សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, March 1, 2013

កម្មករ​ឃី​ង​ឡែន ជោគ​ជ័យ​​ក្នុង​​ការ​ទារ​​សំណង​

កម្មករ​រោងចក្រ​ឃី​ង​ឡែន ទីបំផុតបាន​ទទួល​ជោគជ័យ​ក្នុង​ការ​ស្វែង​រក​សំណង​​ជា​ង​២០​​ម៉ឺន​ដុល្លារ បន្ទាប់​ពី​ថៅកែ​រោងចក្រ​បិទ​ទ្វា​រ​រត់​ចោល​​កម្មករ កាល​ពី​ជាង​ពីរខែ​មុន ​។​

តំណាង​កម្មករ កញ្ញា ថី ផល្លា ប្រាប់នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយភាគី​ពាក់ ព័ន្ធ​ថា តំណាង​ក្រុមហ៊ុន​បញ្ជា​​ទិញឈ្មោះ Wal-Mart របស់​សហ​អាមេរិក ​និង H&M របស់​ប្រទេស​ស៊ុយ​អ៊ែត បាន​​យល់ព្រម​ផ្តល់​សំណង​បន្ថែម​​លើ​ប្រាក់​ ​ដែល​ទទួលបាន​ពី​ការ​លក់​​​ម៉ាស៊ីន នៅ​ក្នុង​​រោងចក្រ ​។ កញ្ញា ថី ផល្លា បន្តថា ក្រសួង​ការ​ងារ នឹង​ចាត់ចែង​បញ្ហា​នេះ ដោយ​ឲ្យ​កម្មករ​ម្នាក់ៗ ធ្វើ​ការកំណត់​ពី​តម្លៃ​សំណង​​របស់​ខ្លួន​​ម្នាក់ៗ​ទៅ​តាម​​អតីតភាព​ការងារ និង​រួច​ប្រាប់​ទៅ​ឲ្យ​ក្រសួង​វិញ​ ដើម្បី​ធ្វើការ​ទូទាត់​សំណង ​។

អគ្គលេខាធិការ​ដោះស្រាយ​វិវាទ​បាតុកម្ម​កូដកម្ម នៃ​ក្រសួង​ការងារ លោក សឹង ម៉ុន មានប្រ សាសន៍ថា គណៈកម្មការ​ដោះ​ស្រាយ​​វិវាទ នឹង​កោះហៅ​តំណាង​កម្មករ​២​រូប មក​ប្រជុំ​សម្រេច នៅ​ថ្ងៃ​ទី​១១ ខែ​មីនា​ ខាងមុខនេះ​ ។ លោក​ថា តំណាង​ក្រុមហ៊ុន​បញ្ជា​​ទិញ Wal-Mart យល់ ព្រម​ផ្តល់ប្រាក់១០​ម៉ឺន​​ដុល្លារ តំណាង​ក្រុមហ៊ុន H&M ៤​ម៉ឺន​៥​ពាន់​​ដុល្លារ និង​ប្រាក់លក់សំភារៈ​សេស​សល់​ក្នុង​រោងចក្រ ​ឃី​ង ឡែន ​បាន​ជាង​៦​ម៉ឺន​ដុល្លារ​ទៀត ដើម្បី​ទូទាត់​​សំណង​ដល់​កម្មករ ។




គួរបញ្ជាក់​ថា កម្មករ​រោងចក្រ​ឃី​ង​ឡែន ជាង​២០០​នាក់ ធ្លាប់បាន​ធ្វើ​កូដកម្ម​តវ៉ា ស្វែង​រក​ដំណោះស្រាយ​ពី​ស្ថានទូត​អាមេរិក និង​ស្ថាន​ទូត​​ស៊ុយ​អ៊ែត ដើម្បី​ស្នើ​ឲ្យ​ក្រុមហ៊ុន​បញ្ជា​ទិញ Wal-Mart និង H&M ជួយ​ទូទាត់​ប្រាក់​សំណង​ជាង​២០​ម៉ឺន​ដុល្លារ​ ។ ការ​តវ៉ា​​​អស់​​ពេល​​ជិត​​២​ខែ​​មក​​ហើយ​នោះ កម្មករ​បាន​ឈាន​ដល់​បិទ​ផ្លូវ​ជាតិ​ចំនួន​២​ដង បណ្តាល​រងរបួស​នៅ​គ្រា​សមត្ថកិច្ច​ចុះ​បំបែក និង​ចុងក្រោយ​នេះ ​កម្មករ​ដែល​ភាគច្រើន​ជា​ស្ត្រី​នោះ បាន​បង្អត់អាហារ​ខ្លួនឯង យ៉ាងតិច​២​ដង មុន​នឹង​ទទួលបាន​សំណង​តាមច្បាប់​ការងារ​នោះ​៕​

No comments:

Post a Comment

yes