សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, March 15, 2013

បារាំង​សារ​ទរ ​ការ​ដោះលែង​លោក ម៉ម សូណង់ដូ​ ប្ញទ្ធិពល

លោក ម៉ម សូណង់ដូ ដែលទទូល​បាន​សេរីភាពវិញ​កាលពីព្រឹកមិញ
លោក ម៉ម សូណង់ដូ ដែលទទូល បាន សេរីភាពវិញ កាលពីព្រឹកមិញ

ដ្ឋាភិបាល​បារាំង​បាន​សារ​ទរ​ចំពោះ​ការសម្រេច​របស់​សាលាឧទ្ធរណ៏​កម្ពុជា​ក្នុង​ការបន្ធូរបន្ថយ​ទោ​ស និង ឈាន​ទៅ​ដោះលែង​លោក ម៉ម សូណង់ដូ ឲ្យមាន​សេរីភាព​ឡើងវិញ​។សេច​ក​ក្ដី​ថ្លែង​ការណ៏​ពី​ទីក្រុង​ប៉ារីស​ថ្ងៃ​ទី​១៤​មីនា ហើយ​ដែល​ត្រូវបាន​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​សុក្រ​ទី​១៥​មីនា​នេះ បាន​លើកឡើង​ថា​ប្រទេស​បារាំង បាន​ទទួលដំណឹង​ពី​សាលដីកា​សាលាឧទ្ធរណ៍​កម្ពុជា ដែល​បាន​ប្រកាស កាលពី​ថ្ងៃ​ទី​១៤ ខែ មីនា ហើយ​ដែល​នឹង​អនុញ្ញាត​ឱ្យមាន​ការដោះលែង​លោក ម៉ម សូណង់ដូ នៅពេល​បន្ទាប់ ។​

​សេចក្ដី​ថ្លែង​ការណ៏​នោះ​បាន​បន្តថា ប្រទេស​បារាំង បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ពេញទំហឹង ដើម្បី​ធានា​ឱ្យមាន​ការគោរព​សិទ្ធិ លោក ម៉ម សូណង់ដូ ដូច​ដែល​ប្រទេស​នេះ ធ្វើ​ចំពោះ​ពលរដ្ឋ​របស់​ខ្លួន ដែល​កំពុង​ជាប់​ឃុំឃាំង​នៅលើ​ពិភពលោក ។




​លោក ម៉ម សូណង់ដូ វ័យ​៧២​ឆ្នាំ ពលរដ្ឋ​ខ្មែរ​សញ្ជាតិ​បារាំង ជា​នាយក​វិទ្យុ​សំបុក​ឃ្មុំ​និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ ត្រូវបាន​ដោះ​លែងឲ្យ​មាន​សេរីភាព​ពី​ពន្ធនាគារ​ព្រៃ​ស កាលពី​វេលា​ម៉ោង​៩ និង ៣០​នាទី ព្រឹក​មិញ ដោយ​មាន​ការ​សាទរ​ពី​ក្រុម​អ្នកគាំទ្រ​រាប់រយ​នាក់​។ នៅ​ចំពោះមុខ​ពួក​អ្នកកាសែត​លោក សូណង់ដូ បាន​ថ្លែងថា លោក​នៅ​តែ​រក្សា​ជំហរ​ដើម​ក្នុង​ការផ្សព្វផ្សាយ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​បាន យល់​ពី​គោល​ការ​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស ៕

No comments:

Post a Comment

yes