យោងតាមសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី ២១ មីនា នេះ ដែលចុះហត្ថលេខារួមគ្នាដោយ មេដឹក នាំ សហជីពចំនួន៥នៅកម្ពុជានោះ មាន៖ លោក ជា មុនីជាប្រធានសហជីពសេរីកម្មករ នៃព្រះរាជា ណាចក្រកម្ពុជា, លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា, លោក អាត់ ធន់ ជាប្រធាន សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា , អ្នកស្រី ម៉ម ញឹម ជាប្រធានស ហព័ន្ធសហ ជីពជាតិ នៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជា , និងលោក ប៉ាវ ស៊ីណាជាប្រធានសម្ព័ន្ធ សហ ជីពចលនាកម្មករ បានឲ្យដឹងថាការចរចាកន្លងមក និយោជក បានផ្តល់ត្រឹមតែ៩ដុល្លារ បន្ថែមលើ ប្រាក់ឈ្នួល៦១ ដុល្លារ ដែលមាន ស្រាប់ ស្មើនឹង៧០ដុល្លារ ក្នុង១ខែ ជាហេតុធ្វើឲ្យក្រុមសហជីព មិនអាចទទួលយកបានឡើយហើយ ក្រុមសហជីពយល់ឃើញថា ការដំឡើងនេះ មិនអាចធានា ចំពោះជីវភាពរបស់នៅរបស់កម្មករបាន ហើយវានៅតែបន្តស្ថិតនៅក្នុងកម្រិតទាបបើធៀបទៅ នឹង បណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាតម្លៃទំ និញ នៅលើទីផ្សារបច្ចុប្បន្ន ដែលបានឡើងថ្លៃយ៉ាង គំហុក នោះ។
សហព័ន្ធសហជីព នៅតែមានសុទិដ្ឋិនិយមថា ការដំឡើងប្រាក់ឈ្នួល ឲ្យបានដល់១០០ដុល្លារ ក្នុង ១ខែនាពេលបច្ចុប្បន្ននេះ នឹងមិនធ្វើឲ្យ ប៉ះពាល់ ដល់ដំណើរការវិនិយោគ និងការរកស៊ីរបស់ និយោ ជកនោះទេ ផ្ទុយទៅវិញគឺកាន់តែធ្វើឲ្យនិយោជក រក្សាបាននូវកម្លាំងពលកម្មជំនាញ និងផលិតភាព ថែមទៀត។
យោងតាម សេចក្តីប្រកាសរបស់ព័ត៌មាន ដែលមានការចុះហត្ថលេខាដោយ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទា និងជាប្រធានក្រុមការងារទំនាក់ទំន ង វិជ្ជាជីវៈ ដែលចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣នេះ បានសម្រេចត្រឹម៧៨ដុល្លារ ខណៈ រាជរដ្ឋាភិបាលកម្ពុជា បានឲ្យនិយោជកដំឡើង ២ដុល្លារទៀត សរុបទាំងអស់៨០ដុល្លារ ដល់កម្មករ ផ្នែកកាត់ដេរ និងផលិតផលិតស្បែកជើង។
តាមសេចក្ដីប្រកាសនោះឲ្យដឹងថា ប្រាក់ខែថ្មីនេះចាប់ផ្ដើមអនុវត្តន៏ពីខែ ឧសភា ខាងមុខ ដោយនិយោជិកនឹងបានទទួលនៅចុងខែ ដដែលនេះ៕
No comments:
Post a Comment
yes