សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, March 26, 2013

ក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តកំពង់ឆ្នាំងនិងយុវជនសង្គ្រោះជាតិខេត្តបាត់ដំបងចុះជួបសួរសុខទុក្ខនិងផ្សព្វផ្សាយគោលនយោបាយ របស់គណបក្សសង្គ្រោះជាតិ ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

ចរន្តនយោបាយនៅក្នុងប្រទេសកម្ពុជាជារៀងរាល់ថ្ងៃ គឺមានការប្រែប្រួលឥតឈប់ឈរ ដែល ការប្រែប្រួលនេះគឺប្រែប្រួលពីអាក្រក់មកល្អ ដែលនោះគឺការចូលរួមរបស់ប្រជាពលរដ្ឋជាមួយ​និង គណបក្ស សង្គ្រោះជាតិ ដើម្បីធ្វើការសង្គ្រោះប្រទេសកម្ពុជារបស់យើងឲ្យបាននៅ​ឆ្នាំ២​០​១៣នេះ ចេញពីការគ្រប់គ្រងនិងដឹកនាំរបស់គណបក្សប្រជាជនដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនោះ ។

គណបក្ស សង្គ្រោះជាតិ ដែលមានលោកប្រធាន សម រង្ស៊ី និងលោកប្រធាន កឹម សុខា ជាអនុ ប្រធានគណបក្ស ត្រូវបានអ្នកប្រជាធិបតេយ្យ ស្រលាញ់ជាតិទឹកដី រំពឹងយ៉ាងមុតមាំថានៅក្នុង ការបោះឆ្នោតជាតិអាណត្តិទី៥នេះ គណបក្ស​ សង្គ្រោះជាតិ ពិតជាទួលបានជោគជ័យលើការ បោះឆ្នោតជាក់ជាមិនខានឡើយ ព្រោះសម្រាប់ការបោះឆ្នោតអាណត្តិថ្មីនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ គណបក្ស​ សង្គ្រោះជាតិ បានដាក់ចេញនូវគោលនយោបាយជាច្រើន ចំណុចដែលសុតតែផ្តល់ផលប្រយោជន៏ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋទូទៅ ។

មិនត្រឹមតែ​ប៉ុណ្ណោះ ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិទាំងអស់ ក៏ជាអ្នកនយោ បាយដ៏ឆ្នើម ដែលសុតតែមានការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋាន ព្រោះពួកគាត់ទាំងអស់គ្នាហ៊ាន​ចេញមុខ ប្រឈមចំពោះបញ្ហានានា ដោយធ្វើយ៉ាងណាឲ្យតែជាតិ និងប្រជាពលរដ្ឋរស់​នៅ​បាន​សុខ ។

គួរជំរាបជូនផងដែរថា ជារៀងរាល់ថ្ងៃនៅបន្ទាប់ពីគណបក្ស សង្គ្រោះជាតិ ទទួលបានការគាំទ្រ យ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋនោះ ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏មិន បន្ទូរដៃក្នុងការចុះជួបជាមួយប្រជាពលរដ្ឋផងដែរ ដើម្បីសួរសុខទុក្ខ និងធ្វើការផ្សព្វផ្សាយ​គោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ឲ្យពួកគាត់បានដឹងបន្ថែមលើអ្វីដែលពួកគាត់ ធ្លាប់បានទទួលនាពេលកន្លងមក ដ៏ដូចជាធ្វើការជំរាបជូនពីព្រឹត្តិការនយោបាយថ្មីៗទាំងក្នុង និងក្រៅប្រទេសដល់ពួក​គាត់ឲ្យបានដឹងផងដែរ ។

សូមជំរាបថានៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣ ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ខេត្តកំពង់ឆ្នាំងដែលដឹកនាំដោយលោក ហែម សម្ផស្ស អមតំណើរដោយក្រុមការងារស្រុក​បានចុះជួបពលរដ្ឋពេលព្រឹកនៅភូមិអូរំចេក ឃុំចក ស្រុកបរិបូរ និងពេលរសៀលកម្មវិធីជួប​ពលរដ្ឋប្រារព្វធ្វើនៅភូមិដើមជ្រៃ ឃុំខុនរ៉ង ស្ថិតនៅក្នុងស្រុកបរិបូរដដែល ។

ព្រមជាមួយគ្នានេះនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣ ចលនាយុវជនសង្គ្រោះជាតិ ខេត្តបាត់ដំបង ក៏បានធ្វើសកម្មភាពចុះជួបពលរដ្ឋពេលព្រឹកនៅឃុំគោកឃ្មុំ ហើយពេលរសៀលបានបន្តតំ​ណើរចុះជួបពលរដ្ឋនៅឃុំតាពួង ឃុំតាម៉ឺន និងឃុំអូរតាគី ស្ថិតនៅក្នុងស្រុកថ្មគោល ។

ក្នុងសកម្មភាពខាងលើនោះផងដែរ ចលនាយុវជនសង្គ្រោះជាតិ បានលើកយកសារនយោ បាយចំនួន៧ចំណុចដែលជាសារអទ្ធិភាពធ្វើការជំរាបជូនដល់ពលរដ្ឋនៅតាមមូលដ្ឋានឲ្យពួក គាត់បានដឹង ក៏ដូចជាការបញ្ហាញនូវស្លាកសញ្ញាគណកប្ស សង្គ្រោះជាតិ ដែលមានរូបព្រះអា ទិត្យរះ និងមានកាំរស្មីចំនួន២៤ ដែលតំណាងឲ្យ២៤ខេត្ត និងរាជធានីរបស់កម្ពុជា ជាប្រយោ​ជន៏ផ្តល់ភាពងាយស្រួលដល់ពួកគាត់នៅថ្ងៃបោះឆ្នោត ៕ 

No comments:

Post a Comment

yes