ជាមួយគ្នានោះកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៣ ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យ
សង្គ្រោះជាតិ ខេត្តកំពង់ឆ្នាំង បានធ្វើការបែងចែកជាក្រុមដើម្បីចុះជួបពលរដ្ឋនៅតាមមូលដ្ឋាន
ដែលក្នុងនោះរួមមាន នៅស្រុកកំពង់លែង ឃុំកំពង់ហៅ និងឃុំស្វាយរំពារ ចំនួន២កន្លែង
និង១ក្រុម នៅឃុំត្រងិល ចំនួន២កន្លែង និង២ក្រុម នៅឃុំសំរោងសែន ចំនួន៣កន្លែង និង៣ក្រុម
នៅឃុំច្រណូក ចំនួន២កន្លែង និង៤ក្រុម ។
ចំណែកឯនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣
ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ខេត្តកំពង់ឆ្នាំង
បានធ្វើតំណើរចុះទៅជួបពលរដ្ឋពេលព្រឹកនៅស្រុកទឹកផុស ដែលដឹកនាំដោយ លោក គី វណ្ណារ៉ា សមាជិករដ្ឋសភា
អមតំណើរដោយសមាជិកក្រុមការងារខេត្ត និងស្រុកមួយ ចំនួនទៀត រីឯមួយក្រុមទៀតដែលជាក្រុមការងារខេត្ត
ក៏បានចុះទៅជួបពលរដ្ឋចំនួនពីរកន្លែងផ្សេងទៀតនៅក្នុងស្រុកទឹកផុស ដែលមានចំនួនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ
។
ជាមួយគ្នានោះនៅពេលរសៀលលោក គី វណ្ណារ៉ា
ក៏បានដឹកនាំក្រុមការងារខេត្ត និងស្រុកចុះជួបពលរដ្ឋនៅស្រុកសាមគ្គីមានជ័យផងដែរ
ចំណែកក្រុមការងារខេត្តចំនួនពីកក្រុមទៀត ចុះជួបពលរដ្ឋនៅស្រុកទឹកផុសចំនួន២កន្លែង ។
សូមជំរាបជូនថា ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តកំពង់ឆ្នាំង
នៅក្នុងកម្មវិធីចុះជួបសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស
សង្គ្រោះជាតិ ដល់ពលរដ្ឋដើម្បីឲ្យពួកគាត់បានដឹងនោះ គឺផ្តោតសំខាន់ទៅលើគោលនយោបាយអទិភាពរបស់គណបក្ស
សង្គ្រោះជាតិ ដែលនិងត្រូវធ្វើការដោះស្រាយជាបន្ទាន់នៅ បន្ទាប់ពីគណបក្ស
សង្គ្រោះជាតិ ឈ្នះលើការបោះឆ្នោតហើយនោះ ដែលក្នុងនោះរួមមានការ ផ្តល់ប្រាក់ឧបត្ថមដល់ចាស់ៗចាប់ពីអាយុ៦៥ឆ្នាំឡើងទៅឲ្យពួកគាត់ទទួលបានក្នុងមា្នក់ចំ
នួន៤ម៉ឺនរៀលជារៀងរាល់ខែ
ការតំឡើងប្រាក់ខែជូនមន្រ្តីរាជការឲ្យបានយ៉ាងតិចក្នុងម្នាក់ចំនួន១លានរៀល
ការតំឡើងប្រាក់ខែដល់កម្មករ-កម្មការីនី ដែលជាប្រាក់ខែគោលយ៉ាងតិចចំនួន៦០ម៉ឺនរៀលក្នុងមួយខែ
ការព្យាបាលជំងឺជូនប្រជាពលរដ្ឋទូទៅដោយមិនចាំបាច់បង់ប្រាក់នៅគ្រប់មន្ទីរពេទ្យរដ្ឋ
ការរកការងារធ្វើជូនប្រជាពលរដ្ឋ ការលប់បំបាត់អំពើពុករលួយ ការពង្រឹងប្រព័ន្ធអប់រំ
ការពង្រឹងប្រព័ន្ធយុត្តិធម៌ លប់បំបាត់ការរំលោភសិទ្ធិពលរដ្ឋ ដូចជាដីធ្លី ស្រែចំការ
ផ្ទះសម្បែងរបស់ពួកគាត់ជាដើម ពីសំណាក់អ្នកមានលុយមានអំណាច ។
គណបក្ស សង្គ្រោះជាតិ គឺគិតគូរពីផលប្រយោជន៏របស់ជាតិ
និងប្រជាពលរដ្ឋជាធំ ។ ដូច្នេះសូមបងប្អូនចូលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិ
ទាំងអស់គ្នាដើម្បីអនាគតរបស់យើង កូនចៅយើង និងប្រទេសជាតិរបស់យើង ៕
No comments:
Post a Comment
yes