ឈ្មួញដ៏មានឥទ្ធិពលម្នាក់ឈ្មោះ លោក ខ្នាក់ ដែល ជាថៅកែអេស្កាវ៉ាទ័រ កំពុងតែសកម្មភាពជីកដី តំបន់ភ្នំបូរីយកដីទៅលក់ហើយដែលដី នោះជាតំបន់ បុរេប្រវត្ដិសាស្ដ្រឬ អាចហៅបានថាជាដើមកំណើត ដំបូងបង្អស់របស់ប្រទេសកម្ពុជា ដោយគ្មានការកោត ញញើតមន្ដ្រីជំនាញឬស្ថាប័នណាមួយឡើយ។
ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅភូមិភ្នំបូរីបាន អោយដឹងថាថៅកែដែលមានអេស្កាវ៉ាទ័រ នោះឈ្មោះ ខ្នាក់ រស់នៅភូមិ កំពង់ពោធិ៍ ឃុំព្រែកផ្ទោលស្រុកអង្គបូរី ហើយដែលបច្ចុប្បន្ននេះបានកំពុង តែយក ឧបករណ៏អេស្កាវ៉ាទ័ររួមទាំងរថយន្ដដឹកជញ្ជូនអាចម៍ដី ទៅលក់យកផលចំណេញ ដែលដីនោះជាដី តំបន់ភ្នំបូរី ស្ថិតក្នុងភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គបូរី។
ឈ្មោះ ខ្នាក់ តែងតែធ្វើការជីកកាយដីទៅលក់ យកផលចំណេញមិនថាដីនោះស្ថិតក្នុងតំបន់ ណាមួយនោះទេរួមទាំងដីសំបន់អភិរក្សឬដីតំបន់បុរេប្រវត្ដិសាស្ដ្រយ៉ាងណាក្ដី អោយតែមានអតិថិជន ត្រូវការទិញដីគឺគាត់នឹងទៅជីកកាយដីយកទៅលក់ភ្លាមៗ ហើយសកម្មភាពជីកដីភ្នំបូរីស្ទើរតែដល់កំពូលភ្នំទៅហើយ។ ដោយឡែកកាលពីជាង ១ខែ កន្លងទៅថ្មីៗនេះឈ្មោះ ខ្នាក់ ក៏បានធ្វើការជីកដីតំបន់រម្យនីយដ្ឋានភ្នំដា ទៅលក់យកផល ចំណេញយ៉ាងអនាធិបតេយ្យផងដែរ ៕
No comments:
Post a Comment
yes