សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, March 1, 2013

ឧទ្ធរណ៍​មិន​ឃុំ​ខ្លួន​លោក ​ឈូក បណ្ឌិត ខណៈ​លើក​ពេល​ប្រកាស​សាលដីកា

សាលាឧទ្ធរណ៍​សម្រេច​មិន​ឃុំ​ខ្លួនលើ​​ជន​សង្ស័យ​​ដែល​​បាញ់​​កម្មករ​​នៅ​​ក្រុង​​បាវិត​​នោះ​ទេ ខណៈ​​លើក​​ពេល​​ប្រកាស​​សាលដីកាលើ​លោក ឈូក បណ្ឌិត ដែល​បាន​​​សវនា​ការ​​អសា ធារណៈ​ចំនួន​​ពីរ​​ថ្ងៃ​​មក​នេះទៅ​​ថ្ងៃ​​ទី​៤ខែ​​មីនា​​វិញ ​។​

នៅក្នុង​សវនាការ​នៃ​សាលាឧទ្ធរណ៍​នេះ គឺ​មាន​ជនជាប់ចោទ​លោក​ ឈូក បណ្ឌិត ជា​អតីត​អភិបាល​ក្រុង​បាវិត និង​ជនរងគ្រោះ​បី​នាក់ជា​ក​ម្មការិនី ព្រម​ទាំងសាក្សី​ចាត់តាំង​ដោយ​តុលា ការ​ជាង​២០​នាក់ ​។​

មន្ត្រីនគរបាល​ខេត្ត​ស្វាយរៀងលោក ឡុង ភន ប្រាប់​អ្នកសារព័ត៌មាន​ក្រៅ​បន្ទប់​សវនាការ​ថា លោក​បាន​ប្រាប់​សវនាការ​ថា ជន​សង្ស័យ បាញ់​​កម្ម​ករ​​​ឲ្យ​​រង​របួស​​៣​នាក់ កាលពី​ថ្ងៃ​ទី​​២០ ​ខែ​​កុម្ភៈ​ ឆ្នាំ​​២០១២​​នោះ គឺ​លោក​ ឈូក បណ្ឌិត ។

មេធាវី​ការពារ​ជនជាប់ចោទឈូក បណ្ឌិត គឺ​​កញ្ញា ម៉ៅ សំ​វុទ្ធា​វី អះអាងថា កូនក្តី​នាងមិនបាន​ធ្វើ​អ្វី​ខុស​​ដូច​ការចោទប្រកាន់​ទេ ហើយ​​សង្ឃឹម​ថាតុលាការ​​នឹង​មិន​ចោទប្រកាន់​ដូច​សាលាដំបូង​។
យ៉ាងនេះក្តី មេធាវី​ការពារ​ក្តី​ឲ្យ​កម្មករ​រងរបួសលោក ជិន លីដា មិន​ធ្វើ​អត្ថាធិប្បាយ​ជាមួយ​​អ្នក​សារព័​ត៌​មាន​​ មុន​ពេល​សាល​ដីកា​សម្រេច​​នេះ​​ទេ ​។ ​ប៉ុន្តែ​​​កម្ម​ការិ​នី​រងរបួស​ទាំង​បី​នាក់ ធ្លាប់​​អំពាវ​នាវ​ឲ្យ​សាលាឧទ្ធរណ៍​​ផ្តន្ទាទោស លោក ឈូក បណ្ឌិត តាមច្បាប់ ដើម្បី​​ជា​សារ​ព្រមាន​ដល់​មន្ត្រី​ខិលខូច​មួយ​ចំនួន​ កុំឲ្យ​ប្រើ​អាវុធបាញ់​គំរាម​ពលរដ្ឋ​ ។​


​មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៅ​អង្គកា​លីកាដូលោក អំ​ សំអាត ដែល​តាមដាន​ករណីនេះ សម្តែង​ការព្រួយបារម្ភ ពី​សុវត្ថិភាព​សាក្សី ដែល​​ក្លាហាន​ឆ្លើយ​​ការពិត ចំពោះមុខ​តុលាការខណៈ​ប្រព័ន្ធ​​យុត្តិ​ធម៌​​នៅ​​កម្ពុជា​​រង​​ការ​រិះ​គន់​​ថា មិន​ទាន់​​ឯករាជ្យ​​នោះ ។

សវ​នា​ការ​​ឡើង​​វិញ​​របស់​​សាលា​ឧទ្ធរណ៍​​នេះ ធ្វើ​ឡើង​បន្ទាប់​​ពី​​សាលា​ដំបូង​​ខេត្ត​​ស្វាយ​រៀង ទម្លាក់​​បទ​​ចោទ​លើ លោក ឈូក បណ្ឌិត ដោយ​​ថា​រក​​កំហុស​​របស់​​ជន​ជាប់​ចោទ ជា​អតីត​អភិបាលក្រុង​រូបនោះមិន​ឃើញ បើទោះបីជា​ឧបនាយក​រដ្ឋ​មន្ត្រី​​ក្រសួង​មហា​ផ្ទៃ​​លោក ស ខេង អះអាងថា លោក ឈូក បណ្ឌិត​ជា ជន​​ដៃដល់​​ក៏​ដោយ​ ៕

No comments:

Post a Comment

yes