រថយន្តកាមរីឆ្លាមមួយគ្រឿង បើកបរដោយមន្ត្រីនគរបាលពាក់ស័ក្ដិ៤ម្នាក់ ស្ថិតក្នុងសភាពស្រវឹង បានបើកទៅបុកគូទរថយន្តក្រុងរបស់ក្រុមហ៊ុនពន្លឺអង្គរ កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ខណៈនោះ លោកស័ក្តិ៤ បានដកកាំភ្លើងបាញ់មួយគ្រាប់ ជាការគំរាមចំពោះអ្នកបើកបររថយន្តក្រុង។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ឈ្មោះ ឯម បាណាន អាយុ៣៤ឆ្នាំ ជាមន្ត្រីនគរបាលខេត្តកំពត ពាក់ស័ក្ដិ៤ ជាម្ចាស់រថយន្តកាមរីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2P-1895 ហើយលោក ឯម បាណាន គឺជាកូនប្រុសម្នាក់របស់លោកស្នងការនគរបាលខេត្តកែប។
អ្នកបើកបររថយន្តក្រុងពាក់ស្លាកលេខ បាត់ដំបង 3A-1059 ឈ្មោះ ឈឹម បូរា អាយុ៤៣ឆ្នាំ រស់នៅភូមិបឹងស្តុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តក្រុងនេះខូចកាបែន គាត់ក៏បានអែបរថយន្តចូលកៀន។ ខណៈនោះមានរថយន្តកាមរីឆ្លាមបើកមកដល់បុករថយន្តគាត់ពីក្រោយពេញទំហឹង តែម្តង។
ក្រោយពីបុករថយន្តក្រុងហើយ អ្នកបើករថយន្តឆ្លាម បានចុះមកសួររកអ្នកបើករថយន្ត ឲ្យចេញសងថ្លៃខូចខាតរថយន្ត ហើយបើតាមប្រភពព័ត៌មានបានអោយដឹងថា ក្រោយពេលកើតហេតុភ្លាម ម្ចាស់រថយន្តកាម៉ារីឆ្លាមដែលបង្កហេតុបានចុះពីលើរថយន្តនឹងដក កាំភ្លើងម៉ាក K54 បាញ់គំរាមមួយគ្រាប់ ក្នុងនោះផងដែរក្រោយពីមានការបាញ់ភ្លាមៗសមត្ថកិច្ចនគរបាល ក៏បានចុះបង្ក្រាបដកហូតអាវុធ K54 និងវត្ថុតាងសំបកកន្ទុះមួយ ហើយធ្វើការឃាត់ខ្លួន នឹងបានបញ្ជូនខណ្ឌដើម្បីធ្វើការតាមនីតិវិធីនៃច្បាប់ ៕
No comments:
Post a Comment
yes