យ៉ាងណាម៉ិញ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣ លោក សោ ចាន់ដេត
ក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តបាត់ដំបង រួមជាមួយនិងសហការី
ពេលព្រឹកបានធ្វើតំណើរចុះ ទៅជួបសំណេះសំណាល និងធ្វើការបង្ហាញស្លាកសញ្ញា
ព្រមទាំងគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ឲ្យលោកយាយ លោកតា
បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិទួលស្នួល ឃុំឃ្លាំងមាស ស្រុកបវេល ពួកគាត់បានដឹង
និងស្គាល់ ។ ហើយបន្ទាប់មកនៅពេលរសៀលលោក សោ ចាន់ដេត
ព្រមទាំងក្រុមការងារបានបន្តតំណើរចុះជួបពលរដ្ឋនៅភូមិបឹងសង្កែ ឃុំឃ្លាំងមាស
ស្ថិតនៅក្នុងស្រុកបវេលដដែល ។
សូមជំរាបថានៅក្នុងកម្មវិធីទាំងពីរខាងលើ
គឺមានប្រជាពលរដ្ឋលោកយាយ លោកតា ពួកគាត់ អញ្ជើញមកចូលរួមយ៉ាងច្រើនកុះករ
ដោយពួកគាត់ម្នាក់ៗមានការយកចិត្តទុកដាក់ស្តាប់បំផុត ចំពោះការលើកឡើងរបស់លោក សោ
ចាន់ដេត ទាក់ទងទៅនិងគោលនយោបាយរបស់គណ បក្ស សង្គ្រោះជាតិ ដែលបានដាក់ចេញនៅពេលនេះ
និងត្រូវអនុវត្តន៏ភ្លាមៗក្រោយការបោះឆ្នោត ដែលគណបក្ស សង្គ្រោះជាតិ បានដឹកនាំរដ្ឋាភិបាលហើយនោះ
។
ជាមួយគ្នានេះគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ដែលលោក សោ
ចាន់ដេត
លើកមកធ្វើការជំរាបជូនលោកយាយ លោកតា
បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិទួលស្នួល និងភូមិបឹងសង្កែ
ស្ថិតនៅក្នុងឃុំឃ្លាំងមាស ស្រុកបវេលឲ្យពួកគាត់បានដឹងគឺជុំវិញទៅនិងគោលនយោបាយអទិភាពរបស់គណបក្ស
សង្គ្រោះជាតិ ចំនួន៧ចំណុចដែលក្នុងនោះរួមមាន
១ការផ្តល់ប្រាក់ឧបត្ថមដល់ចាស់ៗដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅឲ្យពួកគាត់ទួលបាន
ក្នុងម្នាក់ចំណួន៤ម៉ឺនរៀលជារៀងរាល់ខែ ២ធ្វើការតំឡើងប្រាក់ខែដល់កម្មករ-កម្មការីនី
ឲ្យពួកគាត់ទទួលបានប្រាក់ខែចំនួន៦០រៀលក្នុងមួយខែដែលជាប្រាក់ខែគោល ៣ធ្វើការតំឡើងប្រាក់ខែដល់មន្រ្តីរាជការទាំងអស់
ឲ្យពួកគាត់ទទួលបានទាបបំផុតក្នុងម្នាក់ចំនូន១លានរៀល ៤រកទីផ្សារជូនប្រជាកសិករនៅពេលដែលពួកគាត់ធ្វើកសិកម្មទទួលបានទិន្នផល
ដែលក្នុងនោះស្រូវ តម្លៃទាបបំផុតមួយគីឡូ១ពាន់រៀល ៥ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនចាំបាច់បង់ប្រាក់នៅគ្រប់មន្ទីរពេទ្យរដ្ឋ
មិនថាអ្នកមានឬអ្នកក្រ ៦ផ្តល់ឱកាសឲ្យយុវជនបានសិក្សារៀលសូត្រដូចគ្នា ទាំងកូនអ្នកមាន
និងកូនអ្នកក្រ ដែលរដ្ឋមានកញ្ចប់ថវិការសម្រាប់ផ្តល់ជូនកូនប្រជាពលរដ្ឋក្រីក្រខ្ចី
សម្រាប់យកទៅបន្តការសិក្សារៀលសូត្រដែលមានអត្រាការប្រាក់ទាបបំផុត
ព្រមទាំងផ្តល់ជាអាហាររូបករណ៏ជាដើម និងឲ្យយុវជនទាំងអស់អាចទទួលបានឱកាសការងារដូចៗគ្នាផងដែរ
និង៧រដ្ឋាភិបាលសង្គ្រោះជាតិ និងធ្វើការបញ្ចុះតម្លៃប្រេង សាំង ជីកសិកម្ម និងអគ្គីសនី
ព្រមទាំងឲ្យមានអត្រាការប្រាក់ទាបផងដែរ ចំពោះការកម្ចីប្រាក់របស់ ពលរដ្ឋនៅតាមបណ្តាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា
។
ព្រមជាមួយគ្នានោះនៅឯខេត្តបន្ទាយមានជ័យឯណោះវិញ លោក ឃ្លាំង
ប៊ុនឡាយ ក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងលោក ទួត វាសនា ប្រធានគណបក្ស
សង្គ្រោះជាតិ ស្រុកមង្គលបុរី រួមជាមួយនិងក្រុមកាងារមួយចំនួនទៀតនៅថ្ងៃទី២០ ខែមីនា
ឆ្នាំ២០១៣ បានចុះលើក និងជួសជុលស្លាកថ្មីរបស់គណបក្ស សង្គ្រោះជាតិ
ចំនួន៤ស្លាកស្ថិតនៅក្នុងឃុំតា ឡុំ ស្រុកមង្គលបុរី ដើម្បីជាការឆ្លើយតបទៅនិងការចង់បានរបស់ប្រជាពលរដ្ឋក្នុងឃុំ
និងក៏ជាការសម្រេចទៅតាមផែនការណ៏របស់គណបក្ស ដែលបានដាក់ចេញនាពេលកន្លងមកថ្មីៗនេះផងដែរ
៕
No comments:
Post a Comment
yes