សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 10, 2013

អង្គ​ការ​លី​កា​ដូ ​បារម្ភ​ចំ​ពោះ​អត្រា​អ្នក​ទោស​ស្ត្រី​កើន​ឡើង​ខ្ពស់


ពន្ធនាគារ​ក្នុងប្រទេស​កម្ពុជា បានឃុំឃាំង​អ្នកទោស​ច្រើនលើសចំណុះ
ពន្ធនាគារ​ក្នុងប្រទេស​កម្ពុជា បានឃុំឃាំង​អ្នកទោស​ច្រើនលើសចំណុះ
អង្គ​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​លី​កា​ដូ​ សំ​ដែង​ការ​ព្រួយ​បារម្ភ​ ចំពោះ​ចំនួន​ស្ត្រី​ដែល​ជាប់​​ពន្ធ​នា​គារ​ចេះ​​តែ​កើន​​ឡើង​ ព្រោះ​ស្ត្រី​ងាយ​ព្រ​ឈម​ នឹង​គ្រោះ​ថ្នាក់​ច្រើន​ពិ​សេស​មាន​ផ្ទៃ​ពោះ​។​
ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​របស់​អង្គ​ការ​ពារ​សិទ្ធិ​មនុស្ស​លី​កា​ដូ​​បង្ហាញ​ថា​ ស្រី្ត​ និង​ក្មេង​ស្រី​ជាប់​ពន្ធ​នា​គារ​នៅ​កម្ពុ​ជា​មាន​អ​ត្រា​កើន​ឡើង​។​ ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​​ឲ្យ​ដឹង​ទៀត​ថា​ ​ត្រឹម​ពាក់​កណ្តាល​ខែ​ធ្នូ​ឆ្នាំ​២០​១២ អ្នក​ទោស​ជា​ស្ត្រី​ មាន​ចំនួន​១២៧០​នាក់​(​មួយ​ពាន់​២​៧០​)​ ​ដែល​ចំនួន​នេះ​កើន​ឡើង​៣៩​%​ ​បើ​ប្រៀប​នឹង​ខែ​ធ្នូ​ឆ្នាំ​២០១០​។​ ​ស្ត្រី និង​ក្មេង​ស្រី​​មាន​អត្រា​៨%​​នៃ​ចំនួន​អ្នក​ទោស​ជា​បុ​រស​ តែ​ចំ​នួន​នេះ​កើន​ឡើង​បួន​ដង​ច្រើន​ជាង​ចំ​នួន​បុរស​។ ​នៅ​ចុង​​ឆ្នាំ​២០១២​ ស្ត្រី​៦៧​នាក់​ រស់​នៅ​ក្នុង​ពន្ធ​នា​គារ​ជា​មួយ​កូន​ ហើយ​មាន​ស្ត្រី​១៤​នាក់​ មាន​ផ្ទៃ​ពោះ​។​

អ្នក​គ្រប់​គ្រង​គម្រោង​ពន្ធ​នា​គារ​នៃ​អង្គ​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​លី​កា​ដូ​ កញ្ញា​​ ង៉ែត​ ​សុ​គន្ធ​ ​មាន​ប្រ​សាសន៍​ថា ​បច្ចុ​ប្បន្ន​ពន្ធ​នា​គារ​ផ្ទុក​មនុស្ស​ មាន​កន្លែង​តូច​ចង្អៀត​ ហើយ​ម្យ៉ាង​ទៀត​មិន​អាច​មាន​កន្លែង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​សម្រាប់​ស្ត្រី ​និង​កូន​ៗ​របស់​ពួក​គេ​ទេ​៕​

No comments:

Post a Comment

yes