សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, March 15, 2013

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រ​មាន​អ្នកវិភាគ​

លោក​នាក​រដ្ឋ​មន្ត្រី ហ៊ុន សែន ប្រតិកម្ម​​ចំពោះ​ការ​​អ្នក​វិភាគ ពាក់​ព័ន្ធ​​នឹង​​ព័ត៌មាន​ដែល​ថា​ គណបក្ស​កាន់​អំណាច​អាច​គាប​សង្កត់​​លើ​​សម្តេច​​ក្រុម​ព្រះ ក្នុង​​ការ​វិល​​ត្រលប់​​ចូល​​ឆាក​នយោបាយ​​វិញ​។​
​ថ្លែង​ក្នុង​ពិធី​កាត់​ឫស​​សីមា និង​សម្ពោធ​សមិទ្ធផល​នានា​​នៅ​វត្ត​​ន​ន្ទ​មុនី ក្នុង​​សង្កាត់ស្ទឹងមានជ័យ នៅ​​ព្រឹក​​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៣​​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​​រិះគន់​ប្រធាន​មជ្ឈ​មណ្ឌល​​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ ដែល​បាន​វិភាគ​ពាក់​ព័ន្ធ​ទៅ​នឹង​លទ្ធភាព នៃ​ការយាង​ចូល​ឆាកនយោបាយ​​ជាថ្មី​ម្តងទៀត របស់​សម្តេច​ក្រុមព្រះ ដែល​លោក​វិភាគ​ថា ការ​ត្រលប់​ចូល​ឆាក​នយោ​បាយ​​របស់​ទ្រង់ អាចនឹងទទួល​ការគំរាមកំហែង​​​ជាច្រើន ដូចជា​ការបើក​កកាយ​​ព័ត៌មាន ឬ​ក្លាយជា​ចំណាប់​​ខ្មាំង​របស់​គណបក្ស​កាន់អំណាច​ ៖ "អ្នក​វិភាគ​ឡប់ៗ​ វា​មក​លើក​ថា រឿង​ប្តឹង​មិន​ប្តឹងវា​ស៊ីសង​លើ​គណបក្ស​ប្រ​ជា​ជន​ បើ​ឡប់​តែ​ធន់​ហ្នឹងធ្វើ​អ្នក​វិភាគ​យ៉ាង​ម៉េច មើល​ជៀស​ឆ្ងាយឲ្យ​​ពីខ្ញុំ​បន្តិច​បាន​ទេ​​ លោក​អ៊ូ វិរៈ អើយ លោក​គួរ​ណាស់​តែ​​ចេះ​ដឹង​ជាង​នេះ ​ឲ្យ​បាន​ច្រើន​តិច​បាន​ទេ ​លោក​ពិត​ជា​មាន​សិទ្ធិ​ហើយ តែ​ខ្ញុំ​ក៏មាន​សិទ្ធិ​ដែរ ខ្ញុំ​គិត​ថា​ការ​វិភាគ​របស់​លោក​នេះ អន់ណាស់ៗ គួរ​តែ​ទៅ​រៀន​សារ​ជា​ថ្មី​ជាមួយ​នឹង​សិស្ស​នៅ​មធ្យម​សិក្សា ឬ​បឋម​សិក្សា​ល្អ​ជាង វា​គ្រាន់​បើ​ជាង"។
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​អ្នកវិភាគ​សង្គម លោក អ៊ូ វីរៈ មានប្រសាសន៍ថា លោក​នៅ​តែ​ប្រកាន់​ជំហរ​ដដែល​ចំពោះ​វិភាគ​នោះ តែ​លោក​ថា ប្រតិកម្ម​នេះ គប្បី​ធ្វើ​ឡើង​ក្នុង​គំនិត​នៃ​​នយោបាយ ជៀសវាង​​ការ​វាយ​ប្រហារ​​លើ​​បុគ្គល​​ផ្ទាល់​ ៖ "ស្វាគមន៍ការ​បញ្ចេញ​មតិ​របស់​សម្តេច អាហ្នឹង​គឺ​ជា​សិទ្ធិ​របស់​គាត់ បើ​សិន​ជា​អាច​បញ្ចេញអាច​ពិភាក្សា ឈាន​ទៅ​ដល់​ការ​ពិភាក្សា​​ ពី​គំនិត​និង​គោល​នយោ​បាយ​ គឺ​ជា​រឿង​មួយ​ល្អ ជៀស​វាង​ការ​​វាយ​ប្រហារ​​បុគ្គល​ គឺ​មើល​ទៅ​ជា​រឿង​មិន​ល្អ​"។
​គួរបញ្ជាក់​ថា ថ្មីៗ​នេះ​មាន​ព័ត៌មាន​ថា សម្តេចក្រុមព្រះ ចង់​យាង​ចូល​ឆាកនយោបាយ​វិញ​ ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​ខណៈ​​នោះ ក៏​មាន​ព័ត៌មាន​ថា គណបក្សហ្វ៊ុន​ស៊ិនប៉ិច បាន​​ព្រមាន​សើរើ​ឡើងវិញ ដើម្បី​ប្តឹង​សម្តេចក្រុមព្រះ ពី​បទ​ពុករលួយ លក់​ឧទ្ធម្ភាគ​ចក្រ បន្ទាប់ពី​ព្រះអង្គ​ចង់​ចូល​ធ្វើ​នយោបាយ​ប្រឆាំង​៕​

No comments:

Post a Comment

yes