សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 10, 2013

មន្រ្តីគយបើក រថយន្តឆ្លាម បុករថយន្តដឹកអុស ជុងស្លាប់នៅ ក្នុងរថយន្ត

Photo by DAP-NEWS
Photo by DAP-NEWS
កំពង់ស្ពឺៈ មន្រ្តីគយម្នាក់ បានស្លាប់បាត់បង់ជីវិត ភ្លាមៗ នៅនិងកន្លែងកើតហេតុ ដោយជុងឈើ ជាប់ក្នុងរថយន្ត បន្ទាប់ពីបើករថយន្តឆ្លាមទៅបុករថយន្តដឹក អុសដើមប្រេងខ្យល់ ពីក្រោយពេញ ទំហឹង កាលពីវេលា៧យប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០ ១៣ តាមបណ្តោយផ្លូវជាតិលេខ៤ ជិងជ្រោះ យាយម៉ៅ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
មេប៉ុស្តិ៍នគរបាលឃុំត្រែងត្រយឹង លោក ម៉ា ឡៃ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរ ស័ព្ទ ជនរង គ្រោះ ដែលស្លាប់បាត់បង់ជីវិតនេះ មានឈ្មោះ ខំា លីចំរើន ជាមន្រ្តីគយ។

លោកមេប៉ុស្តិ៍ បានឲ្យដឹងផងដែរថា នៅមុនកើតហេតុខណៈដែលមានភ្លៀងស្រិចៗ ផងនោះ ជនរងគ្រោះជាមន្រ្តី គយ បានបើរថយន្តកាមរីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2L-0756 ក្នុងទិសដៅពីលិចទៅកើត ពោលគឺឆ្ពោះឡើងមករាជធានីភ្នំពេញ ។ លុះដល់ចំណុចកើតហេតុ ខណៈដែលមេឃងងឹតមើលអ្វីមិនធ្លុះនោះ ស្របនិងល្បឿនលឿន រថយន្តលឿន ផងនោះ បានជ្រុលទៅបុករថយន្តដឺកឈើមួយគ្រឿង ពាក់ស្លាក់លេខ តាកែវ 3A-0284 ពីក្រោយពេញទំហឹង បណ្តាលឲ្យក្នុងបុកធ្លាយកញ្ចក់ ហើយជ្រុលមកជុងជនរងគ្រោះជាប់នៅក្នុងរថយន្ត និងបណ្តាលឲ្យស្លាប់ភ្លាមៗ តែម្តង។
បើតាមលោកម៉េប៉ុស្តិ៍រូបនេះ បានឲ្យដឹងថា តាមស្ថានភាពនៅកន្លែងកើតហេតុ រថយន្តដែលដឹកអុសដើមប្រេងខ្យល់ ធ្វើដំណើរយឺតៗ ត្រង់ចំណុចឡើងទួលយាយម៉ៅ តែដោយសារតែរថយន្តឆ្លាមមានល្បឿនលឿន រួមខ្វះការប្រុងប្រយ័ត្នផងនោះ ទើបជ្រុលទៅបុកនិងរថយន្តដឹកអុសពេញទំហឹងតែម្តង។ ទោះជាយ៉ាងណា អ្នកបើកបររថយន្តដឹកអុសដើមប្រេងខ្យល់ បានគេចខ្លួនបាត់ហើយ។
ក្រោយពេលកម្លាំងនគរបាលចរាចរណ៍ស្រុកភ្នំស្រួចចុះទៅកន្លែងកើតហេតុ សពជនរងគ្រោះត្រូវបានគេលើក ចេញពីក្នុងរថយន្ត យកទៅរក្សាទុករង់ចាំគ្រួសារមក ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែករថយន្ត ទាំងពីរគ្រឿង សមត្ថកិច្ចយកទៅរក្សាទុករង់ចាំការដោះស្រាយ៕

No comments:

Post a Comment

yes