សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, March 1, 2013

ពលរដ្ឋជិត៧០ គ្រួសារ ចោទក្រុមយោធាថា រំលោភយកដី នៅព្រះវិហារ

ប្រជាពលរដ្ឋ៦៥​គ្រួសារ នៅ​ឃុំ​​ស្រ​យ៉ង់ ស្រុក​​គូ​ន​​លេន ខេត្ដ​​ព្រះ​វិហារ ចោទ​មន្ដ្រី​យោធា​ពីរ​នាក់ នៅយោធភូមិ​ភាគ​​ទី​៤ ថា​ដី​ពួក​គេ​​ជា​ម្ចាស់​ស្រុកប្រគល់​ឲ្យ​ពលរដ្ឋ​មក​ពី​ខេត្ដ​ផ្សេង​សង់​លំនៅឋានដើម្បី​បាន​លុយ​ពី​អ្នក​តាំង​ទីលំនៅ​ថ្មី​នោះ​ ។​

​ប្រធាន​សមាគម​អភិវឌ្ឍ​ន៏​ភូមិ​សំបូរ លោក អ៊ិត សំអឿន ប្រាប់​ថា  មន្ដ្រី​យោធភូមិ​ភាគី​ទី​៤ លោក មី ណា​គ្រី និង​លោក ភួង សុ​ផា​ណ្ណា បាន​យក​ដីចម្ការ​​​វិលជុំ​ពួក​គេ​ជាច្រើន​ហិកតាលក់​ឲ្យ​ប្រជាជន​មកពី​ខេត្ដ​ឆ្ងាយ​ដែល​ទើប​ទៅ​សង់​​លំនៅ​​ថ្មី ក្នុង​មួយ​ប្លង់​តម្លៃ​​​ចាប់ពី​២០០​ដុល្លារ​ ឡើង​​ទៅដោយ​ប្រាប់ថាអភិវឌ្ឍ​ន៏​​គ្រួសារ​កងទ័ព ​។  លោក​បញ្ជាក់ថា ពលរដ្ឋ​ដែល​​ទើប​មក​ថ្មី​នោះ មិនមែន​ជា​គ្រួសារ​យោធា​ក្រីក្រ​ទេ គឺ​ជា​ពលរដ្ឋ​មកពី​ខេត្ដ​ផ្សេៗ​ 

​មេភូមិ​សំបូរលោក ចាន់ វ៉េ​ន ឲ្យដឹងថា ដី​កសិកម្ម​​របស់​ពលរដ្ឋ​ជិត៧០​​គ្រួសារ ត្រូវ​ក្រុម​ទាហាន​យោធភូមិ​ភាគ​ទី​៤ ពីរ​នាក់ រំលោភ​​យកក្រោមលេស​ធ្វើ​ការអភិវឌ្ឍ​ន៏​គ្រួសារ​ទ័ព ។ លោក​បន្ដ​ថា ប្រជាពលរដ្ឋ​បាន​តវ៉ា​យក​ដី​នោះ​វិញ ប៉ុន្ដែ​ត្រូវបាន​ក្រុម​យោធា​​នោះ​គំរាមកំហែង​ប្រើ​ហិង្សា និង​បង្ខំ​ឲ្យ​ពួកគេ​ផ្ដិតមេដៃ​ប្រគល់​ដី​នោះ​ថែមទៀត​ផង​ 


​ករណីនេះមន្ដ្រី​យោធា​នៃ​យោធភូមិ​ភាគ​ទី​៤ ដែល​រង​ការ​ចោទ​ពី​ពលរដ្ឋ លោក ភូ​ង សុ​ផា​ណ្ណា បដិសេធថា មិន​បាន​យក​ដី​ប្រជាជន​​ណាមួយ​ទេ គឺ​ដី​នោះ​ជា​តំបន់​អភិវឌ្ឍ​ន៏​គ្រួសារ​កងទ័ព​ក្រីក្រ និង​យោធិន​​ចូល​និវត្ដន៏​
។ ប៉ុន្ដែ​​លោក​​ទទួល​ស្គាល់​ថា ការ​អភិវឌ្ឍ​​​នេះ ប៉ះពាល់​ដី​ពលរដ្ឋ​មួយចំនួន​ប្រាកដ​។


​អភិបាល​ស្រុក​គូ​លេន លោក ជុំ ពុយ មាន​ប្រសា​ស​ន៏​​ថា អាជ្ញាធរ​បាន​អន្ដរា​គម​ន៏​​ទៅ​​មេ​បញ្ជា​ការ​​យោធ​ភូមិភាគ​ទី​៤ និង​អភិបាល​ខេត្ដជាច្រើន​លើក ដើម្បី​​ឲ្យ​ក្រុមយោធា​នោះ​ ​ដកចេញ​ពី​កន្លែង​ទំនាស់​​នោះ​​វិញ ប៉ុន្ដែ​​ពុំ​មាន​ប្រសិទ្ធិភាព​ 

​អ្នកសម្របសម្រួល​សមា​គម​ការពារ​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ដ​ព្រះ​វិហារ លោក ឡោ
ចាន់ មាន​ប្រសា​ស​ន៏​ថា លោក​បាន​ទទួល​​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ​ទាំងនោះ​​ហើយ ។ ហើយ​​​លោក នឹង​ធ្វើ​ការស៊ើបអង្កេត​នៅ​ពេលខា​ង​​មុខ​​នេះ ​។​

​បើ​តាម​អាជ្ញាធរ ឲ្យដឹងថា ការិយាល័យ​អភិវឌ្ឍ​ន៏នៃ​​យោធា​​យោធ​ភូមិ​ភាគ​​​ទី​​៤ បាន​​ស្នើ​​សុំ​​ដី​​នៅ​​តំបន់​​ក្បែរ​​នោះ​​ចំនួន​១​ពាន់​ហិកតា ដើម្បី​អភិវឌ្ឍ​ន៏​គ្រួសារ​កងទ័ព​ចំនួន ​១៥០​គ្រួសារ ប៉ុន្ដែ​​មន្ដ្រី​ជំនាញ​មិនទាន់​​បាន​អនុញ្ញាត ព្រោះ​កន្លែង​នោះ​ស្ថិតក្នុង​តំបន់​ឧទ្យាន​​ជាតិ​គូ​លេន​ព្រហ្ម​ទេព និង​ប៉ះពាល់​ដីចម្ការ​​​វិល​ជុំ​របស់​ព​លរ​ដ្ឋ​នៅ​​តំបន់​​នោះ​

No comments:

Post a Comment

yes