សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 24, 2013

ដំណើរ​ឈាន​ទៅ​រក​ការ​បោះឆ្នោត​នៃ​គណបក្ស​នយោបាយ​សំខាន់​ទាំង​បី​

លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សម រង្ស៊ី
លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស និង​លោក សម រង្ស៊ី 
ប្រធាន​គណបក្ស​សម រង្ស៊ី

គណបក្ស​ន​យោ​បាយ៥ដែលមាន​កៅអី​ក្នុង​រដ្ឋសភា​នឹង​បង្រួម​ចូលគ្នា​នៅសល់​ត្រឹម​តែ​៣​ប៉ុណ្ណោះ​​​​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ថ្ងៃទី២៨កក្កដា​ខាងមុខនេះ។ គណបក្ស​ទាំងបី​រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិនិង​គណបក្ស ហ្វ៊ុនស៊ិនប៉ិច។ បក្សនយោបាយនីមួយៗបាននិងកំពុង​រៀបចំ​ខ្លួន​សម្រាប់​ទាក់ទាញ​អ្នក​បោះ​ឆ្នោត​​ជាង៩លាន​នាក់​ឲ្យ​គាំទ្រ។ តើ​កម្លាំង​នយោបាយ​ទាំងបី​មាន​អ្វី​ពិសេស​ដើម្បី​ផ្តល់​ជម្រើស​ដល់​ប្រជាពលរដ្ឋ​សម្រាប់​ការបោះឆ្នោត​ខែកក្កដា​ខាងមុខនេះ?
ក្នុង​ដំណើរ​ទៅកាន់​ការបោះឆ្នោត​ថ្ងៃទី២៨កក្កដា​ខាងមុខនេះ គណបក្សនយោបាយ​នៅ​កម្ពុជា​ជាពិសេស​គណបក្ស​ដែលមាន​កៅអី​ក្នុង​រដ្ឋសភា បាននិងកំពុង​ផ្តើមធ្វើ​សកម្មភាព​កាន់តែខ្លាំង​ដើម្បី​ទាក់ទាញ​អ្នកបោះឆ្នោត។ គណបក្ស​ចំនួន៥ដែល​ដណ្តើមបាន​កៅអី​ក្នុង​រដ្ឋសភា​ក្រោយ​ការបោះឆ្នោត​ឆ្នាំ ២០០៨ បាន​បង្រួម​ចូលគ្នា​នៅត្រឹម​ចំនួន៣ប៉ុណ្ណោះ គឺ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស ហ្វ៊ុនស៊ិនប៉ិច។

នៅ​ថ្ងៃ​សៅរ៍​នេះ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​បើក​អង្គសមាជ​វិសាមញ្ញ​របស់ខ្លួន​ដើម្បី​អនុម័ត​គោល​នយោបាយសំខាន់ៗមួយចំនួន​សម្រាប់​ត្រៀមខ្លួន​ប្រកួត​ក្នុងការ​បោះឆ្នោត។ អង្គសមាជ ដែល​បាន​បើក​ធ្វើ​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​នៅឯ​ជាយ​រាជធានី​ភ្នំពេញ​បានសម្រេច​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​ថ្នាក់ដឹកនាំ​របស់ខ្លួន​មួយចំនួន។

អង្គសមាជ​បានអនុម័ត​ជ្រើសតាំង​សម្តេចព្រះអនុជ នរោត្តម អរុណរស្មី ឲ្យ​ឡើង​ធ្វើជា​ប្រធាន។ រីឯ​អ្នក​ដែលមាន​ឥទ្ធិពល​ជាងគេ​ក្នុង​គណបក្ស​នេះ គឺ​លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​តែង​តាំង​ជា​អគ្គលេខាធិការ​បក្ស។ ការសម្រេច​ប្រគល់​តំណែង​ដល់​ព្រះរាជ​បុត្រី​ពៅ​របស់​សម្តេច​​ឳ​ធ្វើជា​ប្រធាន​បក្ស មាន​គោលដៅ​សំខាន់​ពីរ​យ៉ាង៖ ទី១ គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ចង់បង្ហាញ​ឲ្យ​ថា​ខ្លួន​ជា​គណបក្ស​រាជានិយម​ដោយសារ​តែមាន​រាជវង្ស​ជា​អ្នកដឹកនាំ។
 
ទី២៖ គណបក្ស​នេះ​ចង់បង្ហាញ​ពី​ភាព​ឈានមុខ​គេ​ក្នុង​ការដាក់​បេក្ខភាព​ស្ត្រី​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី។​ គោលនយោបាយ​សំខាន់​មួយទៀត​របស់​ហ្វ៊ុនស៊ិនប៉ិច​គឺ​ការដើរតាម​នយោបាយ​សី​ហ​នុ​និយម។
 
