សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, March 7, 2013

នាយក​​រដ្ឋមន្ត្រី​​បង្ហាញ​​តម្រុយ​​​តែង​​តាំង​​លោក​ ហ៊ុន ម៉ាណែត ជា​ប្រធាន​​បក្ស​​ប្រជាជន

លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ហ៊ុន សែន

ថ្លែង​​ក្នុង​​ពិធី​​ចែក​​សញ្ញា​បត្រ ដល់​ក្រុម​មន្ត្រី​ពី​​សាលា​ភូមិន្ទ រដ្ឋបាល​កាល​ពី​ព្រឹក​មិញ ​ឯវិទ្យា​ស្ថាន​​ជាតិ​អប់​រំ​ នាយក​​រដ្ឋមន្ត្រី​​​បាន​រំឭក​ការ​ចោទ​សួរ​ពី​មជ្ឈដ្ឋាន​​ខ្លះ ​ទាក់​ទង​​​ការ​ដែល​​អាច​តែង​​តាំងកូន​​ប្រុស​ច្បង​​របស់​លោក ឲ្យ​​ដឹ​ក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​ ជំនួស​លោក ជា ស៊ីម ដែល​មាន​​វ័យ​ជរា ។​

លោក ហ៊ុន សែន បាន​​ថ្លែង​​ថា​លោកបាន​ទទួល​​ទូរស័ព្ទ​ពី​បុគ្គល​ម្នាក់ កាល​ពី​ពេល​​ថ្មីៗ​នេះ​ ដែល​ចោទ​សួរ​​ថា​​ ​​តើ​លោក​នឹង​តែង​តាំង​កូន​​ប្រុស​​របស់​លោក​​គឺ​លោក ហ៊ុន ម៉ាណែត ឲ្យ​​ធ្វើ​ជា​ប្រធាន គណបក្ស​​ប្រជាជនកម្ពុជា​​ទេ នៅ​ពេល​​ដែល​លោក ជា ស៊ីម ​ប្រធាន​គណបក្ស​​ប្រជាជន​​កម្ពុ​ជា​បច្ចុប្បន្ន​​ទទួល​មរណៈភាព​ ?

នេះ​​ជា​សេចក្ដី​ថ្លែង​​​​​ថ្មី​​មួយ ខណៈ​​ដែល​គេ​​កត់​សម្គាល់​ថា ​លោក​​នាយករដ្ឋ​មន្ត្រី ​ធ្លាប់​​បាន​​ថ្លែង​​ប្រហាក់​ប្រហែល​​នេះ នៅ​​ក្នុង​ពិធី​​មួយ​ឯ​ភ្នំ​បូក​គោ​កាល​ពី​ឆ្នាំ​​កន្លង​ទៅ​ ​ដែល​​សំ​ដៅ​​ទៅ​​រក​​បក្ស​ប្រឆាំង ។ គ្រា​នោះ​​លោក ហ៊ុន សែន បាន​លើក​ឡើង​​ថា ​ពួក​គេ​​គ្មាន​ឱកាស​ទេ បើ​សិន​ជា​អស់​ទេវតា​ ក៏នៅ​​មាន​​កូន​​ទេវតា​ដែរ ។​


សេច​ក្ដី​​ថ្លែង​​បែប​នេះ​​របស់​​លោក​ ហ៊ុន សែន បាន​បង្ហាញ​​នូវ​ភាព​ប្រាកដ​ថា ​តំណែង​​ប្រធាន​​គណបក្ស​​ប្រជាជន​​កម្ពុជា អាច​នឹង​ធ្លាក់​ទៅ​លើ​​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បងរបស់​លោក​​បន្ទាប់​ពី​លោក ​ជា ស៊ីម ។​ ​

លោក ហ៊ុន ម៉ា​ណែ​ត វ័យ៣៥​ឆ្នាំ ​បាន​​បញ្ចប់​ការ​សិក្សា​​ពីសាលា​​បណ្ឌិត​សភា​យោធា​​សហ រដ្ឋ អាមេរិក West Point Academy ។លោក​​​ត្រូវ​បាន​​ដំឡើង​​ឋានន្តរសក្ដិ​​ថ្នាក់​ឧត្តមសេនីយ៍ទោ​ ផ្កាយ​ពីរ មាន​​មុខ​​តំណែង​​បន្ថែម​​ជា​​មេបញ្ជាការ រង​​នៃ​​បញ្ជា​ការ​ដ្ឋានកងទ័ព​​ជើងគោក​នៃ​​កង​យោធពល​​ ខេមរភូមិន្ទ ៕​

No comments:

Post a Comment

yes