី ប៉ូលិសស្រុកមណ្ឌលសីមាពីររូបដែលអង្គភាពបានចាត់តាំងឲ្យចុះមកដើម្បីរៀបចំសណា្តប់ធ្នាប់ តែពួកគេពុំបានរៀបចំទេ ពួកគេបែរជាវាតយកផ្លូវសាធារណៈធើ្វជាកនែ្លងផើ្ញឡានម៉ូតូ យកលុយទៅវិញ រួចសកម្មភាពនេះបានកើតឡើងអស់រយៈពេលជិតមួយខែហើយ ដែលជាប្រការមួយធើ្វឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលបានឆ្លងកាត់តាមច្រកនោះ។
ប្រភពដដែលបានបន្តថា ការវាតយកផ្លូវសាធារណៈធ្វើជាអាជីវកម្មរកស៊ីបែបនេះគឺពុំមានច្បាប់អនុញ្ញាតពីស្ថាប័នណាមួយទេ ហើយអ្នកដែលធើ្វអាជីវកម្មនោះបានស្លៀកពាក់ជាឯកសណ្ឋានប៉ូលិស ដើរយកលុយទៀតផង ប្រការនេះត្រូវបានគេមើលឃើញថា កំពុងធើ្វឲ្យខូចដល់តមៃ្លប៉ូលិស ហើយវាធើ្វឲ្យប៉ះពាល់ផងដែរ ដល់ការធើ្វដំណើរទៅមករបស់ប្រជាពលរដ្ឋ ដូចនេះគួរតែលោកស្នងការប៉ូលិសខេត្តកោះកុងសំ ឃិតវៀន មេតា្តក្រឡេកមើលផង៕
No comments:
Post a Comment
yes