សម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិ និងលោកញ៉ឹក ប៊ុនឆៃ ប្រធានប្រតិបត្ដិគណបក្សហ៊ុនស៊ិនប៉ិច
ភ្នំពេញ: គណបក្សហ្វ៊ុនស៊ិនប៉ិច បានប្រកាសដាក់ពាក្យបណ្ដឹងប្ដឹងសម្ដេច ក្រុមព្រះនរោត្ដម រណឫទ្ធិ អតីតប្រធាន គណបក្សហ្វ៊ុនស៊ិនប៉ិច និងបច្ចុប្បន្នជា ព្រះប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់
ព្រះមហាក្សត្រទៅតុលាការពីបទពុករលួយ និងលួចឧទ្ធម្ភាគចក្រម៉ាក MI 17 របស់ គណបក្សទៅលក់ ។
នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ការិយាល័យ អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច កាល ពីយប់ថ្ងៃទី១០ខែមីនាឆ្នាំ២០១៣។
ការប្រកាសប្ដឹងសម្ដេចក្រុមព្រះ ពីសំណាក់គណបក្សហ្វ៊ុនស៊ិនប៉ិច គឺ បន្ទាប់ពីមានព័ត៌មានផ្សព្វផ្សាយថាសម្ដេចក្រុមព្រះគ្រោងនឹងយាងទៅធ្វើ ជាព្រះប្រធានកិត្ដិយសគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សបង្កើតឡើងដោយគណបក្សសម រង្ស៊ី និង គណបក្សសិទ្ធិមនុស្ស។
លោក អានន្ទ ដាយ៉ាត់ នាយក ខុទ្ទកាល័យសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ បានប្រាប់រស្មីកម្ពុជាកាលពី ព្រឹកថ្ងៃទី១១ ខែមីនាឆ្នាំ២០១៣ថា ចំពោះការដែលគណបក្សហ្វ៊ុនស៊ិនប៉ិច ប្ដឹងសម្ដេចក្រុមព្រះរឿងពុករលួយ និង លក់ឧទ្ធម្ភាគចក្រ តើគណបក្សហ្វ៊ុនស៊ិនប៉ិចមានភស្ដុតាងអ្វីថាឧទ្ធម្ភាគចក្រជា កម្មសិទ្ធិរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច។ តើមានភស្ដុតាងអ្វី ឯកសារអ្វីថាលុយ ដែលយកទៅទិញឧទ្ធម្ភាគចក្រជាលុយ របស់គណបក្ស?។
លោក អានន្ទ ដាយ៉ាត់ បានចោទ ជាសំណួរថា ហេតុអ្វីបានជាអាកាសចរណ៍ស៊ីវិលដែលជាអាជ្ញាធររបស់ រាជរដ្ឋាភិបាលកាត់ឈ្មោះឱ្យទៅម្ចាស់ថ្មីប្រសិនបើឧទ្ធម្ភាគចក្រនោះ វាជារបស់ គណបក្សហ្វ៊ុនស៊ិនប៉ិច។
ជាមួយគ្នានោះ នាយកខុទ្ទ-កាល័យសម្ដេចកក្រុមព្រះ នរោត្ដម រណឫទ្ធិ ក៏បានបានធ្វើការបដិសេធន៍ផង ដែរថា សម្ដេចក្រុមព្រះមិនបានយាងទៅ ធ្វើជាព្រះប្រធានគណបក្សសង្គ្រោះជាតិ នោះទេ ពីព្រោះព្រះអង្គបានប្រកាស ឈប់ធ្វើនយោបាយហើយ។
លោក អានន្ទ ដាយ៉ាត់ បាន អះអាងថា“ក្នុងនាមខ្ញុំជានាយកខុទ្ទកាល័យ សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ សូម ប្រកាសជាឱឡារិកថា សម្ដេចក្រុមព្រះ លោកមិនដែលមានបំណង កុំថាឡើយនឹកឃើញទៅរួបរួមជាមួយ គណបក្ស សង្គ្រោះជាតិ ឬក៏គណបក្សហ្វ៊ុនស៊ិនប៉ិច នោះទេ ។ អ្នកនយោបាយណាដែល យកព្រះនាមព្រះអង្គ ទៅប្រើប្រាស់ ដោយគ្មានការគិតគូរវែងឆ្ងាយ គឺជា អ្នកនយោបាយដ៏អគតិជាទីបំផុត”។
