សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, March 7, 2013

មនុស្ស​៧​នាក់​ស្លាប់​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​នៅ​មណ្ឌលគិរី

ភ្លើង​ឆេះ​ផ្ទះ មណ្ឌលគិរី ៣០៥
ក្រុម​គ្រួសារ​អ្នក​ស្លាប់​ក្នុង​អគ្គីភ័យ កំពុង​សែន​ព្រេន​នៅ​កន្លែង​កើត​ហេតុ នៅ​ភូមិ​ពូត្រំ
 សង្កាត់​រមនា ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី៧ ខែ​មីនា ឆ្នាំ​២០១៣

មនុស្ស​ចំនួន ៧​នាក់ ស្លាប់ និង ៧​នាក់​ទៀត រង​របួស​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ​មួយ​ខ្នង​របស់​គ្រួសារ​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ខេត្ត​មណ្ឌលគិរី។ ហេតុការណ៍​នេះ កើត​ឡើង​នៅ​វេលា​ម៉ោង​២ ទៀប​ភ្លឺ​ថ្ងៃ​ទី៦ ខែ​មីនា ឆ្នាំ​២០១៣ នៅ​ភូមិ​ពូត្រំ ជា​តំបន់​ព្រៃ​ភ្នំ ក្នុង​សង្កាត់​រមនា ចម្ងាយ​ប្រមាណ ២០​គីឡូម៉ែត្រ​ពី​ក្រុង​សែនមនោរម្យ។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) លោក សុក រដ្ឋា មាន​ប្រសាសន៍​បញ្ជាក់​ថា សាក្សី​បាន​បំភ្លឺ​ថា នៅ​យប់​កើត​ហេតុ ក្រុម​គ្រួសារ​ម្ចាស់​ផ្ទះ និង​ញាតិ​មិត្ត​មាន​គ្នា​ជិត ២០​នាក់ បាន​ជួបជុំ​គ្នា​បរិភោគ​អាហារ និង​ផឹក​ស្រា​រហូត​ដល់​ម៉ោង​១២​យប់ ទើប​អ្នក​ខ្លះ​បាន​ចាក​ចេញ​ទៅ​ផ្ទះ​រៀង​ខ្លួន នៅ​សល់​តែ​សមាជិក​គ្រួសារ​ម្ចាស់​ផ្ទះ និង​បងប្អូន មាន​ក្មេង​ចាស់​ដេក​នៅ​ផ្ទះ​កើត​ហេតុ​នោះ។

លោក​បន្ត​ថា រហូត​ដល់​ម៉ោង​ប្រមាណ ២​ទៀប​ភ្លឺ ភ្លើង​ឆេះ​រាល​ដាល​ឡើង ខណៈ​ពេល​ដែល​អ្នក​នៅ​ផ្ទះ​នោះ​កំពុង​ដេក​លក់ ទើប​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ច្រើន ជាពិសេស​ក្មេង​ដែល​មិន​អាច​រត់​ចេញ​ពី​ផ្ទះ​បាន៖«ពេល​គាត់​សម្រាក​ហ្នឹង ស្រវឹង​ខ្លាំង ដល់​ពេល​ស្រវឹង​ខ្លាំង អត់​ដឹង​ខ្លួន​ថា​ភ្លើង​ឆេះ​ផ្ទះ​ឆេះ​អ្វី​ទេ ហើយ​ភ័យ​ស្រវេស្រវា​តែ​ចេញ​មក​អត់​រួច​ទេ​តូចៗ​ដែល​មាន​អាយុ ១៨​ឆ្នាំ មាន​អាយុ ១២​ឆ្នាំ មាន​អាយុ ៧​ឆ្នាំ ៥​ឆ្នាំ។ អា​លោត​តាម​បង្អួច​រួច​ដោយ​សារ​អា​ហ្នឹង​ធំ​ជាង​គេ វា​លោត​ចុះ​មក​ហ្នឹង វា​ត្រូវ​របួស។ ចំពោះ​ម្តាយ គាត់​ស្រវេស្រវា​ទាញ​ជញ្ជាំង​ចេញ​អា​ឆេះៗ​ធ្លាក់​មក​រង​របួស​រលាក​ភ្លើង​រត់​រួច ហើយ​ក្រៅ​ពី​ហ្នឹង​ឆេះ អត់​រួច»។
ស្នងការ​ប៉ូលិស​ខេត្ត​រតនគិរី លោក ញ៉ែម វ៉ាន្នី មាន​ប្រសាសន៍​ថា ប៉ូលិស​រក​ឃើញ​ថា មូលហេតុ​អគ្គីភ័យ​នេះ​បណ្ដាល​មក​ពី​ភ្លើង​កន្ទុយ​បារី​ដែល​អ្នក​ផឹក​ស៊ី​បាន​បោះ​ចោល​មក​ក្រោម​ផ្ទះ ក៏​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ឆ្លង​ទៅ​លើ​កាដុង​ប្រេង​សាំង និង​កាដុង​ជ័រ​ទឹក ដែល​នៅ​ក្រោម​ផ្ទះ​នោះ ធ្វើ​ឲ្យ​ភ្លើង​ឆាប​ឆេះ​កាន់​តែ​ខ្លាំ​ឡើង។
សម្ភារៈ​ខូចខាត​រួម​មាន ម៉ូតូ ២​គ្រឿង កង់ ២​គ្រឿង ម៉ាស៊ីន​ត្រង់ស៊ីន័រ​កាត់​ឈើ ១​គ្រឿង ខ្សែ​ក​ប្រាំ​ជី ១​ខ្សែ ក្រវិល ១​គូ៕

No comments:

Post a Comment

yes