សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, March 27, 2013

លោកអេងឆៃអ៊ាងនិងលោកអ៊ូចាន់ឬទ្ធិចុះជួបពលរដ្ឋនៅខេត្តពោធិ៍សាត់ចំណែកលោកអ៊ូចាន់រ័ត្នជួបសំណេះសំណាលជាមួយពលរដ្ឋនៅស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យ

មួយថ្ងៃពេញថា្នក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិថ្នាក់ជាតិ ដែលរួមមានលោក អេង ឆៃអ៊ាង លោក អ៊ូ ចាន់ឬទ្ធិ លោក ងឹម ញ៉េង លោក អូ ចាន់រ័ត្ន បានធ្វើតំណើរចុះជួបពលរដ្ឋចំ នួន២ខេត្តក្នុងនោះរួមមានខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ ។


ជាមួយគ្នានោះផងដែរ លោក អេង ឆៃអ៊ាង លោក ងឹម ញ៉េញ អមតំណើរដោយក្រុមការងារ ខេត្ត និងស្រុក ពេលព្រឹកបានធ្វើតំណើរចុះជួបសំណេះសំណាល ផ្សព្វផ្សាយគោលនយោ​បាយរបស់គណបក្ស សង្គ្រោះជាតិ និងស្លាកសញ្ញា ព្រមទាំងពន្យល់ណែនាំដល់ប្រជាពលរ​ដ្ឋ​ឲ្យពួកគាត់យល់ដឹងពីសារសំខាន់នៃការចូលរួមបោះឆ្នោត ដែលកម្មវិធីពេលព្រឹកបានប្រារព្វ ធ្វើឡើងនៅឃុំកំពង់ពោធិ៍ ស្រុកក្រគរ និងពេលរសៀលបន្តតំណើរចុះជួបពលរដ្ឋនៅឃុំពាច ស្រុកភ្នំក្រវ៉ាញ ។


ចំណែកឯលោក អ៊ូ ចាន់ឬទ្ធិ រួមជាមួយនិងក្រុមការងារខេត្តពោធិ៍សាត់ ព្រមទាំងស្រុកមួយ​ចំនួនទៀត​បានធ្វើតំណើរចុះជួបពលរដ្ឋពេលព្រឹកនៅសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ហើយ​ពេល​រសៀលលោក អ៊ូ ចាន់ឬទ្ធិ បានចុះជួបសំណេះសំណាលជាមួយប្រ​ជាពលរដ្ឋ​នៅឃុំ​ស្នាម​ព្រះ ស្រុកបាកាន ។

រីឯលោក អ៊ូ ចាន់រ័ត្ន ដែលជាអនុប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តបន្ទាយមាន​ជ័យ បានដឹកនាំក្រុមការងារចុះជួបពលរដ្ឋនៅឃុំឬស្ស៊ីក្រោក ស្រុកមង្គលបុរី ហើយនៅពេល រសៀលបានបន្តតំណើរចុះជួបពលរដ្ឋនៅភូមិចំការតាដោក និងនៅភូមិអូតាគល់ ស្ថិតនៅក្នុង ឃុំឬស្ស៊ីក្រោក ស្រុកមង្គលបុរីដដែល ៕

No comments:

Post a Comment

yes