សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 3, 2013

បាញ់ប្លន់សម្លាប់ ជនជាតិជប៉ុន យកលុយ ខ្ទង់រាប់ពាន់ដុល្លារ ពេលកំពុងជិះម៉ូតូ កង់បី ចេញក្លឹបរាំ

ភ្នំពេញ៖ បុរសជនជាតិ ជប៉ុនម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ  ខណៈបុរសជាម្ចាស់ ម៉ូតូកង់បី បានរងរបួសត្រង់ដៃ ក្រោយពីមាន ជនសង្ស័យចំនួន២នាក់ បានបាញ់សម្លាប់ ដើម្បីប្លន់យកលុយ និងទូរស័ព្ទ ខណៈជនរងគ្រោះ បាននិងកំពុង ជិះម៉ូតូកង់បី កាលពីវេលាម៉ោង ១១យប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៣ស្ថិតនៅ តាមផ្លូវ២៨៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ខណៈបុរសជនជាតិ ជប៉ុន កំពុងជិះម៉ូតូ កង់បី តែម្នាក់ លុះមកដល់ ចំណុចកើតហេតុ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ស្រាប់តែលេចមុខ ជនសង្ស័យ ចំនួន២នាក់ ជិះម៉ូតូម៉ាកសេ១២៥ មួយគ្រឿង បានដកកាំភ្លើងបាញ់ សំដៅចំនួន៤គ្រាប់ បណ្តាលឲ្យ ជនរងគ្រោះ ស្លាប់ភ្លាមៗតែម្តង។

 ក្រោយសកម្មភាព បាញ់ប្លន់សម្លាប់ហើយ ជនសង្ស័យ ទាំងពីរនាក់ខាងលើ បានឆក់យក កាបូបលុយ និងទូរស័ព្ទ គេចខ្លួនបាត់ដោយសុវត្ថិភាព។ សេចក្តីរាយការណ៍ ពីកន្លែងកើហេតុ បានឲ្យដឹងថា ករណីបាញ់ប្លន់ សម្លាប់យកទ្រព្យសម្បត្តិ ខាងលើនេះ ពីជនបរទេស បានកើតឡើង ខណៈជនរងគ្រោះ បានចេញ ពីក្លឹប ហាត ដើម្បីឆ្ពោះទៅ កន្លែងលេងល្បែងមួយ លុះមកដល់ចំណុចកើតហេតុ ក៏ជួបគ្រោះ អកុសល តែម្តងទៅ។
ក្រោយកើតហេតុ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច យកទៅតម្កល់ នៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំ សាច់ញាតិ និងមន្រ្តីស្ថានទូត ទៅពិនិត្យ ។
ជាមួយគ្នានេះ សេចក្តីរាយការណ៍ បានឲ្យដឹងថា ម្ចាស់ម៉ូតូកង់បី ក៏រងរបួសដែរ ដោយសារ តែជួយ ជនរងគ្រោះ។ យ៉ាងណាក៏ដោយ ក្រោយកើហេតុ សមត្ថកិច្ច មូលដ្ឋាន ដោយមានការបញ្ជា ពីលោកស្នងការ និងស្នងការរង ឲ្យតាមធ្វើការស្រាវជ្រាវ ករណីជាបន្ទាន់ ដើម្បីតាម ចាប់ក្រុមចោរ ទាំងនេះ៕

No comments:

Post a Comment

yes