សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, March 27, 2013

លោកស្រីកែសុវណ្ណរតន៏សមាជិកព្រឹទ្ធសភាលោកសុខអុំស៊ាសមាជិករដ្ឋសភាលោកគីវណ្ណដារ៉ាសមាជិករដ្ឋសភានិងក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តកំពង់ឆ្នាំងព្រមទាំងខេត្តកំពង់ស្ពឺជាច្រើនរូបទៀតចុះជួបពលរដ្ឋនៅតាមមូលដ្ឋាន

គណបក្ស សង្គ្រោះជាតិ ដែលជាគណបក្សរបស់អ្នកប្រជាធិបតេយ្យស្នេហាជាតិ ស្រលាញ់ទឹក ដី ជារៀងរាល់ថ្ងៃថ្នាក់ដឹកនាំបាននិងកំពុងតែចុះទៅតាមមូលដ្ឋាននានា ដើម្បីជួបជាមួយប្រជា ពលរដ្ឋក្នុងការផ្សព្វផ្សាយពីគោលនយោបាយ និងស្លាកសញ្ញាគណបក្សដល់ប្រជាពលរដ្ឋឲ្យ ពួកគាត់បានដឹង និងស្គាល់ ដើម្បីជាប្រយោជន៏ដល់ពួកគាត់នៅថ្ងៃបោះឆ្នោត ។

យ៉ាងណាម៉ិញនៅថ្ងៃទី២៧ ខែមីនា ឆ្នា២០១៣ លោកស្រី​ កែ សុវណ្ណរតន៏ សមាជិកព្រឹទ្ធសភា រួមជាមួយនិងក្រុមការងារខេត្តកំពង់ស្ពឺមួយចំនួនទៀតពេលព្រឹកបានធ្វើតំណើរចុះទៅជួបជាមួយប្រជាពលរដ្ឋនៅភូមិចេក ឃុំស្វាយចចឹប ស្រុកបសេដ្ឋ និងពេលរសៀលបន្តតំណើរចុះជួប ពលរដ្ឋនៅភូមិព្រៃតាអូក ឃុំរកាកោះ ស្រុកគងពីសី ។

ចំណែកេលោក សុខ អុំស៊ាន ក៏បានចុះជួបពលរដ្ឋនៅខេត្តកំពង់ស្ពឺផងដែរ ពេលព្រឹកនៅភូមិ ស្នោ ឃុំស្គុស ស្រុងសំរោងទង និងពេលរសៀល លោក សុខ អុំស៊ាន និងក្រុមការងារខេត្ត ព្រមទាំងស្រុកមួយចំនួនទៀតបានបន្តដំណើរចុះជួបពលរដ្ឋនៅភូមិព្រៃកន្ទាច សង្កាត់​សម្ពរ៌​ទេព ក្រុងច្បារមន ដែលមានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ។


ព្រមជាមួយគ្នានោះនៅខេត្តកំពង់ឆ្នាំង លោក គី វណ្ណដារ៉ា សមាជិករដ្ឋសភា អមតំណើតរ​ដោយលោកស្រី គ្រី សុភាព លោក ប៉ុល ទិត្យធានី ក្រុមការងារខេត្តកំពង់ឆ្នាំង ហើយនិង​ស្រុក​មួយចំនួនទៀត បានអញ្ជើញចុះទៅជួបសំណេះសំណាល សួរសុខទុក្ខ ក៏ដូចជាផ្សព្វ​ផ្សាយ​គោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ដល់ពលរដ្ឋពេលព្រឹកនៅភូមិស្តីបណ្លិច ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច និងនៅពេលរសៀលកម្មវិធីបានប្រារព្វធ្វើនៅភូមិកោះថ្កូវ ឃុំ កោះថ្កូវ ស្រុកគងគិរី ។

 ចំណែកឯលោក កែវ ថៅ ក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះ ជាតិខេត្ត រួមជាមួយនិង សហការី បានចុះជួបពលរដ្ឋពេលព្រឹកនៅភូមិថ្មី ឃុំតាំងក្រសាំង ស្រុកទឹកផុស និងពេលរសៀល ចុះជួបពលរដ្ឋនៅភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹក​ផុស​ដដែល រីឯមួយក្រុមទៀតដឹកនាំ ដោយ លោក ហែម សម្ផស្ស ពេលព្រឹកបានចុះជួប​ពល​រដ្ឋ​នៅភូមិដា ឃុំដា ស្រុកកំពង់លែង និងនៅពេលរសៀលកម្មវិធីប្រារព្វបានប្រារព្វធ្វើនៅភូមិ​ស្វាយ ឃុំស្វាយរំពារ ស្រុកកំពង់ លែង ។ 

ហើយមួយក្រុមទៀតដឹកនាំដោយលោក ដួង ចិន្តា្រ ក្រុមការងាចលនាប្រជាធិបតេយ្យ សង្គ្រោះជាតខេត្តកំពង់់ឆ្នាំង រួមតំណើរដោយក្រុម​ការងារ​ស្រុ​ក បានចុះជួបពលរដ្ឋពេលព្រឹក​នៅភូមិត្រងឹល ឃុំត្រងឹល ស្រុកកំពង់លែង ពេលរសៀល​លោក ដួង ចិន្ត្រា បានបន្តដំណើរចុះ ជួបពលរដ្ឋនៅភូមិល្វា ឃុំច្រណូក ស្រុកកំពង់លែង​ដដែល ៕

No comments:

Post a Comment

yes