សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, March 20, 2013

លោកប្រធានកឹមសុខានិងសហការីចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ ចំណែកនៅឯខេត្តសៀមរាបលោក ប៉ុល ហំមលោកស្រីកែសុវណ្ណរតន៏ និងក្រុមការងារ ក៏ធ្វើតំណើរចុះជួបពលរដ្ឋតាមមូលដ្ឋានផងដែរ


របត់នយោបាយនៅក្នុងប្រទេសកម្ពុជាជារៀងរាល់ថ្ងៃមានការប្រែប្រួកឥតឈប់ឈរ ហើយអ្វី ដែលសំខាន់និងគូរឲ្យចាប់អារម្ភបំផុតនោះ គឺការគាំទ្ររបស់ប្រជាពលរដ្ឋមកលើគណបក្ស សង្គ្រោះជាតិ ដែលដឹកនាំដោយលោកប្រធាន សម រង្ស៊ី ជាប្រធាន និងលោក ប្រធាន កឹម សុ ខា អនាគតអនុប្រធាននៅពេលដ៏ខ្លីខាងមុខនេះ ។

គណបក្ស សង្គ្រោះជាតិ មានគោលជំហ៊រឥតងាររ៉េ គឺបានតំកល់ផលប្រយោជន៏របស់ជាតិ និង​ប្រជាពលរដ្ឋជាធំ ដែលនេះគឺជាគុណតម្លៃធ្វើឲ្យប្រជាពលរដ្ឋពួកគាត់គាំទ្រមកលើគណបក្ស សង្គ្រោះ​ជាតិ មានចំនួនកាន់តែច្រើនឡើងៗ ។ ជាក់ស្តែងដូចជាគោលនយោបាយ​របស់​គណ​បក្ស សង្គ្រោះជាតិ ដែលបានដាក់ចេញ គឺសុតតែផ្តល់ផល់ប្រយោជន៏ដល់ជាតិ និងប្រជា​ពល​រដ្ឋទាំងអស់ ។

អ្វីទាំងនេះគឺខុសគ្នាដាច់ស្រឡះជាមួយនិងគណបក្សកាន់អំណាចសព្វថ្ងៃ ដែលគិតតែពី​ផល​ប្រ​​យោជន៏ខ្លួន បក្សពួក និងក្រុមគ្រួសារជាធំនោះ ។ ដូចអ្វីដែលបងប្អូនបានឃើញស្រាប់ ហើយ ការគ្រប់គ្រងរបស់គណបក្សប្រជាជនអស់រយៈពេលជាង៣០កន្លងមកនេះ មិនមានការ​អភិវឌ្ឍន៏អ្វីគួរឲ្យកត់សម្គាល់នោះឡើយ ។


មិនត្រឹមតែប៉ុណ្ណោះមេដឹកនាំរបស់គណបក្សប្រជាជនសព្វថ្ងៃ ក៏នៅតែធ្វើខ្លួនឲ្យក្លាយ​ជាកូន​ជឹង​របស់យួនដដែល ដោយធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីផ្គាប់ចិត្តយួន ទៅតាមតម្រូវការណ៏​ដែលយួនចង់បាន ដោយហ៊ានធ្វើបាបពលរដ្ឋរបស់ខ្លួន បំផ្លាញធនធានធម្មជាតិរបស់ប្រទេស រួមជាមួយនិងបញ្ហាធំៗនានាមួយចំនួនទៀត ដើម្បីបំរើផលប្រយោជន៏របស់យួន ជាការឆ្លើយ​តបទទួលបានការគាំពារពីយួន និងអាចបន្តអំណាចរបស់ខ្លួននៅកម្ពុជាបន្តទៀត ។ ព្រោះ ​គណ​បក្សប្រជាជនត្រូវបានគេដឹងថា ក្នុងការចាប់កំណើត និងរស់រានមានជីវិតរហូតមកទល់ និងសព្វថ្ងៃនេះគឺមានយួនធ្វើជាឆ្មបជាអ្នកបង្កើត និងគាំពារជារៀងរហូតមក ។

គួរជំរាបផងដែរថា បើយើងងាកមកមើលទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរសម្រាប់ការបោះ​ឆ្នោត​អាណត្តិទី៥នេះ គឺពួកគាត់ចង់ឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំង ព្រោះតែពួកគាត់មិនអាចបន្តរស់​នៅ​ក្រោមការដឹកនាំប្រទេសរបស់គណបក្សប្រជាជន ដែលមានលោក ហ៊ុន សែន ជានាយក​រដ្ឋ​មន្រ្តីទៀតនោះឡើយ ដោយពួកគាត់ទាំងអស់គ្នា ចង់ទទួលបានការរស់នៅថ្មី ក្នុងកំរិតជីវ​ភាពមួយដ៏សមរម្យ មានសិទ្ធិសេរីភាពពេញលេញដោយគ្មានការគាបសង្កត់ គាំរាមកំហែង ពីអ្នកមានលុយ មានអំណាច ។