នាយកខុទ្ទកាល័យសម្ដេចក្រុម ព្រះ បានបន្ដថា សម្ដេចក្រុមព្រះបាន ប្រកាសជាឱឡារិករួចទៅហើយថា លោកឈប់រវីរវល់នឹងនយោបាយ ហើយ ដោយលោកបានលាឈប់ពី នយោបាយហើយ ។ ដូច្នេះសូម ប្រជាពលរដ្ឋខ្មែរមេត្ដាឈប់ជឿគណបក្ស ដែលយកព្រះនាមសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិទៅប្រើប្រាស់ជានុយ ជាការទាក់ទាញទឹកចិត្ដតទៅទៀត ដើម្បីកេងចំណេញនយោបាយពួកខ្លួន នោះ ។ បើសិនជាអស់លោកដែលមាន នយោបាយពិតប្រាកដជាក់លាក់ ដើម្បី ទាក់ទាញទឹកចិត្ដប្រជាពលរដ្ឋឱ្យបោះ ឆ្នោត មិនបាច់យកព្រះនាមនរោត្ដម រណឫទ្ធិ ទៅប្រើប្រាស់ទេ សូមមេត្ដាកុំជា ដាច់ខាត។
លោក អានន្ទ ដាយ៉ាត់ បាន បញ្ជាក់ថា សម្ដេចក្រុមព្រះ លោកគង់ជា អព្យាក្រឹត លោកមិនធ្វើនយោបាយ ដើម្បីប៉ះពាល់ដល់អព្យាក្រឹតភាពរបស់ ព្រះអង្គ ក៏ដូចជាអ្វីដែលព្រះអង្គបាន ប្រកាសតាំងតែពីខែសីហាមកម្ល៉េះ ។
ចំណែកលោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្ដិគណបក្សហ្វ៊ុនស៊ិនប៉ិច បានបញ្ជាក់ថា ចំពោះពាក្យបណ្ដឹងប្ដឹង សម្ដេចក្រុមព្រះ នៅមិនទាន់ដាក់ទៅ តុលាការទេ កំពុងតែពិចារណាមើលដំណោះស្រាយទាក់ទងចរចាគ្នាយ៉ាង ម៉េចសិន។ ហើយយន្ដហោះនោះសម្ដេច ក្រុមព្រះថាយកទៅជួសជុល ហើយចេះ តែបាត់ទៅ ទើបដឹងថាយកទៅ លក់។ហើយចំពោះបញ្ហានេះលោករង់ចាំដោះស្រាយជាមួយសម្ដេចក្រុមព្រះ។
លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ថា លោកមានឯកសារគ្រប់គ្រាន់ ប៉ុន្ដែលោកមិនដឹងថា សម្ដេចក្រុមព្រះយក ទៅលក់ឱ្យអ្នកណាទេ ដល់ពេលដែល សួរព្រះអង្គថាយកទៅជួសជុល ហើយ ជិត៣ឆ្នាំមកហើយ ចេះតែថា ជួសជុល មិនទាន់រួចៗ ទើបតែឥឡូវបានដឹង ដំណឹងច្បាស់ថា យកទៅលក់បាត់ហើយ ។ ហើយយន្ដហោះនេះមិនមែនជារបស់បុគ្គលទេ ជាលុយរបស់មន្ដ្រី ជាន់ខ្ពស់រួមគ្នាទិញសម្រាប់ថ្នាក់ដឹកនាំ ហ្វ៊ុនស៊ិនប៉ិចចុះតាមខេត្ដ។ ចំពោះតម្លៃ យន្ដហោះដែលសម្ដេចក្រុមព្រះលក់ នោះ លោកមិនដឹងថា មានតម្លៃប៉ុន្មាន ទេ ហើយកំពុងតែស្រាវជ្រាវចំពោះ ករណីនេះ។
លោកបន្ដថា លោកចាំជួបជា មួយសម្ដេចក្រុមព្រះផ្ទាល់ ដើម្បីដោះ ស្រាយគ្នា ហើយសួរនាំរឿងលក់យន្ដហោះ ។
សូមរំលឹកថា នៅក្នុងកិច្ច សម្ភាសន៍ជាមួយរស្មីកម្ពុជា កាលពីថ្ងៃទី ២០ខែកុម្ភៈឆ្នាំ២០១៣កន្លងមកនេះ សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ព្រះប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះ មហាក្សត្រ បានមានបន្ទូលបញ្ជាក់ថា ព្រះអង្គមិនយាងចូលប្រឡូកក្នុងឆាក នយោបាយវិញនោះទេ ហើយព្រះរាជ វង្សានុវង្សខ្មែរនៅពេលនេះ ម៉ោងនេះ ពុំគួរធ្វើនយោបាយទេ ត្រូវស្ថិតក្នុងភាព អព្យាក្រឹត រួបរួមគ្នាជុំវិញព្រះរាជបល្ល័ង្ក ជុំវិញព្រះមហាក្សត្រ ព្រះមហាក្សត្រិយ៕
No comments:
Post a Comment
yes