សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, February 4, 2013

មន្ត្រី​រាជ​អាវុធ​ដែល​ត្រូវ​លោក​ស្នង​ការ​នគរបាល​ក្រុង​ប្រើ​អំពើ​ហឹង្សា​គ្រោង​ដាក់​ពាក្យ​បណ្តឹង

130204_06b
លោកជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ

ភ្នំពេញៈ មន្ត្រី​កងរាជ​អាវុធ​ហត្ថ​បី​នាក់ ដែល​ត្រូវ​លោក​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជួន សុវណ្ណ ប្រើ​អំពើ​ហឹង្សា​លើ​ពួកគេ​កាល​ពី​ម្សិល​មិញ គ្រោង​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​នៅ​សប្តាហ៍​ក្រោយ បន្ទាប់​ពី​ព្រះ​រាជ​ពិធី​បុណ្យ ព្រះ​បរមសព ព្រះ​បរមរតន​កោដ្ឋ។
លោក​ឧត្តម​សេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​វាយ​ដំ​លើ​មន្រ្តី​កង​រាជ​អាវុធ​ហត្ថ​​បី​នាក់ នៅ​កណ្តាល​ចំណោម​​សាធារណជន ដែល​មន្រ្តី​កង​រាជ​អាវុធ​ហត្ថ​ ដែល​បម្រើ​ការ​នៅ​ទី​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​រាជធានី ដែល​បាន​យាម​ប្រចាំ​ការ​ នៅ​វាល​ព្រះ​មេរុ កាល​ពី​ម៉ោង ៨ និង ៣០ នាទី​ព្រឹក​ម្សិលមិញ​។

តំណាង​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ និង​ជា​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​នោះ លោក​អនុសេនីយ៍​ឯក វង់ បុណ្ណា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​និង​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ពីរ​នាក់​ទៀត​គ្រោង​នឹង​ដាក់​ពាក្យ​បណ្តឹង ប្រឆាំង​នឹង​លោក​ជួន សុវណ្ណ​ពី​បទ​ប្រើ​អំពើ​ហឹង្សា នៅ​សប្តាហ៍​ក្រោយ ក្រោយ​ពី​ពិធី​ថ្វាយ​ព្រះ​បរមសព ព្រះ​បរមរតន​កោដ្ឋ​ត្រូវ​បាន​បញ្ចប់​សព្វ​គ្រប់។
ជន​រងគ្រោះ​ទាំង​បី​នាក់​នោះ​រួម​មាន លោក​អនុសេ​នីយ៍​ឯក វង់ បុណ្ណា, មាន លោក​អនុសេ​នីយ៍​ឯក ស៊ឹម ឡុងហេង និង​លោក​ពលបាល​ឯក អ៊ុន ប៊ុនថុន ដែល​បច្ចុប្បន្ន អ្នក​ទាំង​បី​កំពុង​បម្រើការឲ្យទី​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​រាជធានីភ្នំពេញ។

No comments:

Post a Comment

yes