អាពាហ៍ពិពាហ៍កូនស្រីរបស់ ប្រធានាធិបតីប្រទេសនីហ្សេរីយ៉ា ដែលទើបនឹងបញ្ចប់កាល
ពីប៉ុន្មានថ្ងៃកន្លងទៅនេះ មានការ ចាប់អារម្មណ៍យ៉ាងខ្លាំង
ដោយភ្ញៀវកិត្តិយសទាំងអស់ ទទួលបាន iPhone ស្រោបមាស និងដាំពេជ្រជាកាដូសំរាប់
ការអញ្ចើញចូលរួម។
iPhone ស្រោប មាស និងដាំពេជ្រ ទាំងនោះ
ត្រូវបានរចនាឡើងដោយក្រុមហ៊ុន Malivelihood ដែលជា
ក្រុមហ៊ុនជំនាញខាងស្រោបមាសលើគ្រឿងអេឡិច ត្រូនិច។ នៅផ្នែកខាងក្រោយរបស់
ទូរស័ព្ទត្រូវបានរចនាឡើង ជាមួយនឹងឈ្មោះកូនក្រមុំ និងកូនកំលោះ ព្រមជាមួយនឹង
កាលបរិច្ឆេទថ្ងៃអាពាហ៍ពិពាហ៍។
គេមិនបានដឹងច្បាស់ពីចំនួន iPhone ដែលត្រូវបាន
ចែកជូនទៅអោយភ្ញៀវកិត្តិយសឡើយ ហើយក៏មិនបានដឹងពីចំនួនទឹកប្រាក់ ដែលលោក
ប្រធានាធិបតីបានចំណាយលើកាដូអាពាហ៍ពិពាហ៍ដ៏សម្បើមនេះផងដែរ។
No comments:
Post a Comment
yes