សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, February 16, 2013

សភាអាមេរិក សម្រេច ដាក់ទណ្ឌកម្ម កូរ៉េខាងជើង


វ៉ាស៊ីនតោន៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយ នៅថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៣ នេះថា សភាតំណាងរាស្ត្រ របស់អាមេរិក បានសម្រេចទាំងទ្វេភាគី ក្នុងការដាក់ទណ្ឌកម្ម ទៅលើសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ ដែល រដ្ឋកុម្មុយនិស្ត មួយនេះ បានធ្វើតែសសាកល្បង គ្រាប់បែកនុយក្លេអ៊ែរ ជាលើកទីបីប្រកប ដោយជោគជ័យ កាលពី ថ្ងៃអង្គារ សប្តាហ៍នេះ។

ចំពោះការសម្រេចខាងលើនេះ ដោយសម្លេងគាំទ្រ ៤១២ ទល់នឹង ២ ដោយ សមាជិកសភា ទាំងអស់បានស្វែងយល់ថា វាជាការព្រួយបារម្ភ មួយយ៉ាងខ្លាំង ប្រសិនបើ កូរ៉េខាងជើង សម្រេចបាន មីស៊ីល ដែលបំពាក់ដោយក្បាលគ្រាប់ នុយក្លេអ៊ែរនោះ ហើយវាក៏ នឹងក្លាយជាការគម្រាម កំហែងយ៉ាង ខ្លាំងដល់សន្តិសុខរបស់ប្រជាជនអាមេរិកផងដែរ ព្រោះ កូរ៉េខាងជើងបានប្រកាសរួច ទៅហើយថា អាមេរិក ជាសត្រូវទីមួយដែលខ្លួនត្រូវវាយប្រហារ។


តំណាងមកពីគណបក្សសាធារណរដ្ឋលោក អេដ រ៉យស៍ និង ត្រូវជាប្រធាននៃគណកម្មាធិការសភា សម្រាប់ កិច្ចការបរទេសផងនោះ បាននិយាយថា “ការធ្វើតែសនុយក្លេអ៊ែររបស់ ប្រទេស កូរ៉េខាងជើង ចុងក្រោយនេះ គឺជាការរំលឹកដ៏ច្បាស់លាស់មួយថា មេដឹកនាំ គីម ជុងអ៊ុន បាន ប្តេជ្ញាអភិវឌ្ឍន៍អាវុធ នុយក្លេអ៊ែររបស់ខ្លួន ស្របពេលដែលវាបានប្រឆាំងទៅនឹងសិទ្ធិចម្បងៗ របស់ប្រជាជន កូរ៉េខាងជើង ខ្លួនឯងនោះ។”

គួរបញ្ជាក់ផងដែរថា ដំណោះស្រាយខាងលើនេះ គឺបង្ហាញពីការរួបរួមគ្នារវាងគណបក្សទាំង ពីររបស់ អាមេរិក ក្នុងគោលដៅដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើង ដែលកំពុងតែ រំលោភយ៉ាងធ្ងន់ធ្ងរ ដល់ការអំពាវនាវ និង ដំណោះស្រាយរបស់អន្តរជាតិ។ ចំពោះ តំណាង គណបក្សសាធារណរដ្ឋលោក រ៉យស៍ និង គណបក្ស្បប្រជាធិបតេ្យលោកស្រី អេលៀត អេនជែល បានលើកថា អាមេរិកនឹងរួម សហ ការណ៍ ជាមួយសម្ព័ន្ធមិត្តកូរ៉េខាងត្បូង និង ប្រទេសជប៉ុន ដើម្បីឆ្លើយតបនឹងប្រទេស កូរ៉េខាងជើង ៕

No comments:

Post a Comment

yes