ប្រធានគណបក្សប្រជាធិបតេយ្យ លោកអាប់ភិស៊ីត វេចាជីវ៉ា(ស្តាំ)អបអរជាមួយ
លោកស៊ូខុមបាន(ឆ្វេង)នៅពេលលទ្ធផល បង្ហាញការនាំមុខ
យោងតាមកាសែតថៃនៅល្ងាចថ្ងៃអាទិត្យនេះបង្ហាញថាបន្ទាប់ពីសន្លឹកឆ្នោត៩៦,២៧ភារយត្រូវបានរាប់រួចហើយលោកស៊ូខុមបាន ផារីបាត្រា មកពីគណបក្សប្រជាធិបតេយ្យ បានឈ្នះបានសម្លេងឆ្នោត១,២លាន។
លោកស៊ូខុមបានទំនងជាឈ្នះការបោះឆ្នោតជ្រើសរើសអភិបាលក្រុងបាងកកបើយោងតាមលទ្ធផលមិនផ្លូវការរបស់រដ្ឋបាលក្រុងបាងកក។
លទ្ធផលបង្ហាញថាលោកស៊ូខុមបានទទួលបានសម្លេងគាំទ្រ១.២០២.៦១៤នៅពេលគូប្រជែងមកបីគណបក្សកាន់អំណាចភឿថៃលោកពង់សាផាត ពង់ចារ៉ឺនបាន១.០២៩.២៦៤សម្លេង។
ក្នុងពេលជាមួយគ្នាបរិយាកាសនៅស្នាក់ការគណបក្សភឿថៃបានក្លាយជាតានតឹងបន្ទាប់ពីការរាប់សន្លឹកឆ្នោតបានបង្ហាញថាបេក្ខជនបក្សប្រឆាំងគឺចៅហ្វាយក្រុងចាស់មានសម្លេងនាំមុខ។
សូមបញ្ជាក់ថាបន្ទាប់ពីការបោះឆ្នោតចប់ភ្លាមនៅម៉ោង៣រសៀល សមាជិកបក្សភឿថៃនិងអ្នកគាំទ្របានអបអរនិងស្រែកហ៊ោរជាមួយនឹងភាពរីករាយក្រោយពីលទ្ធផលស្ទង់មតិអ្នកចេញពីបោះឆ្នោតបង្ហាញថាឧត្តមសេនីយ៍ប៉ូលិស ពង់សាផាតនាំមុខដាច់។
តែបរិយាកាសបានប្រែជាតានតឹងនិងជូរផ្អូមបន្ទាប់ពីលទ្ធផលឆ្នោតដំបូងៗនៅគ្រប់សង្កាត់បង្ហាញថាបេក្ខជនមកពីបក្សប្រជាធិបតេយ្យនាំមុខទៅវិញនិងគម្លាតកាន់តែឃ្លាតឆ្ងាយទៅៗរហូតដល់ល្ងាច។
ពួកអ្នកវិភាគនិយាយថាលទ្ធផលឆ្នោតនេះជាសារនយោបាយស្មុគស្មាញមួយហួសអំពីថាតើនរណានឹងដឹកនាំការងារប្រមូលសម្រាមនិងគ្រប់គ្រងទឹកជំនន់របស់ទីក្រុងដែលមានប្រជាពលរដ្ឋជាង១០លាននាក់មួយនេះ។វានឹងប្រាប់អំពីរបៀបដែលអ្នកក្រុងបាងកកគិតអំពីការបែកបាក់ជាតិ ថាក់ស៊ីន ស៊ីណាវ៉ាត្រា គណបក្សប្រជាធិបតេយ្យ(ក្រុមអាវលឿង)និងមាគ៌ាអនាគតរបស់ប្រទេសទាំងមូល៕
No comments:
Post a Comment
yes