សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 24, 2013

ក្រ​ណាស់​ម្ចាស់​ថ្លៃ​ដើរ​សុំ​បាយ​អ្នកស្រុក​ទទួលទាន ប្រពន្ធ​ខ្យល់គ​ស្លាប់​ក្នុង​ខ្ទម​ដ៏​កម្សត់​

23-m
លោក ហ៊ុន សែន បានប្រកាសជាសាធារណៈហើយថា មិនឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយសារ​អត់អាហារនោះឡើយ តែពេលនេះមានស្រ្តីម្នាក់ទៀតហើយ បានស្លាប់យ៉ាងអាធ័ម​នៅ​ភូមិ​ត្រញំង​រំចេក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ  រាជធានីភ្នំពេញ សូមលោក ហ៊ុន សែន បើកភ្នែកមើលផង 

ស្ដ្រី​ក្រីក្រ​ម្នាក់​បាន​ដេកស្លាប់ នៅក្នុង​ខ្ទម​កម្សត់​ដោយសារ​ខ្យល់ គរ កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី  ល្ងាច ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៣ ឋិត នៅ​ភូមិ​ត្រញំង​រំចេក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្សល់ទុក​កូនស្រី​អាយុ​៣​ឆ្នាំ​រស់នៅ​ជា មួយ​ឪពុក​អាយុ​៦២​ឆ្នាំ ដែល​ប្រកបមុខរបរ​បង្កៃសន្ទូច យក​ត្រី​ឬ​បេះ​បន្លែ​តាម​ព្រៃ​និង​ដើរ​ស៊ីឈ្នួល​ធ្វើ​ការងារ​ឱ្យគេ​ដើម្បី ទទួលបាន​ប្រាក់ កម្រៃ​យកទៅ​ចិញ្ចឹមជីវិត ក្នុងស្ថានភាព​ក្រីក្រ​តោកយ៉ាក​បំផុត ។

​ស្ដ្រី​រងគ្រោះ​ដែល​បាត់បង់​ជីវិត យ៉ាង​អាណោចអាធ័ម​ក្នុងករណី​ខ្យល់គរ​នេះ មាន ឈ្មោះ ឆោម ហៀ​ង អាយុ ៤៣​ឆ្នាំ រស់នៅ​បណ្ដោះអាសន្ន​ក្នុង​បរិវេណ​វត្ដ ឋិត​នៅ​ភូមិ​ត្រញំង​រំចេក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត នៅ​ភូមិ​-​ឃុំ​-​ស្រុក​សន្ទុក ខេត្ដ​កំពង់ធំ រីឯ​ប្ដី​របស់​ស្ដ្រី​រងគ្រោះ​មាន ឈ្មោះ ឈួន ផាត អាយុ​៦២​ឆ្នាំ និង​មាន​កូនស្រី​អាយុ ៣​ឆ្នាំ ។ មុនពេល​កើតហេតុ​ស្ដ្រី​រងគ្រោះ​អង្គុយ​និង ជជែក​លេង​ជាមួយ​ជាមួយ​កូនស្រី​នៅក្នុង​ខ្ទម​ដ៏​កម្សត់​របស់គាត់ ហើយ​ប្ដី​របស់​ស្ដ្រី​រងគ្រោះ​បាន​ទៅសុំ​បាយ​និង​ម្ហូប​នៅក្នុង​ពិធីមង្គលការ​របស់​អ្នកស្រុក​ដើម្បី​យក មកឱ្យ​ប្រពន្ធ​និង​កូន​ហូប ។


​ជីវភាព​ដ៏​សែនពិបាក​របស់​គ្រួសារ  មួយ​នេះ​បាន​បន្ដ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​ការខិតខំ​របស់​ជនរ​ង​គ្រោះ​ក៏​ដូច  ជា​ប្ដី​គឺ​បាន​ត្រឹម​មួយ​ក្រពះ​ប៉ុណ្ណោះ ។ ខណៈ​ប្ដី​ស្ដ្រី​រងគ្រោះ​ចេញពីផ្ទះ​ដើម្បី​សុំ បាយ​និង​ម្ហូប​នៅ​កន្លែង​មានកម្ម​វិធី​យកមក​ឱ្យ​ប្រពន្ធ​និង​កូន​ហូប​នោះ ស្រាប់តែ មកដល់​ផ្ទះ​វិញ​ឃើញ​ប្រពន្ធ​ដេក​ដួល​បាត់ មាត់​បាត់​.​ក​ស្លាប់​នៅក្នុង​ខ្ទម​មិនដឹង​តាំងពី​ពេលណា​មក​ទេ ភ្លាមៗ​នោះ​ប្ដី​របស់ ស្ដ្រី​រងគ្រោះ​បាន​ស្រែកហៅ​អ្នកស្រុក​ក្បែរ​នោះ​ឱ្យជួយ​តែ​អ្វីៗ​បាន ហួសពេល​ទៅហើយ​៕

No comments:

Post a Comment

yes