សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, November 12, 2011

ទាហានសៀម​​​បាញ់​​ពលរដ្ឋខ្មែរ​​​​ឡើង​ភ្នំ​របួស​ម្នាក់​ រត់​រួច​​​៥​នាក់ ​និងជាច្រើន​នាក់​ទៀត​បាត់ខ្លួន​

រឿងរ៉ាវ​​​ទាហាន​ឈុត​ខ្មៅ​​​សៀមបាញ់​ប្រហារ​ប្រជាពលរដ្ឋ​​ខ្មែរ​ដូច​បាញ់សត្វ​​​​នេះ​មិន​​មែនជាលើកទី​​​​​មួយ​​​ទេ ​វា​កើត​​​ជា​ហូរហែ​​​​រាប់​ឆ្នាំមក​ហើយ ​​ធ្វើ​​ឱ្យ​​ប្រជាពលរដ្ឋ​​ខ្មែរ​ត្រូវទទួលរង​​គ្រោះ​​​ស្លាប់​បាត់​បង់ជីវិត​​ចោល​ប្រពន្ធ​កូន​ និង​រង​របួស​ជាច្រើន ​​​ឯ​មួយ​ចំនួន​ទៀត​​ត្រូវក្រុមទាហាន​​​សៀម​ចាប់​ខ្លួន​ដាក់​ក្នុង​ពន្ធនាគារ​​​រាប់​​រយនាក់​។


 ជាក់ស្តែង​​​​កាលពីវេលាម៉ោង​​​​២​និង​​៣០នាទី​​រសៀលថ្ងៃទី​​៨ វិច្ឆិកា ​​​ក្រុមទាហាន​​​ឈុតខ្មៅ​សៀម​បាន​​​បាញ់ប្រហារ​ពលរដ្ឋ​​​ខ្មែរ ប៉ុន្តែ​ពុំទាន់​​​​​​មាន​ប្រភព​​ណាមួយ​​អះអាង​ថា ​​យ៉ាង​នោះ​​ទេ តែ​មនុស្ស​​ចំនួន​​​២នាក់​​ត្រូវ​ទាហាន​​សៀម​ចាប់​ខ្លួន​​បានក្នុងចំណោម​មនុស្ស​​​​១៦​នាក់​​ ទី​១­­-​ឈ្មោះឌី ភី ភេទ​​​ប្រុស អាយុ​២៤​ឆ្នាំ ​​២-ឈ្មោះ​​​​ឌួន ឆេត ភេទ​ប្រុស អាយុ​​​២០​ឆ្នាំ ​អ្នកទាំង​​២ រស់នៅភូមិ​​​​ព្រលាន​​ ឃុំអន្លង់​វែង ស្រុក​អន្លង់វែង​ ដែលហេតុ​ការណ៍​នេះ​បានកើតឡើង​​​នៅចំណុច​ផែនទី​ V.A 232/951 ក្នុងភូមិ​​​មាំងចារ ឃុំ​ដង​រ៉ាក់ ​ស្រុក​ភូ​ស៊ិង ខេត្តស៊ីសាកេត ​​​ក្នុងប្រទេស​​សៀម​ និង​មួយ​​កន្លែង​ទៀត​​​នៅ​រសៀលថ្ងៃទី​​​​៩ វិច្ឆិកា ​​នៅចំណុច​ផែនទី V.A 32/91 ​ក្នុង​​​ភូមិត្រាវជូរ ឃុំស្ទឹង​​​ចាន់ ស្រុកឃុនហាន ​​ខេត្តស៊ីសាកេត ​ប្រទេស​សៀម​ដែល​​ក្រុម​ទាហានឈុតខ្មៅ​​សៀមបាញ់​​ពល​រដ្ឋ​ខ្មែរ​​​​​​អ្នកឡើងភ្នំ ​​កាប់ឈើ​​គ្រញូង​​បណ្តាល​ឱ្យ​មនុស្សមា្នក់់រងរបួស ៥នាក់់រត់់​មកដល់់លំនៅ ឋានវិញ និង​១២​នាក់់ទៀត​ត្រូវបាត់់ខ្លួន។


 អ្នករងរបួសកំពុងដេកសំរាក់់ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យបង្អែកស្រុក​អន្លង់វែងបានរៀប​រាប់់ឱ្យ​ដឹងថា ក្រុមឈ្មួញបានជួលឱ្យពួក​គេ​​ឡើង​ភ្នំដងរែក​កាប់់​ឈើគ្រញូង​តែ​ពុំបាន​ស្គាល់ឈ្មោះ​ថៅ​កែទេ ហើយ​ឱ្យ​តម្លៃក្នុង​១​ម៉ែត្រ​គូប១.៥០០ ទៅ២.០០០ដុល្លារ​អាមេ​រិក។ ខណៈ​ពេលពួកខ្លួន​កំពុង​តែ​កាប់់ឈើ និងអូស​ឈើ​គ្រញូង ស្រាប់់តែ​ទាហាន​សៀមបានបាញ់់ ស្រោចមកលើអ្នកកាប់់​ឈើអូសឈើគ្រញូង​ ជាច្រើនគ្រាប់់បណ្តាល​ឱ្យខ្លួនត្រូវរបួសភ្លៅខាង ឆ្វេងយ៉ាងធ្ងន់់ធ្ងរ​បន្ទាប់់​មក​ត្រូវ​បាន​អ្នក​រួម​ដំណើរ​ ជួយ​គ្រាហ៍​រត់់​ចេញ​ពីកន្លែង​កើត​ហេតុ​បានផុតពី​ស្លាប់មក​ដល់់​ផ្ទះ​វិញក្នុងភូមិច្រោក ឃុំផ្អាវ ស្រុក ត្រពាំង​ប្រា​សាទ ត្រូវ​ម្តាយ​នាំ​មក​ព្យាបាល មន្ទីរពេទ្យ​បង្អែក​​ស្រុកអន្លង់​វែង។


 លោកវរសេនីយ៍ទោ​តូច រ៉ា ប្រធាន​ក្រុម​ការ​ងារទំនាក់់ទំនងកម្ពុជា-​ថៃ​មាត់់ចក្រទ្វារ​អន្តរជាតិ​ជាំឱ្យដឹងថា កងទព័សៀមបានបាញ់់ប្រជាពល រដ្ឋខ្មែរចំនួនពីលើក​គឺថ្ងៃទី៨វិច្ឆិកាទាហានសៀម
ចាប់់ខ្លួនបានចំនួន២នាក់ដែល​ត្រូវបានក្រុម​ទាហានសៀម​បានរាយការណ៍មកឱ្យ​កម្ពុជា​ថា​មនុស្ស​២នាក់់នោះត្រូវ​បាន​ឃុំខ្លួននៅក្នុងស្រុក​ខាន់់តាឡាក់់ ខេត្តស៊ីសាកេត។ ឯ​លើកទី២នាថ្ងៃ​ទី៩​វិច្ឆិកា ទាហានសៀមបាញ់់ បណ្តលឱ្យ​មនុស្ស​រង​របួស​ម្នាក់់តែមនុស្សដែល​ទាហានសៀមចាប់់​ខ្លួន​​បាន​ខាងគេពុំទាន់់រាយ​កាណ៍មកឱ្យ​កម្ពុជា​ដឹង​នៅ​​ឡើយ៕








ពីគេហទំព័រ៖​កោះសន្តិភាព

No comments:

Post a Comment

yes