គណបក្ស សង្គ្រោះជាតិ ដែលកើតចេញពីអ្នកប្រជាធិបតេយ្យ ស្នេហាជាតិ ស្រលាញ់ទឹកដី ព្រមទាំងប្រមូលផ្តុំទៅដោយអ្នកនយោបាយឆ្នើមៗ បាននិងកំពុងតែមានការគាំទ្រពីសំណាក់ ប្រជាពលរដ្ឋយ៉ាងខ្លាំង ក្នុងនោះពលរដ្ឋខ្មែរបានផ្ញើរក្តីសង្ឃឹមរបស់ពួកគាត់ សម្រាប់ការបោះ ឆ្នោតអាណត្តិថ្មីនេះមកលើគណបក្ស សង្គ្រោះជាតិ តែមួយប៉ុណ្ណោះ ។
គណបក្ស សង្គ្រោះជាតិ សម្រាប់ការបោះឆ្នោតអាណត្តិទី៥នេះ បានដាក់ចេញនូវគោលនយោ បាយល្អៗជាច្រើនចំណុច ដែលសុតតែផ្តល់ផលប្រយោជន៏ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ របស់យើង មិនត្រឹមតែប៉ុណ្ណោះគណបក្ស សង្គ្រោះជាតិ គឺមានគោលជំហ៊រខ្ពស់ក្នុងការការពារ បូរណៈភាពទឹកដី និងអធិបតេយ្យជាតិខ្មែរ ដោយមិនរណប និងបំរើបរទេសណាដូច9 ជាអ្នកកាន់ អំណាចសព្វថ្ងៃឡើយ ។
ក្នុងនោះយើងក្រលែកមើលចរន្តនយោបាយនៅប្រទេសកម្ពុជាសព្វថ្ងៃ គណបក្ស សង្គ្រោះជាតិ បាននិងកំពុងតែមានប្រជាប្រិយភាព និងទទួលបានការគាំ ទ្រពីសំណាក់ ប្រជាពលរដ្ឋយ៉ាងខ្លាំងនៅគ្រប់តំបន់ ដែលក្នុងនោះសូម្បីតែសមាជិក និងប្រជាពលរដ្ឋ ដែលធ្លាប់ តែគាំទ្រគណបក្សប្រជាជន ក៏ដូចជាគណបក្សផ្សេងៗទៀតនាពេលកន្លងមក សម្រាប់ការបោះ ឆ្នោតអាណត្តិទី៥នេះ ពួកគាត់ទាំងនោះបានងាកមកគាំទ្រគណបក្ស សង្គ្រោះជាតិ យ៉ាងខ្លាំង ដែលសន្ទុះបែបនេះ មិនធ្លាប់មានទេតាំងតែពីមុនមក ដែលនេះជាសញ្ញាបង្ហាញឲ្យឃើញថា សម្រាប់ការបោះឆ្នោតអាណត្តិថ្មីទី៥នេះ គណបក្ស សង្គ្រោះជាតិ និងទទួលបានយោគជ័យ យ៉ាង ត្រចេះត្រចង់បំផុត ។
ព្រមជាមួយគ្នានោះ សកម្មភាពរបស់ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏បាន និងកំ ពុងតែបំពេញធ្វើនៅតាមមូលដ្ឋានយ៉ាងផុសផុលផងដែរ តួយ៉ាងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ ក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ខេត្តកំពង់ឆ្នាំងចំនួន២ក្រុម បានធ្វើសកម្ម ភាពចុះ ជួបពលរដ្ឋនៅឃុំតាំងក្រសាំង ស្រុកទឹកផុស ដឹកនាំដោយ លោក ហែម សម្ផស្ស និងលោក ឈួរ សំអាត មានចំនួនពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ។
ទន្ទឹមនិងនោះ កាលពីថ្ងៃទី២៤ ខែមីនា លោក អ៊ូ ចាន់រ័ត្ន អនុប្រធានចលនាប្រជាធិបតេយ្យ សង្គ្រោះ ជាតិខេត្តបន្ទាយមានជ័យ អមតំណើរដោយក្រុមការងារខេត្ត និងស្រុក បានចុះជួបពលរដ្ឋពេល ព្រឹកនៅភូមិកណ្តោ ឃុំភ្នំលាប ស្រុកព្រះនេត្រព្រះ រួចបន្តតំណើរពេលរសៀលជួបពលរដ្ឋនៅភូមិ ច្រប់ថ្មី ឃុំជុបវ៉ារី ស្រុកព្រះនេត្រព្រះដដែល ។
រីឯនៅខេត្តបាត់ដំបង នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៣ លោក សោ ចាន់ដេត ក្រុមការងារ ចលនា ប្រជាធិបតេយ្យសង្គ្រោះជាតិខេត្ត ពេលព្រឹកក៏បានចុះជួបពលរដ្ឋនៅភូមិគួយជីកដី ឃុំរបស់មង្គល ស្រុកមោងឬស្ស៊ី ហើយពេលរសៀលជួបពលរដ្ឋនៅភូមិកូនក្អែក ឃុំរបស់មង្គល ស្រុកមោង ឬស្សី ដដែល ។ ជាមួយគ្នានោះនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ ក៏មានរៀបចំអង្គប្រជុំក្រុម ការងារខេត្ត នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបងផងដែរ ដែលដឹកនាំដោយលោក ពិន រតនា ប្រធានស្តីទី ក្នុងនោះរបៀបវីរលើកមកជជែកគឺ ករណីសមាជគណបក្ស សង្គ្រោះជាតិ ការ រៀបចំផែនការណ៏សម្រាប់ចុះមូលដ្ឋាននៅខែមេសា រួមជាមួយនិងបញ្ហាផ្សេងៗទៀតជាច្រើន ។
ជាមួយនោះផងដែរ នៅបន្ទាប់បញ្ចប់អង្គប្រជុំពេលរសៀលលោក សោ ចាន់ដេត រួមនិងសហការី បាន ចុះជួបពលរដ្ឋនៅភូមិព្រៃខ្ពប ឃុំព្រៃខ្ពប ក្នុងស្រុកឯកភ្នំ ។
ចំណែកនៅឯខេត្តកំពង់ស្ពឺវិញ កាល ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៣ ក្រុមចលនាស្រី្តសង្គ្រោះជាតិខេត្តកំពង់ស្ពឺ បានចុះធ្វើយុទ្ធ នាការនៅ មូលដ្ឋានស្តីពី សារសំខាន់នៃការបោះឆ្នោត ក្នុង
នោះផ្តោតសំខាន់ឲ្យស្តី្រមានការ យល់ដឹង ឲ្យបាន ស៊ីជំរៅ អំពីបញ្ហានយោបាយ ក៏ដូចជាធ្វើការផ្សព្វផ្សាយពីគោលជំហ៊រ និងគោលនយោបាយរ បស់ គណបក្ស សង្គ្រោះជាតិ ជាដើម ៕
No comments:
Post a Comment
yes