សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, February 18, 2013

ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តពោធិ៍សាត់ចុះជួបពលរដ្ឋផ្សព្វផ្សាយ គោលនយោបាយគណបក្សនិងស្លាកសញ្ញាឲ្យពួកគាត់បានដឹងនិងស្គាល់ដើម្បីផ្តល់ភាពងាយ ស្រួលនៅថ្ងៃបោះឆ្នោត

មិនថាថ្ងៃណាឬថ្ងៃណានោះទេ ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានធ្វើតំណើរ ទៅគ្រប់តំបន់ និងគ្រប់ទីកន្លែង ដើម្បីចុះជួបសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយ​គោលនយោបាយ​ ព្រមទាំងធ្វើការបង្ហាញស្លាកសញ្ញាគណបក្ស សង្គ្រោះជាតិ ឲ្យប្រជាពលរដ្ឋ​បានដឹង និងស្គាល់ដើម្បីផ្តល់ភាពងាយស្រួលដល់ពួកគាត់ នៅថ្ងៃបោះឆ្នោតជាតិអាណត្តិទី៥ ដែលនិងត្រូវចូលមកដល់នៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ ។


ជាមួយគ្នានោះ ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏បានធ្វើការប្រជុំការ​ងារ​សម្រាប់​ដាក់ទិសដៅបន្តបន្ទាប់ទៀតផងដែរ ក៏ដូចជាការបន្តលើកស្លាកសញ្ញាគណបក្សឲ្យ​បាន​ហើយនៅមុនការបោះឆ្នោតចូលមកដល់ ព្រមទាំងធ្វើការរៀបចំក្រុមការងារ អ្នកសង្កេត កាណ៏បោះឆ្នោតជាដើម ។

ព្រមជាមួយគ្នានេះ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៣ ថ្នាក់ដឹកនាំចលនាប្រជាធិប​តេយ្យ​សង្គ្រោះ​ជាតិ ដែលមានការរៀបចំកម្មវិធីដោយក្រុមការងារខេត្តពោធិ៍សាត់ ក្នុងនោះ​លោក អេង ឆៃអ៊ាង សមាជិកព្រឹទ្ធសភា លោក អ៊ូ ចាន់រិទ្ធិ​ សមាជិករដ្ឋសភា លោក ងឹម ញ៉េង ប្រធាន​ការងារខេត្តពោធិ៍សាត់ រួមជាមួយនិងថ្នាក់ដឹកនាំខេត្ត និងស្រុកមួយចំនួនទៀតបានធ្វើ តំណើរពេលព្រឹកជួបជាមួយប្រជាពលរដ្ឋនៅភូមិកណ្តាល ឃុំត្នោតជុំ ស្រុកក្រគរ និងនៅពេល រសៀលចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅសង្កាត់រលកស ក្រុងពោធិ៍សាត់ ដឹក នាំដោយលោក អ៊ូ ចាន់រិទ្ធិ រួមជាមួយនិងក្រុមការងារខេត្ត ហើយនិងស្រុក ចំណែកនៅភូមិ សេតបូរី ឃុំសន្ទែ ស្រុកភ្នំក្រវ៉ាញ ដឹកនាំដោយលោក អេង ឆៃអ៊ាង លោក ងឹម ញ៉េញ ក្រុមការ ងារខេត្ត និងស្រុក ជាច្រើនរូបទៀត ។

នៅក្នុងកម្មវិធីទាំងអស់ខាងលើគឺមានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើន ក្នុងនោះថ្នាក់ដឹកនាំចល​នាប្រជាធិបតេយ្យសង្គ្រោះជាតិ បានធ្វើការជំរាបជូនពីព្រឹត្តិការណ៏នយោបាយថ្មីៗ សកម្មភាព​របស់លោកប្រធាន សម រង្ស៊ី នៅក្រៅប្រទេស ជាពិសេសជាងនេះទៅទៀតនោះ គឺការជំរាប​ជូនពីសារនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ដែលសុតតែផ្តល់ផលប្រយោជន៏ដល់​រាស្រ្ត និងជាតិ ដែលនិងត្រូវអនុវត្តន៏ភ្លាមៗនៅពេលដែលគណបក្ស សង្គ្រោះជាតិ ឈ្នះលើការ​ បោះឆ្នោតហើយនោះ ។

ព្រមជាមួយគ្នានេះផងដែរ ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏បានធ្វើការជំរាប ជូនពួកគាត់ពីសារសំខាន់នៃការចូលរួមបោះឆ្នោត ដោយសុំណូមពរពួកគាត់ឲ្យអញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃបោះឆ្នោតដើម្បីយើងធ្វើ ការផ្លាស់ប្តូរឲ្យបានដូចអ្វី​ដែលជាការចង់បានរបស់យើងទាំងអស់គ្នាជាយូរណាស់មកហើយនោះ ។ តែប្រសិនបើ​បង​ប្អូនធ្វើឲ្យខក ពេលនោះបងប្អូននិងបន្តរស់នៅលំបាលវេទនាចំនួន៥ឆ្នាំទៀតជាក់ជាមិន​ខាន​ឡើយ ។ ដូច្នេះការបោះឆ្នោតជាតិនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ គឺមានសារសំ​ខាន់​ណាស់សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ ដើម្បីយើងសង្គ្រោះជាតិរបស់យើងចេញ​ពីការគ្រប់គ្រងរបស់គណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ​ ដែលបានដឹកនាំប្រទេស​ទៅដល់​រណ្តៅមាត់ជ្រោះមរណៈហើយនោះ ៕

No comments:

Post a Comment

yes