សមាជ​ហ្វ៊ុនស៊ិនប៉ិច​ក៏បាន​ប្រកាស​រួបរួម​ជាមួយ​គណបក្ស​ជាតិនិយម ដែល​ទើបតែ​ប្តូរ​ឈ្មោះ មក​ពី​គណបក្ស នរោត្តម រណឫទ្ធិ បន្ទាប់ពី​ការបែកបាក់​រវាង​ក្រុម​លោក​សៅ រ៉ានី ជាមួយ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ។ នេះ​ជា​ព្រឹត្តិការណ៍​ដែល​គេ​ហៅថា ជាការ​បង្រួម​បង្រួម​ឡើង​វិញ​នូវ​គណបក្ស​រាជានិយម​នៅ​កម្ពុជា ដែល​បានប្រកាស​នយោបាយ​សហ​ប្រតិបត្តិការ​ជា​ដៃគូ​ក្នុង​រដ្ឋាភិបាលចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។
 
គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់អំណាច ក៏​ទើបតែ​បាន​បិទ​បញ្ចប់​មហាសន្និបាត​វិសាមញ្ញ​​របស់ខ្លួន​កាលពី​ចុង​សប្តាហ៍​មុន។ គណបក្ស​នេះ​បានដាក់​ចេញ​គោលការណ៍​គ្រឹះ​នៃ​កម្មវិធី​នយោបាយសំខាន់ៗមួយចំនួន​ដើម្បី​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ផ្សេងទៀត​នៅក្នុង​ការបោះឆ្នោត​នា​ខែកក្កដា​ខាងមុខ។ គណបក្ស​នេះ​បានសម្រេច​គាំទ្រ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​បន្តទៀត​សម្រាប់​ការបោះឆ្នោត​ដែល​នឹង​ឈាន​មកដល់​រយៈពេល៤ខែ​ទៀត​ខាងមុខ។
 
គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាងថា​ខ្លួន​នឹង​ការពារ​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​​ប្រព័ន្ធ​នយោបាយ​ប្រជាធិបតេយ្យ​សេរី ពហុបក្ស ការពារ និង​លើកស្ទួយ​សិទ្ធិសេរីភាព របស់​​ប្រជាពលរដ្ឋ ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ សេចក្ដីថ្លែងការណ៍​ជា​សកល​របស់​អង្គការ​សហ​ប្រជាជាតិ ព្រមទាំង​ដោះស្រាយ​បញ្ហា​សង្គម និង​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​ជាតិ។
 
នៅក្នុង​សប្តាហ៍​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ជា​ចំហ​ឲ្យ​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​បន្តទៀត​ប្រសិនបើ​ពួកគេ​ពេញចិត្ត​ឲ្យ​រូបលោក​បន្ត​ដឹក​នាំ​ប្រទេស។ ការមិន​យកពន្ធ​ដី​ពី​កសិករ​ក៏​ជា​គោលនយោបាយ​ដ៏​សំខាន់​មួយ​ដែរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សម្រាប់​ទាក់ទាញ​ការគាំទ្រ។ ចំណែកឯ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​​កើតចេញពី​ការបង្រួបបង្រួម​រវាង​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សម រង្ស៊ី ក៏​គ្រោង​បើក​អង្គសមាជ​នៅ​ដើម​ខែមេសា​ខាងមុខ​នេះដែ​រ។
 
អង្គ​សមាជ​​នោះ​នឹង​ធ្វើឡើង​ដើម្បី​រៀបចំ​រចនា​សម្ព​ន្ធ័​និង​អនុម័ត​គោលនយោបាយ​របស់​គណ​បក្ស​សម្រាប់​ការបោះឆ្នោត។ រចនា​សម្ព​ន្ធ័​ដឹកនាំសំខាន់ៗរបស់​គណបក្សប្រឆាំង​គឺ លោក​សម រង្ស៊ី ជា​បេក្ខជន​នាយករដ្ឋមន្ត្រី និង​លោក​កឹម សុខា​ជា​បេក្ខជន​ប្រធានរដ្ឋសភា។
 
​រីឯគោលនយោបាយ​សំខាន់​របស់​គណបក្ស​នេះ​គឺ​ការដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ​ស៊ីវិល គ្រូ​បង្រៀន និង​កងកម្លាំងប្រដាប់អាវុធ និង​កម្មករ។ ក្រៅពី​ដំឡើង​ប្រាក់ខែ គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ប្រកាស​ជា​ឧឡា​រិ​ក​អំពី​គោលនយោបាយ​លើកស្ទួយ​ជីវភាព បង្កើន​សមត្ថភាព​វិជ្ជាជីវៈ ដល់​មន្ត្រីរាជការ​ផងដែរ។ គណបក្ស​នេះ​បាន​សន្យា​ធានា​រក្សា​តួនាទី​របស់​មន្ត្រីរាជកា​រ​បច្ចុប្បន្ន ការប្រឆាំង​អំពើពុករលួយ ដោះស្រាយ​បញ្ហាដីធ្លី និង​បញ្ហា​ព្រំដែន​ជាដើម។
 
នៅមាន​គណបក្សនយោបាយ​មួយចំនួនទៀត​ដែល​នឹងចូលរួម​ការបោះឆ្នោត​ដែរប៉ុន្តែគណ​បក្ស​​ទាំង​បានផ្តល់​ជម្រើស​មុនគេ​សម្រាប់​អ្នកបោះឆ្នោត​ជាង៩លាន៦សែន​នាក់​ដែល​ត្រូវ​ចេញទៅ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ប្រទេស​នៅ​ថ្ងៃទី២៨ខែកក្កដា​ខាងមុខនេះ៕

No comments:

Post a Comment

yes