ព្រមជាមួយគ្នានោះ ពួកគាត់ក៏បានធ្វើការប្តេជ្ញាចិត្តដូចគ្នាផងដែរថា សម្រាប់ការបោះឆ្នោតអា ណត្តិទី៥នៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ ពួកគាត់និងបោះឆ្នោតជូនគណបក្ស សង្គ្រោះជាតិ ទាំងអស់គ្នា ដើម្បីឲ្យអ្នកប្រជាធិបតេយ្យបានដឹកនាំប្រទេសវិញម្តង ។ ហើយ​ពួក​គាត់មានជំនឿថា គណបក្ស​ សង្គ្រោះជាតិ និងដឹកនាំប្រទេសមានការអភិវឌ្ឍន៏​រីក​ចំរើន​លើ​គ្រប់វិស័យ ជាប្រទេសដែលគោរពលទ្ធិប្រជាធិបតេយ្យយ៉ាងពេញលិញ ។

ទន្ទឹមនិងការគាំទ្ររបស់ពលរដ្ឋមកលើគណបក្ស សង្គ្រោះជាតិ កាន់តែច្រើនបែបនេះជារៀង រាល់ថ្ងៃនោះ បានធ្វើឲ្យទឹកចិត្តរបស់ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ មាន​ទំ​ហំ​កាន់តែធំធេង ក្នុងការបន្តចុះជួបជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានានា​ដោយមិន​ខ្លាច​នឿយ​​ហត់ឡើយ ដើម្បីធ្វើការផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ដល់​ពលរដ្ឋឲ្យពួកគាត់បានដឹងបន្ថែមទៀតលើអ្វីដែលពួកគាត់ធ្លាប់បានទទួលនាពេលកន្លងមក និងដើម្បី​ទទួលបានការគាំទ្រកាន់តែខ្លាំងឡើងបន្ថែមពីពលរដ្ឋមកលើគណបក្ស សម្រាប់ការ​ឆ្ពស់ទៅទទួលបានជោគជ័យនៅថ្ងៃបោះឆ្នោត ។

ព្រមជាមួយគ្នានោះ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣ លោកប្រធាន កឹម សុខា អមតំណើរ​ដោយលោក សុខ អ៊ុំស៊ា លោក ប៉ែន សុវណ្ណ និងក្រុមការងារខេត្តខេត្តកំពង់ស្ពឺ ហើយនិង​ស្រុក​ជាច្រើនរូបទៀត បានធ្វើតំណើរចុះជួបពលរដ្ឋពេលព្រឹកនៅភូមិអូរការរ៉ុង ឃុំវាំងចាស់ ស្រុកឧត្តង និង​ពេលរសៀលលោកប្រធាន កឹម សុខា​ និងសហការី ក៏បានបន្តតំណើរចុះជួបពលរដ្ឋនៅភូមិ តាពាំងស្រស់ ឃុំសំរោងទង ស្រុកគងពិសី ផងដែរ ។

ចំណែកនៅខេត្តសៀមរាប លោក ប៉ុល ហំម លោកស្រី កែ សុវណ្ណរតន៏ និងក្រុមការងារខេត្ត ហើយនិងស្រុក ក៏បានធ្វើតំណើរចុះជួបពលរដ្ឋពេលព្រឹកនៅភូមិតាប៉ាង ឃុំក្តីរុន ស្រុកពួក ពេល​រសៀលកម្មវិធីជួបសំណេះសំណាល ផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ដល់ពលរដ្ឋរបស់លោក ប៊ុល ហំម និងលោកស្រី កែ សុវណ្ណរតន៏ ព្រមទាំង​ក្រុម​ការងារបានប្រារព្វធ្វើ ​នៅភូមិខ្នាតត្រាច ឃុំរើល ស្រុកពួកដដែល ។

គួរជំរាបថា បើយោងតាមសន្ទុះនៃការគាំទ្ររបស់ពលរដ្ឋមកលើគណបក្ស សង្គ្រោះជាតិ បាន បង្ហាញថាសម្រាប់ការបោះឆ្នោតអាណត្តិទី៥នេះ គណបក្ស សង្គ្រោះជាតិ និងទទួលបាន​ជ័យ​ជំនះយ៉ាងពិតប្រាកដ ដែលជ័យជំនះរបស់គណបក្ស សង្គ្រោះជាតិ ក៏ជាជ័យជំនះ របស់ប្រ​ទេសជាតិ និងប្រជាពលរដ្ឋខ្មែរទូទៅផងដែរ ។ គណបក្ស សង្គ្រោះជាតិ គឺជាក្តី សង្ឃឹមតែមួយ​គត់របស់ប្រជាពលរដ្ឋខ្មែរ និងប្រទេសជាតិរបស់យើង ៕    


No comments:

Post a Comment

yes