សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, February 2, 2013

បទល្មើស​ប្រេង​គេចពន្ធ​យ៉ាងគំហុក តែ​សមត្ថកិច្ច​ធ្វើ​មិនដឹង​

 ​ព្រះសីហនុ​៖ ឈ្មួញ​រកស៊ី​ប្រេងសាំង និង​ប្រេងម៉ាស៊ូត​គេចពន្ធ ដឹក​ចេញពី​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ ចូលមក​ស្ដុក​នៅ​ទីតាំង​ជាច្រើន​កន្លែង នៅតាម​បណ្តា កា​រ៉ា​ស់​សាំង​ក្នុង​ខេត្តកំពង់ស្ពឺ​មុន នឹង​បន្ត​ចែកចាយ​ទៅ​គោលដៅ​ជាច្រើន ផ្សេងទៀត​ដោយ​គ្មាន​ខ្លាចរអា​នឹង​កម្លាំង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ក្នុង​ខេត្ត​មួយ នេះ ព្រោះតែ​គេ​សំអាងថា​បាន​សែនព្រេន​អស់លោក​អ្នកធំ​ទាំងនោះ​អស់ហើយ​។​
      ​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​មិន​បានទទួល​លាភសក្ការៈ​ដូច​មេ​កើយ​របស់ខ្លួន​បាន​ឲ្យ​ដឹងថា នៅតាម​បណ្តា​យ​ផ្លូវជាតិ​លេខ ៤ ជា​រៀងរាល់ថ្ងៃ ជាពិសេស​ពេលយប់ គឺ​ក្រុម​ឈ្មួញ​តែងតែ​ធ្វើ​ការដឹក​ប្រេង​គេចពន្ធ​ទាំងនោះ តាម​រថយន្ត​កា​ម៉ា​រី​គូថ​ហើម និង​សាំ​យ៉ុង ប្រភេទ​តូ​រី​ស ជាច្រើន​គ្រឿង មកពី​ខេត្តកោះកុង និង​ព្រះសីហនុ មក​ស្តុក​ទុក​នៅ​ម្តុំ​ផ្សារ​ត្រែងត្រយឹង ផ្សារ​ប៉ុង​កា​សី និង​ផ្សារ​ឧ​ត្តុ​ង្ត និង​ច្រើន​កន្លែង​ផ្សេងទៀត ដោយ​គ្មាន​ការរំខាន​ពី​សមត្ថកិច្ច​គ្រប់​ស្ថាប័ន ព្រោះតែ​ក្រុម​ឈ្មួញ​ទាំង​នោះបាន​សែនព្រេន​មេៗ​ខាងលើ​អស់ហើយ​។ ប្រភព​បាន​បន្តថា សម្រាប់​កងកម្លាំង​មាន​តួនាទី​តូចតាច​បានត្រឹមតែ​ឈរ​មើល​ប៉ុណ្ណោះ បើ​សុំ​យោបល់​មេ​បង្ក្រាប​នោះ គឺ​មេ​មិន​អនុញ្ញាត​ឡើយ​។ 

      ​មេការ​ដឹក​ប្រេង​យ៉ាងសកម្ម​ឆ្លងកាត់​ខេត្តកំពង់ស្ពឺ​ដែល​មិន​ប​ញ្ជេ​ញ​ឈ្មោះ​បាន​ឲ្យ​ដឹង​តាម​ទូរ​សព្ទ​ថា គេ​អោយ​ផ្អាក​សិន ពេលដែល​អ្នកយក​ព៍ត៌មាន​យើង​សួរថា បង់លុយ​ឲ្យ​ទៅខាង​ណាខ្លះ មេការ​រូបនោះ​ឆ្លើយថា មិនដឹង​ខាង​ណាៗ​ខ្លះ​ទេ ព្រោះ​គេ​ជា​កូនចៅ​គេ​ដែរ ។ មេការ​រូបនោះ​បាន​ឲ្យ​ដឹង​បន្តថា ព័ត៌មាន​បាន​ចុះ​ខ្លាំងៗ​បើ​ចុះ​ត្រឹម​ខេត្ត​មិន​អី​ទេ តែ​នេះ​ចុះ​ដល់​តែ​លោក ប៉ែន ស៊ីម៉ន ទៀត​។ 

      ​ទាក់ទង​នឹង​ការលើកឡើង​របស់​មេកា​រ​ខាងលើ​ថា​ផ្អាក​នោះ ត្រូវ​អ្នកឃ្លាំមើល​បទល្មើស​រត់​ពន្ធ​ប្រេង​សុំ​មិន​ប​ញ្ជេ​ញ​ឈ្មោះថា គេ​ឃើញ​សកម្មភាព​រថយន្ត​សាំ​យ៉ុង​២​គ្រឿង និង​រថយន្ត​កាំ​ម៉ា​រី ហើយ​បិទ​កញ្ចក់​រ៉ៃបាន់​ដឹក​ប្រេង​គេចពន្ធ​ឆ្លងកាត់​ផ្សារ​ត្រពាំង​ក្រឡឹង ចំណុច​ថ្នល់បំបែក​ទៅ​ផ្លូវជាតិ​លេខ​៣ យកទៅ​ស្តុក​នៅ​ផ្សា​របុង​កា​សី​ជា​រៀងរាល់ថ្ងៃ ដោយ​គ្មាន​ការរំខាន​ពី​សមត្ថកិច្ច​ណាមួយ​ឡើយ​។​

      ​ជុំវិញ​បញ្ហា​នេះ លោក ម៉ែន ស៊ី​ប៊​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​បានទេ​ដោយ​លេខ​ទូរស័ព្ទ លោក​ពេល​សួរ​សំនួរ​ទាក់ទង​នឹង​បទល្មើស​ប្រេង​នោះ ត្រូវបាន​អ្នក​លើក​ទូរស័ព្ទ​បដិសេធថា ជា​(​ខ្ញុំ​មិនមែន​ម៉ែន​ស៊ី​ប៊​ន​ទេ គ្រាន់តែ​ជា​តៃកុង​ឡាន​របស់គាត់ ចាំ​និយាយ​ជាមួយ​គាត់​ទៅ​) សម្រាប់​លេខ​លោក​មេបញ្ជាការ​រូបនេះ​មួយ​ខ្សែ​ទៀត គឺ​ហៅចូល​ជាច្រើន​ដង តែ​គ្មាន​មនុស្ស​លើក​សោះ ៕ 

No comments:

Post a Comment

yes